តុលាការកំពូលបានរក្សាទុកលិខិតឆ្លងដែនរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទដោយបកស្រាយថា«ឯកសារទាំងនោះចាំបាច់សម្រាប់នីតិវិធីបន្ថែមនៅតុលាការ»។
ពួកអ្នកកាសែតនៅក្នុងទ្វីបអាមេរិកឡាទីនកំពុងត្រូវគំរាមកំហែងដោយវោហាសាស្ត្រ អរិភាពពីរដ្ឋាភិបាល ការធ្វើទុក្ខបុកម្នេញ និងការសម្លាប់ថែមទៀតផង។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននៅថ្ងៃសុក្រនេះបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានក្នុងស្រុកគឺលោកសុខ ឧត្តម ដែលត្រូវបានចាប់ និងឃុំខ្លួនកាលពីសប្តាហ៍មុន។
ស្ថាប័នរដ្ឋាភិបាលថ្នាក់ខេត្តក្នុងប្រទេសចិនកំពុងដើរតួនាទីនាំមុខគេក្នុងយុទ្ធនាការរឹតត្បិតព័ត៌មាននៅលើបណ្តាញអ៊ីនធឺណិតក្នុងទ្រង់ទ្រាយដ៏ធំដែលមិនធ្លាប់មានពីមុនមក។
ការបិទបណ្តាញផ្សព្វផ្សាយហ្វីលីពីនដែលមានអាយុកាល ៧៤ ឆ្នាំ ភ្លាមៗ គឺជាសកម្មភាពផ្លូវច្បាប់លើកទី ២ នៅក្នុងប្រទេសហ្វីលីពីននៅឆ្នាំនេះប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយដែលដេញដោលប្រធានាធិបតី។ ករណីនេះធ្វើឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីសេរីភាពសារព័ត៌មាននៅក្នុងប្រទេសហ្វីលីពីន។
រដ្ឋាភិបាលចិនបានសម្លុតដើម្បីជ្រៀតជ្រែកការងាររបស់អ្នកកាសែតសហរដ្ឋអាមេរិកក្នុងទីក្រុងហុងកុង ហើយបាននិយាយទៀតថា ការសម្រេចណាមួយដែលប៉ះពាល់ស្វ័យភាពរបស់ក្រុងហុងកុងអាចប៉ះពាល់ការវាយតម្លៃឋានៈភាពរបស់ក្រុងហុងកុង។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោយពីការចាប់ខ្លួននិងដកអាជ្ញាបណ្ណសារព័ត៌មានក្នុងស្រុក អង្គការ សមាគម សហជីព និងសហគមន៍ជាង ១៣០ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ចំពោះអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន និងឲ្យបញ្ឈប់ការយារយីលើអ្នកកាសែតផ្សេងៗទៀត។
ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា ដែលកាន់សំណុំរឿងនេះ មានប្រសាសន៍ថា លោកបានចោទប្រកាន់លោក សុខ ឧត្តម ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា៤៩៥ ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ប្រសិនបើរកឃើញកំហុស។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា អាជ្ញាធរបានព្រមានសារព័ត៌មានមួយនេះជាច្រើនដងហើយ មុននឹងចាត់វិធានការចុងក្រោយនេះ។
មូលនិធិនេះក៏បានពិនិត្យទៅលើការអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយអំពីជំងឺរាតត្បាតនេះ ហើយបានអំពាវនាវឲ្យអ្នកសារព័ត៌មានបញ្ជាក់ការពិតមុននឹងចេញផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។
ពួកអ្នករិះគន់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា បណ្តាញ ព័ត៌មាននេះបានត្រូវបិទជាការសងសឹកចំពោះការរឹះគន់ជារឿយៗរបស់ខ្លួនដល់ប្រធានាធិបតី Duterte ចាប់តាំងពីលោកបានឡើងកាន់អំណាចនៅឆ្នាំ២០១៦មក។
ព័ត៌មានផ្សេងទៀត
No media source currently available