ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ស្ថានភាព​នយោបាយ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គួរ​បើក​ទំព័រ​ថ្មី​ ដោយ​ផ្តោត​លើ​ការរួបរួមគ្នា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកស្រី ធីតា វីន អ្នកយក​ព័ត៌មាន​ឱ្យ​វីអូអេ​ថា បើ​ទោះបីជា​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នេះ​ មិន​បាន​ផ្តល់​ជម្រើស​គ្រប់​ជ្រុងជ្រោយ​ក្តី ក៏​អនាគត​នៃ​ស្ថានភាព​នយោបាយ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គួរតែ​ទទួល​បាន​ការ​បើក​ទំព័រ​ថ្មី ដោយ​ជំរុញ​ឱ្យ​មាន​ការ​រួបរួម​គ្នា​រវាង​អ្នក​នយោបាយ​ពី​គ្រប់​និន្នាការ។ ជាពិសេស​នៅ​ពេល​​ដែល​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​​ដឹកនាំ​ដោយ​ក្រុម​អ្នក​ដឹកនាំ​វ័យ​ក្មេង​របស់​គណបក្ស​កាន់អំណាច នឹង​ចាប់ផ្តើម​អាណត្តិ​ការងារ​របស់​ខ្លួន បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចុះចេញ​ពី​តំណែង​និង​ផ្លាស់ប្តូរ​សមាសធាតុ​គណៈរដ្ឋមន្ត្រី។ ទោះជា​យ៉ាង​ណា​ក្តី អ្នក​នយោបាយ​ជើង​ចាស់​រូប​នេះ ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​សមត្ថភាព​និង​បទពិសោធន៍​ដឹកនាំ​ប្រទេស​របស់​ក្រុម​អ្នក​ដឹកនាំ​ជំនាន់​ថ្មី ស្រប​ពេល​ដែល​លើក​ទឹកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​តំណែង​ជំនួស​ឪពុក​របស់​លោក ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន​ទាំងឡាយ​ដែល​កំពុង​ជាប់​ឃុំ ដើម្បី​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG