បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោត ដែលមានរយៈយូរ និងប្រកបដោយភាពចម្រូងចម្រាសរួចមក នៅទីបញ្ចប់ពលរដ្ឋអាមេរិកាំងដែលបានទៅបោះឆ្នោត ទទួលបានមេដឹកនាំថ្មីហើយ។ អ្នកជំនួញលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ កាលពីថ្ងៃសុក្រ។
សកម្មជនរាប់ពាន់នាក់ប្រឆាំងការរំលូតកូនបានមកដល់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមការដង្ហែក្បួនដែលមានឈ្មោះថា March for Life ឬការដង្ហែក្បួនដើម្បីជីវិត។ ការដង្ហែរក្បួននេះបានធ្វើឲ្យមានការជជែកដេញដោលថ្នាក់ជាតិឡើងវិញពីការរំលូតកូននេះ ក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។
ហ្វូងមនុស្សម្នា ដែលស្លៀកពាក់ពណ៌ផ្កាឈូក មានចំនួនរាប់សែននាក់ បានប្រមូលផ្តុំគ្នាដើម្បីដើរហែរក្បួនស្ត្រី។
នៅពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ និងក្លាយជាប្រធានាធិបតីអាមេរិក នោះតំណែងនេះនឹងក្លាយជាតំណែងចុងក្រោយបង្អស់នៅក្នុងប្រវត្តិការងារល្បីល្បាញ និងមានអំណាចរបស់លោក។
លោក Donald Trump បានជួបជាមួយនឹងសមាជិកសភានិងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដើម្បីស្វែងរកសាមគ្គីភាពពីគណបក្សនេះ។
ក្រុមអភិរក្សបែបជ្រុលនិយមក្នុងសភាសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា សមាជិកភាគច្រើនរបស់ពួកគេគាំទ្រលោក Paul Ryan សមាជិកសភានៃគណបក្សសាធារណរដ្ឋ ឲ្យធ្វើជាប្រធានសភាតំណាងរាស្រ្ត។