ក្រោយការបោះឆ្នោតដែលគ្មានគូប្រជែង លោក ហ៊ុន ម៉ាណែត នឹងគ្រប់គ្រងកម្ពុជាដែលកំពុងផ្លាស់ប្តូរ
ក្រោយកាន់អំណាចអស់ ៣៨ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងផ្ទេរអំណាចទៅឱ្យកូនប្រុសគឺលោក ហ៊ុន ម៉ាណែត។ ខណៈការផ្ទេរអំណាចនេះ ត្រូវបានរំពឹងថានឹងត្រូវបានការបញ្ជាក់ជាផ្លូវការដោយរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា អ្នកវិភាគមើលឃើញថា លោក ហ៊ុន ម៉ាណែត នឹងទទួលពីឪពុកនូវការស្នងអំណាចគ្រប់គ្រងលើប្រទេសកម្ពុជាមួយដែលកំពុងផ្លាស់ប្តូរ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕