ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ប្តឹង​ពី​ការ​អនុម័ត​លើ​ការ​ទទួល​យក​ប្រាក់​ពី​បរទេស​របស់​ប្រធានាធិបតី


លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ថ្លែង​ក្នុង​ពេល​ជួបជុំ​មួយ កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Cedar Rapids។
លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ថ្លែង​ក្នុង​ពេល​ជួបជុំ​មួយ កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Cedar Rapids។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាង​២០០នាក់​ចោទ​ប្រកាន់​លោកប្រធានាធិបតី Trump ថា​បាន​រំលោភ​អំណាច​រដ្ឋធម្មនុញ្ញ​ ដោយ​បាន​អនុម័ត​លើ​ខ្ទង់​ចំណាយ​របស់​លោក​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​អាជីវកម្ម​បរទេស។ ពាក្យ​បណ្តឹង​របស់​ពួកគេ​រួមបញ្ជូល​ទាំង​ពាក្យ​បណ្តឹង​ពីរ​ផ្សេង​ទៀត​ ដែល​បាន​ប្តឹង​លោកTrumpថា ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​អាជីវកម្ម​របស់​លោក​បាន​រំលោភបំពាន​ដល់​ «ច្បាប់​ការពារ​មិន​ឲ្យ​មាន​ឥទ្ធិពល​ពី​បរទេស» ខណៈ​ក្រុម​មេធាវី​របស់​លោក​ប្រធានាធិបតី​លើកឡើង​ថា​ខ​ដែល​ចែង​ក្នុង​ច្បាប់​នេះ​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​លក្ខណៈ​ទូលំទូលាយ​ពេក។

គ្រាន់​តែ​លោក Donald Trump ស្បថ​ថា​លោក​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញនៅពេល​ដែល​លោក​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​នៃ​សរអា​ភ្លាម ក្រុម​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា​ លោក​រំលោភ​បំពាន​ច្បាប់​នោះ​ទៅ​ហើយ។ លោក Richard Blumenthal សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Connecticut ថ្លែង​ថា៖ «លោក Trump រំលោភ​លើ​ច្បាប់​ការពារ​មិន​ឲ្យ​មាន​ឥទ្ធិពល​ពី​បរទេស​នេះ​ យ៉ាង​គឃ្លើន»។

មាត្រា​ដែល​ចែង​នៅក្នុង​ច្បាប់​នេះ​ផ្តល់​អំណាច​ឲ្យ​សភាអនុម័ត​លើ​ការ​ទទួល​យក​ប្រាក់​ពី​បរទេស​ដោយ​មន្ត្រី​ដែល​ជាប់​ឆ្នោត​ ហើយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ថា​ លោក Trump មិនមាន​តម្លាភាព​ទេ។ «យើង​មិន​អាច​យល់ព្រម​នឹង​អ្វី​ដែល​យើង​មិន​បាន​ដឹង​នោះ​ទេ។ យើង​មិន​អាច​យល់ព្រម​នឹង​អ្វី​ដែល​លោក Trump កំពុង​លាក់លៀម​នោះ​ទេ»។

ទំនាស់​ផល​ប្រយោជន៍​បុគ្គល​ដែល​កើតឡើង​ពី​ជំនួញ​នៅ​ទូទាំង​សកលលោក​ របស់​លោកប្រធានាធិបតី​ បាន​បង្ក​ឲ្យ​មាន​ពាក្យ​បណ្តឹង​ចំនួន​៣ករណី។ បណ្តឹង​ធ្វើ​ឡើង​ដោយ​ក្រុម​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អាច​ជា​ករណី​ល្អជាងគេ​ នេះ​បើ​ផ្អែក​លើ​ការ​ត្រួតពិនិត្យ​មើល​របស់​សភា​ ពាក់ព័ន្ធ​នឹង​ករណី​ការ​អនុវត្ត​គោលនយោបាយ​បរទេស​របស់​លោកប្រធានាធិបតី។ លោក Tom Udall សមាជិក​ព្រឹទ្ធសភា​មក​ពីរដ្ ឋNew Mexico ថ្លែង​ថា៖

«តើ​ធ្វើ​ម្តេច​យើង​ដឹង​ទៅ​ថា​លោក​ប្រធានាធិបតី Trump ធ្វើ​នេះ​ដើម្បី​ផលប្រយោជន៍​ដល់​ពលរដ្ឋ​អាមេរិកាំង​ មិនមែន​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​លោក​នោះ?»។

លោកស្រី Elizabeth Wydra ជា​មេធាវី​ជួយ​រៀបចំ​ពាក្យ​បណ្តឹង​នេះ​និយាយ​ថា​ មាន​ណោះស្រាយ​យ៉ាងងាយ​ស្រួល​មួយ។ «វា​មិនមែន​ជា​ច្បាប់​ ឬក៏​ជា​សំណើ​សុំ​ឲ្យ​រក្សា​ទុក​ទឹក​ប្រាក់​ចំណេញ​ដែល​លោក​ទទួល​បាន​នោះ​ទេ។ លោក​ត្រូវ​តែ​គោរព​តាម​រដ្ឋធម្មនុញ្ញ​ និង​ត្រូវ​ទៅ​សភា​ជា​មុន​សិន ​ដែល​ការណ៍​នេះ​លោក​មិន​បាន​ធ្វើ​នៅ​ឡើយ​ទេ»។

ប៉ុន្តែ​ជា​រឿយៗ​លោក Trump បាន​សរសេរ​តាម​រយៈ Twitter ជជែក​ថា​មុខ​ជំនួញ​របស់​លោក​ មិន​ប៉ះពាល់​ដល់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ទេ។

លោក Seth Barreth Tillma ជា​មេធាវី​ប្រឆាំង​នឹង​បណ្តឹង​មួយ​ទៀត​បាន​ប្រាប់ VOA តាម​រយៈប្រព័ន្ ធSkype ថា​ លក្ខខណ្ឌ​នៅក្នុង​ច្បាប់​នេះ​មិន​អាច​យក​ទៅ​ប្តឹង​លោក Trump បាន​ទេ។ «ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ក្រៅ​ ឬ​ជាមួយ​ក្រុមហ៊ុន​បរទេស​ គឺ​មិនមែន​ជា​ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​បរទេស​នោះ​ទេ។ នេះ​អាច​ជា​ហេតុផល​សំខាន់​មួយ​ដែល​ខាង​ដើម​បណ្តឹង​មិន​អាច​ឈ្នះ​បាន»។

ទោះជា​គេ​មិន​ដឹង​ថា​ តើ​តុលាការ​នឹង​សម្រេច​យ៉ាងណា​ក៏​ដោយ​ ក៏​លោក Jerry Nadler សភា​តំណាងរាស្ត្រ​មក​ពី​ទីក្រុង New York ថ្លែង​ថា៖ «មាន​ករណី​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​តិចតួច​ណាស់​ ដោយសារ​តែ​គ្មាន​ប្រធានាធិបតី​ណា​ពី​មុន​មក​ហ៊ាន​សាកល្បង​ជាមួយ​នឹង​ករណី​នេះ​ទេ»។

ចំណាត់ការ​ដំបូងៗ​នៅក្នុង​ករណី​នេះ​ អាច​លាតត្រដាង​ពត៌មាន​សំខាន់​ពាក់ព័ន្ធ​នឹង​ហរិញ្ញវត្ថុ។ លោក​មេធាវី Seth Barreth Tillma បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ពួកគេ​កំពុង​ព្យាយាម​ឲ្យ​បង្ហាញ​ពី​ប្រាក់​បង់ពន្ធ​របស់​ប្រធានាធិបតី។ បន្ទាប់​មក​ទៀត​ពួកគេ​នឹង​ព្យាយាម​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង»។

ករណី​ព្យាយាម​ទម្លាក់​ពី​តំណែង​នេះ​គឺ​ជា​ផលប៉ះពាល់​មួយ​យ៉ាងធំធេង​ បើ​ទោះបីជា​លោកTrump ត្រូវ​ចាញ់ ​ឬ​ឈ្នះ​ក៏​ដោយ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG