សភាតំណាងរាស្រ្តអាមេរិកវិលត្រលប់មកធ្វើការនៅវិមានរដ្ឋសភា Capitol Hill វិញ បន្ទាប់ពីមានរឿងដ៏ចម្រូងចម្រាសបង្កឡើងដោយការបណ្តាញចេញប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធលោក James Comey ដោយលោកប្រធានាធិបតីត្រាំ កាលពីថ្ងៃអង្គារ ទី០៩ ខែឧសភានេះ។ រឿងរ៉ាវចម្រូងចម្រាសផ្នែកនយោបាយនេះ បានបង្កឲ្យបានការអំពាវនាវសារជាថ្មីពីសំណាក់តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ ដោយជំរុញឲ្យតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ ផ្តល់មូលនិធិ និងបង្កើតជាការស៊ើបអង្កេតឯករាជ្យមួយ។
ភាពខឹងសម្បារមានពាសពេញផ្ទៃប្រទេស....
បុរសម្នាក់នៅក្នុងវេទិកាសាធារណៈបានស្រែកសួរយ៉ាងគំហកថា៖ «ហេតុអ្វីលោកមើលមិនឃើញ លោកតំណាងរាស្រ្ត?»
ស្របពេលដែលតំណាងរាស្រ្តប្រឈមនឹងសំណួរពិបាកៗពីសំណាក់ក្រុមអ្នកបោះឆ្នោត...
ជាមួយនឹងសំឡេងស្រែកបន្តពីក្រោយថា៖ «សូមឆ្លើយចម្លើយចុងក្រោយនេះ!»
.... នេះ គឺបន្ទាប់ពីលោកប្រធានាធិបតីត្រាំអបអរសាទរជ័យជម្នះក្នុងការអនុម័តកញ្ចប់ច្បាប់ធានារ៉ាប់រងសុខភាពនៅសភាតំណាងរាស្រ្ត។
ហើយស្របពេលដែលអ្នកបោះឆ្នោតមួយចំនួនចាត់ទុកតំណាងរាស្រ្តគណបក្សសាធារណរដ្ឋថា មានការទទួលខុសត្រូវពីក្រោយការបោះឆ្នោតឲ្យអនុម័តកញ្ចប់ច្បាប់នោះ...
តំណាងរាស្រ្តម្នាក់បាននិយាយថា៖ «ខ្ញុំឮអំពីការរិះគន់»។
...ការបណ្តេញលោក James Comey ចេញពីតំណែងដោយលោកប្រធានាធិបតីត្រាំក៏បានបង្កឲ្យមានការអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យផងដែរ។
តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋលោក Tom Macarthur និយាយថា៖ «ចម្លើយគឺថា ទេ។ មិនទាន់ទេ»។
ចម្លើយមិនស៊ីជម្រៅពីតំណាងរាស្រ្តគណបក្សសាធារណរដ្ឋរូបនេះ គឺមិនគ្រប់គ្រាន់ទេ ស្របពេលដែលមានការតឹងតែងចិត្តយ៉ាងខ្លាំងនៅអំឡុងពេលវេទិកាសាធារណៈនៅរដ្ឋ New Jersey។
«តើលោក និងតំណាងរាស្រ្តគណបក្សសាធារណរដ្ឋឯទៀតនឹងការពារសុបិន្តអាក្រក់ដែលកើតមានលើជនជាតិអាមេរិក យូរប៉ុណ្ណាទៅមុខទៀត? លោក Mitch McConnell? សូមបើកភ្នែកឡើង»។
នៅឯវេទិកាសាធារណៈឯទៀតជុំវិញប្រទេស ដូចជា វេទិកាមួយនៅរដ្ឋ Iowa តំណាងរាស្រ្តគណបក្សសាធារណរដ្ឋគឺគ្រាន់តែនិយាយការពារលោកប្រធានាធិបតីតែប៉ុណ្ណោះ។
តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោក Rod Blum និយាយថា៖
«ខ្ញុំមិនបានដឹងឮថា មានភស្តុតាងណាមួយសោះឡើយ ដែលបង្ហាញពីការសមគំនិតជាមួយរុស្ស៊ី ឬការសមគំនិតរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំជាមួយរុស្ស៊ីទេ»។
ប៉ុន្តែក្រុមអ្នករិះគន់លោកត្រាំនៅសភាក៏បានរងការរិះគន់វិញផងដែរ។ តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ លោក Maxine Waters ដែលបានអំពាវនាវយ៉ាងខ្លាំងក្លាឲ្យមានការចោទប្រកាន់តាមផ្លូវច្បាប់ទៅលើលោកត្រាំ បានប្តេជ្ញាថា ក្រុមអ្នកគាំទ្រលោកប្រធានាធិបតីនឹងមិនបង្អាក់ដំណើរការវេទិកាសាធារណៈរបស់លោកទេ។
លោកបានមានប្រសាសន៍ថា៖ «ពួកគេមិនអាចធ្វើដូចនោះបានទេ!»
ទោះបីជាប្រធានសភាតំណាងរាស្រ្តលោក Paul Ryan ចង់ផ្តោតលើដោះស្រាយបញ្ហាកំណែទម្រងពន្ធដារ ក៏ដោយក៏ការផ្តោតចម្បងនោះគឺ នៅតែមានទំនោរទៅលើប្រទេសរុស្ស៊ី៕