ភ្នំពេញ —
អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមក្នុងក្រសួងការបរទេសបានស្លាប់ដោយសារជំងឺ ក្រោយពីអៀង សារី រដ្ឋមន្ត្រីនៃក្រសួងនេះបានស្លាប់កាលពីឆ្នាំមុន។
លោកឡុង នរិន្ទធ្លាប់បានបម្រើការក្នុងក្រសួងការបរទេសខ្មែរក្រហមពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។ កាលនោះអៀង សារីបានធ្វើជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស។
លោកសួង ស៊ីគឿន អតីតបុគ្គលិកក្រសួងការបរទេសម្នាក់ទៀត និងជាអតីតជំនួយការមេស្ថាបនិករបបខ្មែរក្រហមប៉ុល ពត បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិកថា លោកឡុង នរិន្ទបានស្លាប់នៅផ្ទះរបស់លោកនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ វេលាម៉ោង៤ ហើយសពរបស់លោកត្រូវបូជានៅល្ងាចថ្ងៃច័ន្ទទី២៨ខែតុលា។
លោកឡុង នរិន្ទស្លាប់ក្នុងអាយុ៧៦ឆ្នាំ ប៉ុន្តែលោកសួង ស៊ីគឿនមិនបានបញ្ជាក់ពីមូលហេតុនៃមរណភាពនេះទេ។
កាលពីក្នុងអំឡុងខែធ្នូ លោកឡុង នរិន្ទបានធ្វើជាសាក្សីសំខាន់ម្នាក់ការពារចុងចោទអៀង សារី។
អតីតនិស្សិតខ្មែរនៅប្រទេសឆេកូរូបនេះធ្លាប់ត្រូវគេដឹងថា មានជំងឺរលាកសួតមានការវះកាត់ចោលនូវផ្នែកនៃសរីរាង្គបន្ដពូជ និងមានជំងឺទឹកនោមផ្អែម។
ហើយគាត់បានធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃជាច្រើនលើក។
ដោយសារតែមូលហេតុសុខភាពនេះ អង្គជំនុំជម្រះសាលាដំបូងបានយល់ព្រមឲ្យគាត់ផ្ដល់សក្ខីកម្មពីផ្ទះរបស់គាត់ជាប់ព្រំដែនថៃតាមរយៈការតភ្ជាប់វីដេអូ។
ក្នុងអំឡុងពេលនៃការផ្ដល់សក្ខីកម្ម លោកឡុង នរិន្ទបានសុំទៅបន្ទប់ទឹកជាញឹកញាប់។
មរណភាពរបស់លោកឡុង នរិន្ទកើតមានឡើងស្របពេលដែលអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកំពុងបើកសវនាការស្តីពីការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ការកាត់ទោសសំណុំរឿង០០២វគ្គទី១។ សំណុំរឿងនេះនៅសល់ជនជាប់ចោទតែពីរនាក់គត់ដែលនៅរស់រានមានជីវិតគឺខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម និងនួន ជា អតីតប្រធានសភា។ អតីតមេដឹកនាំខ្មែរក្រហមទាំងពីរត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។ បទចោទទាំងនេះពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងតិចចំនួន១,៧លាននាក់។
លោកឡុង នរិន្ទធ្លាប់បានបញ្ជាក់ថា អៀងសារី អតីតចៅហ្វាយនាយរបស់គាត់មានអំណាចក្នុងការបញ្ជាការចាប់ខ្លួន និងរារាំងការចាប់ខ្លួនបុគ្គលិកក្នុងក្រសួងការបរទេស។ ប៉ុន្តែអៀងសារី ដែលជាជនជាប់ចោទម្នាក់ទៀតក្នុងសំណុំរឿង០០២នេះបានស្លាប់កាលពីឆ្នាំកន្លងទៅមុនពេលដែលការកាត់ទោសវគ្គទី១នេះបានបិទបញ្ចប់។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមចាត់ទុកថា ការស្លាប់របស់លោកឡុង នរិន្ទគឺជាការបាត់បង់សាក្សីសំខាន់ម្នាក់។
«គាត់បានផ្តល់នូវព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងក្នុងសម័យខ្មែរក្រហមជាពិសេសពាក់ព័ន្ធនឹងក្រសួងការបរទេសនៅសម័យនោះ។ ដូច្នេះការស្លាប់របស់លោកឡុង នរិន្ទគឺជាការបាត់បង់សាក្សីរស់មានសារៈសំខាន់មួយរូប»។
ដោយឡែក លោកឆាំង យុគ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ការស្លាប់ទាំងលោកឡុង នរិន្ទ ទាំងជនជាប់ចោទអៀង សារីបានធ្វើឲ្យការណ៍ពិតក្នុងអតីតកាលកប់ជ្រៅ។
«គាត់ជាមនុស្សជំនិតរបស់អៀង សារី ដូចជាលេខាផ្ទាល់របស់អៀង សារី។ គាត់ដឹងរឿងរ៉ាវច្រើន។ ប៉ុន្តែគួរឲ្យសោកស្តាយ ទាំងរូបគាត់ ទាំងអៀង សារីបានស្លាប់បាត់ទៅហើយ។ អញ្ចឹងធ្វើឲ្យប្រវត្តិសាស្ត្រហាក់ដូចជាកប់ជ្រៅបន្តិច។ ការស្វែងរកការណ៍ពិតមានការលំបាកបន្តិច ចំពោះរឿងរ៉ាវរបស់គាត់។ មិនត្រឹមតែប៉ុណ្ណោះ វាទាក់ទងនឹងរឿងរ៉ាវពិតប្រាកដនិងតួនាទីពិតប្រាកដរបស់អៀង សារី»។
លោកឡុង នរិន្ទក៏ធ្លាប់បម្រើការនៅវិទ្យុរណសិរ្សរួបរួមជាតិប្រជាធិបតេយ្យខ្មែរក្រហម ដែលគ្រប់គ្រងដោយលោកស្រី អៀងធីរិទ្ធ ភរិយាលោកអៀង សារី ផងដែរ។ ហើយលោកឡុង នរិន្ទក៏បានទទួលខុសត្រូវផ្នែកលិខិតឆ្លងដែន និងជាអ្នកកត់ត្រាលិខិតឆ្លងដែនជនបរទេសដែលចេញ-ចូលមកកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕