ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​អះអាង​ថា​នួន ជា​មិន​ទទួល​ខុសត្រូវ​ការ​ជម្លៀស​អ្នក​ស្រុក​ក្នុង​វគ្គ​ទី​ពីរ


Lightning can be seen as a large storm front crosses over the Sydney, Australia, suburb of Wakehurst. A severe thunderstorm hit parts of Sydney Friday afternoon and damaged more than 100 properties.
Lightning can be seen as a large storm front crosses over the Sydney, Australia, suburb of Wakehurst. A severe thunderstorm hit parts of Sydney Friday afternoon and damaged more than 100 properties.
ក្រុម​មេធាវីបាន​ផ្តល់​ការ​សន្និដ្ឋាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ជនជាប់​ចោទ​នួន ​ជា ​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​នៅ​ទួល​ពោធិ៍ជ្រៃក្នុង​ខេត្ត​ពោធិ៍សាត់​ទេ​ហើយ​នួន ជា ​ក៏​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដាក់​ផែន​ការ​ឲ្យ​មាន​ការជម្លៀស​ប្រជាជនវគ្គទី​២​ដែល​បង្កឲ្យ​មាន​ការ​សម្លាប់​ជា​ច្រើន។

លោកវិចទ័រ ​កូប៉េ ​សហ​មេធាវី​អន្តរជាតិ​របស់​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​នួន ​ជា ​អះអាង​ក្នុង​សេចក្តី​សន្និដ្ឋាន​បញ្ចប់​របស់​ខ្លួន​ក្នុង​ការ​កាត់ទោស​សំណុំរឿង​០០២​វគ្គទី​១​នៅរសៀល​នេះថា​ មិនមាន​ភស្តុតាង​ជាក់លាក់​ថា ​កូនក្តី​របស់​លោក​មាន​ពិរុទ្ធ​ពាក់ព័ន្ធ​នឹងការសម្លាប់​មនុស្សរាប់ពាន់នាក់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​នោះ​ទេ។

«ប្រសិន​បើ​អង្គជំនុំជម្រះ​ត្រូវ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ក្រោម​វិមតិ​សង្ស័យ​ថា​អ្នក​ចូលរួម​កិច្ចប្រជុំ​នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់​ត្រូវគេ​ដឹកយក​ទៅ​សម្លាប់​ចោល​នៅ​ទួលពោធិ៍ជ្រៃ ​គេ​មិន​អាច​គិតថា​នួន ជា ​ទទួល​ខុសត្រូវ​ការសម្លាប់​នេះ​ទេ។ ភស្តុតាង​ដែល​ទាក់ទង​នឹង​ទួលពោធិ៍ជ្រៃ​មាន​កម្រិត​និង​មិនរឹងមាំ។ មិនមាន​ភស្តុតាង​ជា​រាងកាយ ​មិន​មាន​សាកសព ​មិនមាន​ឈ្មោះ​ជនរងគ្រោះ​ មិនមាន​សាក្សី​ឃើញ​ការ​សម្លាប់​ផ្ទាល់ភ្នែក»។

លោកវិចទ័រ កូប៉េ​ ក៏​ដូចជា​សហភាតរៈ​កម្ពុជា​របស់​លោក​គឺ​លោកសុន អារុណ ​បាន​លើក​យក​មកបក​ស្រាយ​ម្តង​មួយ​ចំណុចៗ​អំពី​ការចោទ​ប្រកាន់​ពី​សំណាក់​សហព្រះរាជ​អាជ្ញា​លើ​កូនក្តី​ផងខ្លួន​ដោយ​បក​ស្រាយជា​ពិសេស​លើ​ការសំអាង​របស់​សហ​ព្រះរាជអាជ្ញា​លើ​ភស្តុតាង​បាន​មកពី​អ្នកជំនាញ​ការ​បរទេស​និង​អតីត​ទាហាន​ខ្មែរក្រហម​មួយ​ចំនួន។

លោក​កូប៉េ ​លើក​ឡើង​ថា៖ ​«គ្មាន​ភស្តុតាង​ថា នួន ជា​ បញ្ជា​ឲ្យ​សម្លាប់​ទាហាន​លន់ ណុល ​ទេ។ ​ហើយ​ក៏​មិន​មាន​ភស្តុតាង​ពី​ការ​ដាក់​ផែនការ​របស់​គណបក្ស​កុម្មុយនិស្ត​កម្ពុជា​ដើម្បី​បោស​សម្អាត​ទាហាន​និង​មន្ត្រី​នៃ​របប​លោក​សេនាប្រមុខ​លន់ ណុល ​ដែរ។

របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ក​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​យ៉ាងតិច​១,៧​លាននាក់​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ។ នៅ​សល់តែ​ជនជាប់ចោទ​ដែល​ជា​មេដឹកនាំ​កំពូល​នៃ​របប​នេះ​គឺ​នួន ជា ​និង​ខៀវ សំផន ​តែ​ប៉ុណ្ណោះ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស។ ខៀវ សំផន​ អាយុ​៨២​ឆ្នាំ​គឺជា​អតីត​ប្រមុខរដ្ឋ​របស់​ពួក​ខ្មែរក្រហម។ រីឯនួន ជា ​អាយុ​៨៧ ឆ្នាំ។

ការកាត់ក្តី​សំណុំរឿង​០០២​វគ្គទី១​នេះ​ផ្តោតលើ​ការជម្លៀស​ប្រជាពលរដ្ឋ​កម្ពុជា​ដោយបង្ខំ​វគ្គទី១​នៅខែ​មេសា​ឆ្នាំ​១៩៧៥​និង​វគ្គទី២​នៅភូមិ​ភាគ​បូព៌ា​ចន្លោះពី​ឆ្នាំ​១៩៧៧​និង​ឆ្នាំ​១៩៧៨។

សហ​ព្រះរាជអាជ្ញា​ជាតិ​និង​អន្តរជាតិ​សុទ្ធតែ​បាន​បង្ហាញ​ភស្តុតាង​ថា​រាល់​ការជម្លៀស​ទាំងនេះ​បង្កឲ្យមាន​ការសម្លាប់​និង​សម្លាប់​ប្រជាជន។

លោក​មេធាវី សុន អារុណ ​លើកឡើង​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​ថា​ នួន ជា ​ទទួល​ខុសត្រូវ​ចំពោះ​ការជម្លៀស​វគ្គ​ដំបូង ​ប៉ុន្តែ​កូនក្តី​លោក​មិនពាក់ព័ន្ធ​នឹង​ការជម្លៀស​វគ្គ​ទី២​ទេ។

«បើសិនជា​គាត់ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​គម្រោង​ការជម្លៀស​ប្រជាជន​ដំណាក់កាលទី​២គាត់​ប្រាកដ​ជាទទួល​ខុសត្រូវ​ដូច​គាត់​បាន​ធ្វើ​ចំពោះ​ការជម្លៀស​ដំណាក់កាលទី​១។​ លោកនួន ជា មិនសារភាព​នេះ​ដោយសារ​លោក​មិនមែន​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការជម្លៀស​ប្រជាជន​ចេញ​ក្នុង​វគ្គទី​២នេះ។ ផ្ទុយ​ទៅវិញ​ការ​សម្រេច​ចិត្ត​អនុវត្ត​ការ​ជម្លៀស​ប្រជាជន​ដំណាក់កាល​ទី​២​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​ភូមិភាគ​មិនមែន​មជ្ឈិម​បក្ស​ទេ​គឺ​បង្ហាញ​យ៉ាងច្បាស់​ដោយ​ទូរសារ​ឈ្មោះ​ឈន​ ទៅ​កាន់​ប៉ុល ពត»។

​នេះជាថ្ងៃទី២​ហើយ​ដែល​សហមេធាវី​ការពារក្តី​នួន ជា ​បាន​សន្និដ្ឋាន​តប​នឹង​ការចោទ​ប្រកាន់ពី​សហ​ព្រះរាជអាជ្ញា។

សហ​ព្រះរាជអាជ្ញា​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​ចំនួន​បីថ្ងៃ​ បាន​ចោទ​ប្រកាន់​លើ​នួន ជា​និង​ខៀវ សំផន ​ថា​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ដើម្បី​ឡើង​កាន់​អំណាច​និង​បាន​រួម​គំនិតគ្នា​បង្កើត​ប្រទេស​កម្ពុជា​ឲ្យ​ទៅ​ជា​រដ្ឋ​ទាសភាព​មួយ៕
XS
SM
MD
LG