អ្នកស្រី ធីតា វីន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ពីរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកស្រី ផ្តោតសំខាន់លើបញ្ហាសុខភាព និងសង្គម។
ពួកគេអះអាងថា មេភូមិអសមត្ថភាពនៅក្នុងការបិទល្បែងស៊ីសងអនឡាញក្នុងភូមិ ដែលបង្កឲ្យមានចោរកម្ម និងមានការចែកចាយថ្នាំញៀនក្នុងភូមិ។
ក្រោយការដោះលែង កញ្ញា ឈឹម ស៊ីថរ ប្តេជ្ញាថានឹងបន្តដឹកនាំការធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនកាស៊ីណូដ៏ល្បីមួយនេះ គោរពសិទ្ធិសហជីព និងយកបុគ្គលិកចូលធ្វើការវិញ។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានលើកឡើងថា ក្តីសង្ឃឹមនៃការបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានហាក់នៅឆ្ងាយ ដែលជាហេតុបន្តធ្វើឱ្យប៉ះពាល់ និងគំរាមកំហែងខ្លាំងដល់អាជីពអ្នកសារព័ត៌មានឯករាជ្យ។
រហូតមកដល់ពេលនេះទោះបីជាជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ស្ទើរតែទាំងស្រុងក៏ដោយ ក៏ការចាប់ផ្តើមងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនៅតែមានកម្រិតនៅឡើយ ដែលជាហេតុបង្កឱ្យប្រជាពលរដ្ឋមានក្តីបារម្ភយ៉ាងខ្លាំងអំពីជីវភាពប្រចាំថ្ងៃរបស់ពួកគេ
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងថា បើទោះបីជាការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ មិនបានផ្តល់ជម្រើសគ្រប់ជ្រុងជ្រោយក្តី ក៏អនាគតនៃស្ថានភាពនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គួរតែទទួលបានការបើកទំព័រថ្មី ដោយជំរុញឱ្យមានការរួបរួមគ្នារវាងអ្នកនយោបាយពីគ្រប់និន្នាការ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឱ្យវីអូអេថា កេរដំណែលរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មានច្រើនរាប់មិនអស់ តាំងពីសម័យខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននេះ។
សម្រាប់ពលរដ្ឋទូទៅ នេះជាការផ្លាស់ប្តូរជំនាន់នៃអ្នកដឹកនាំប្រទេសដ៏កម្រនិងដែលត្រូវបានរៀបចំទុកជាមុន ឱ្យសមស្របទៅនឹងបរិបទនិងបច្ចុប្បន្នភាពនៃប្រជាសាស្ត្រ និងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់អ្នកជំនាញ ការផ្លាស់ប្តូរមុខមាត់មេដឹកនាំនេះជាកិច្ចការដ៏ចាំបាច់ ខណៈស្ថានភាពសេដ្ឋកិច្ចសង្គមកំពុងបន្តប្រឈមនឹងបញ្ហាចាស់ឫសមួយចំនួន។
ខណៈការផ្ទេរអំណាចនេះ ត្រូវបានរំពឹងថានឹងត្រូវបានការបញ្ជាក់ជាផ្លូវការដោយរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា អ្នកវិភាគមើលឃើញថា លោក ហ៊ុន ម៉ាណែត នឹងទទួលពីឪពុក នូវការស្នងអំណាចគ្រប់គ្រងលើប្រទេសកម្ពុជាមួយដែលកំពុងផ្លាស់ប្តូរ។
អ្នកនាំពាក្យគណបក្សកាន់អំណាចនេះបានប្រាប់វីអូអេជាច្រើនចំណុចអំពីកេរដំណែលរបស់លោកនាយករដ្ឋមន្ត្រី ខណៈសកម្មជននិងប្រជាពលរដ្ឋបញ្ចេញមតិតិចតួចក្នុងដំណាក់កាលចាំមើលនេះ។
ការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យ បានក្លាយជាថ្ងៃដ៏ពិបាកមួយសម្រាប់អ្នកនយោបាយជើងចាស់មួយរូប ដែលបាននិងកំពុងតស៊ូដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
ដូចគ្នានឹងពលរដ្ឋជាច្រើននាក់ផ្សេងទៀតដែរ លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន បានចេញទៅបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ រក្សាសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ និងដើម្បីផ្តល់ក្តីសង្ឃឹមបន្តទៀតដល់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕
អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ញឿន រ៉ាដែន អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕
នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ អំពីកម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់គណបក្ស។
ការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះ ត្រូវបានក្រុមអ្នកជំនាញនយោបាយកម្ពុជា យល់ថាជាដំណើរការនយោបាយមួយដ៏ប្រុងប្រយ័ត្នខ្ពស់របស់គណបក្សកាន់អំណាចនៅកម្ពុជាដោយអវត្តមានគូប្រជែងចម្បងដែលហុចទាំងផលប្រយោជន៍និងផលវិបាក ខណៈបេក្ខភាពនាយករដ្ឋមន្ត្រីជំនាន់ក្រោយបានបង្ហាញឡើងជាសាធារណៈផងដែរនោះ។
ការស្នងតំណែងរបស់លោក ហ៊ុន ម៉ាណែត ប្រហែលជាកិច្ចការដែលត្រូវបានសម្រេចទុករួចទៅហើយ ប៉ុន្តែភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យរបស់លោកក្នុងនាមជាអនាគតមេដឹកនាំប្រទេស នឹងអាស្រ័យលើយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងការបោះឆ្នោតជាតិអាណ្តត្តិទី ៧ នៅថ្ងៃទី២៣ ខែកក្កដា។
ខណៈការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខិតជិតមកដល់នាខែកក្កដាខាងមុខ ក្រុមអ្នកបោះឆ្នោតវ័យក្មេង ក្រោមអាយុ ៣០ ឆ្នាំ ដែលជាអ្នកបោះឆ្នោតលើកដំបូង កំពុងនាំគ្នាសម្លឹងមើលលើគោលនយោបាយចម្បងៗក្នុងការអភិវឌ្ឍប្រទេសរបស់គណបក្សនយោបាយ។
គណបក្សភ្លើងទៀនដែលត្រូវបានគេចាត់ទុកថាជាដៃគូប្រជែងជាមួយនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមលើសំឡេង«គាំទ្រលាក់មុខ» ពីក្រុមអ្នកបោះឆ្នោតដែលយកចិត្តទុកដាក់លើបញ្ហាអយុត្តិធម៌សង្គម ការបំពានអំណាចនិងអំពើពុករលួយ ដើម្បីទទួលជ័យជម្នះសម្រាប់ការបោះឆ្នោតឆ្នាំនេះ។
ខណៈការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ខិតជិតមកដល់ ការថ្លែងនិងឃោសនាអំពីសារៈសំខាន់នៃសន្តិភាពកាន់តែសកម្មឡើងពីសំណាក់គណបក្សប្រជាជនកម្ពុជា ស្របពេលដែលបញ្ហាអយុត្តិធម៌ក្នុងសង្គម ដីធ្លី និងជម្លោះការងារនៅតែបន្តកើតមានជាបន្តបន្ទាប់។
ព័ត៌មានផ្សេងទៀត