រដ្ឋាភិបាលរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ ដែលនិយាយថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើទូរលេខមកសេតវិមាន។ ក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន សរសេរជាភាសារុស្ស៊ីថា៖ «ខ្ញុំប្រាកដក្នុងចិត្តថា ភាពស្វាហាប់ស្មារតីល្អនិងសុទិដ្ឋិនិយមរបស់លោក នឹងជួយលោកឈ្នះវីរុសដ៏គ្រោះ
ពលរដ្ឋរស់នៅក្នុងទីក្រុងវូហាន ដែលជាប្រភពផ្ទុះឡើងនៃជំងឺកូវីដ១៩ កំពុងតែបានធូរស្បើយចិត្ត នៅពេលដែលវិធានការមិនឲ្យចេញក្រៅផ្ទះបានបញ្ចប់ ខណៈដែលវិធានការរឹតបន្តឹងផ្សេងៗទៀតកំពុងតែត្រូវបានបន្ថូរបន្ថយជាបន្តបន្ទាប់។
កម្មវិធីនានាដែលពាក់ព័ន្ធនឹងរដូវផ្កាសាគូរ៉ាត្រូវបានលុបចោល ហើយខ្សែរថភ្លើងមួយចំនួនត្រូវបានបិទដើម្បីកុំឲ្យមានអ្នកទៅចូលរួមកម្មវិធីច្រើនពេក។
ចាប់ផ្តើមពីយប់ថ្ងៃអាទិត្យមក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងដាក់ពលរដ្ឋអាមេរិកាំងណាដែលត្រឡប់មកពីប្រទេសចិនវិញនៅក្នុងព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះទាំង១១ដែលត្រូវបានកំណត់ដើម្បីតាមដានសុខភាពរយៈពេល១៤ថ្ងៃ។