ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈប់​ឱ្យ​ប្រជារាស្រ្ត​ខ្មែរ​រង​ទុក្ខវេទនា​ដោយសារ​ប្រព័ន្ធ​តុលាការ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បោះ​ឆ្នោត​ជាតិ​នីតិកាល​ទី​៧ នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​​ខ្លាំងក្លា​មួយ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចុះ​ឈរ​ឈ្មោះ​បោះឆ្នោត។ គណបក្ស​នយោបាយ ១៧ ដែល​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច មាន​ថវិកា​និង​សំឡេងគាំទ្រ​តិចតួច ហើយ​ទំនង​មិន​អាច​ឈ្នះ​អាសនៈ​ក្នុងសភា​បាន​ឡើយ។ នៅ​ក្នុង​កម្រងសេចក្តី​រាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នក​ស្រី ​ ធីតា​ វីន និងលោក ពិន ស៊ីសុវណ្ណ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ លោក ​ញឿន ​ រ៉ា​ដែន ​អ្នក​នាំ​ពាក្ស​គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច​ អំពី​កម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​នៅ​ក្នុង​ការ​បោះឆ្នោតខាងមុខនេះ៕

XS
SM
MD
LG