បទសម្ភាសន៍ VOA៖ កេរដំណែលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធំធេង ទោះមានការរិះគន់ខ្លះក្តី
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឱ្យវីអូអេថា កេរដំណែលរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មានច្រើនរាប់មិនអស់ តាំងពីសម័យខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ការរំដោះប្រជាជនចេញផុតពីរបបខ្មែរក្រហម ផែនការ «ក៥» សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ការបង្ក្រាបព្រឹត្តការណ៍ឆ្នាំ ១៩៩៧ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ និងចាក់វ៉ាក់សាំងកូវីដ ផ្លូវថ្នល់ ស្ពាន កំណើនសេដ្ឋកិច្ចជាដើម សុទ្ធតែជាសមិទ្ធិផលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នានេះ មេដឹកនាំចាស់វស្សារបស់កម្ពុជា ក៏ត្រូវបាននិងកំពុងរងការរិះគន់ជាបន្តបន្ទាប់អំពីការបង្ក្រាបលើសំឡេងប្រឆាំង និងការរឹតត្បិតលម្ហសេរីភាពក្នុងការបញ្ចេញមតិ កិច្ចការរបស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។ បើទោះបីជាយ៉ាងណាក្តី លោក សុខ ឥសាន អះអាងថា ការទិតៀនទាំងអស់នេះនៅតែមិនអាចរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសរហូតទទួលបានសន្តិភាព ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានឡើយ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន