ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដង្ហែ​ក្បួន​ប្រចាំ​ឆ្នាំ​ប្រឆាំង​ការ​រំលូត​​កូន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​រដ្ឋបាល​របស់​លោក​ត្រាំ


ក្រុម​សកម្មជន​ប្រឆាំង​ការ​រំលូត​កូន​នៅ​ពី​មុខ​តុលាការ​កំពូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៧ ខែ​មករា ក្នុង​ការ​ដង្ហែ​ក្បួនតវ៉ា​​ប្រចាំ​ឆ្នាំ។
ក្រុម​សកម្មជន​ប្រឆាំង​ការ​រំលូត​កូន​នៅ​ពី​មុខ​តុលាការ​កំពូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៧ ខែ​មករា ក្នុង​ការ​ដង្ហែ​ក្បួនតវ៉ា​​ប្រចាំ​ឆ្នាំ។

សកម្ម​ជនរាប់​ពាន់នាក់ប្រឆាំង​ការរំលូត​​កូន​បាន​មក​ដល់​​រដ្ឋធានី​វ៉ាស៊ីន​តោន​ដើម្បី​ចូល​រួម​ការ​ដង្ហែក្បួនដែល​មាន​ឈ្មោះ​ថា​ March for Life​ ឬការ​ដង្ហែ​ក្បួន​ដើម្បី​ជីវិត​។ ការ​ដង្ហែរ​ក្បួន​នេះ​បាន​ធ្វើ​ឲ្យ​មានការជជែក​ដេញ​ដោល​ថ្នាក់​ជាតិ​ឡើង​វិញពីការ​រំលូតកូន​​នេះ ក្នុង​រដ្ឋបាល​របស់​លោក​ ដូណាល់ ត្រាំ។

ការ​តវ៉ា​ប្រឆាំង​ការ​រំលូត​កូន​ប្រ​ចាំឆ្នាំ​កើត​មាន​ឡើង​ទើប​តែ​៦​ថ្ងៃ​បន្ទាប់​ពីបាតុករដែល​គេ​ប៉ាន់​ស្មាន​ថាមានកន្លះ​លាន​នាក់​បាន​ចូល​រួម​នៅ​ក្នុងការ​ដើរ​ហែ​ក្បួន​ស្រ្តី​នៅ​វ៉ាស៊ីនតោន​ដើម្បី​តវ៉ា​ប្រឆាំង​គោល​នយោបាយ​ថ្មី​របស់​ប្រធានា​ធិបតី​ថ្មី។

ខួប​ប្រចាំ​ឆ្នាំដែល​បាន​ធ្វើ​ឡើង​ដោយ​ពួក​សកម្ម​ជន​ប្រឆាំង​ការ​រំលូត​កូន​មាន​ភាព​ខុស​ផ្លែក​នៅ​ឆ្នាំនេះ។​ មនុស្ស​រាប់​ពាន់​នាក់បាន​មក​ដល់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ចូលរួម​ការតវ៉ា​ប្រឆាំង​ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ឆ្នាំ​១៩៧៣​ ដែលពេល​នោះ​តុលាការ​បាន​សម្រេច​ថា​ការ​រំលូត​កូន​ចេញ​ជា​អំពើ​ស្រប​ច្បាប់។ ការ​តវ៉ា​ប្រឆាំង​នេះ​បានទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​រដ្ឋបាល​ថ្មី​របស់​លោក​ត្រាំ។

លោកស្រី ​Kellyanne Convey ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ប្រធានា​ធិបតី ​ត្រាំ​ និយាយ​ថា៖ «នេះជាថ្ងៃ​ថ្មី ថ្ងៃ​រះ​ថ្មី​សម្រាប់​ជីវិត‍»។

ជីវិត​ថ្មី​សម្រាប់​បុព្វហេតុ​ដែល​ហៅ​ថា «ការគាំទ្រ​ជី​វិត‍» កើត​ចេញ​ពី​ការ​សន្យា​របស់​រដ្ឋា​ភិបាល​ដែល​មាន​ការ​រួប​រួម​គ្នា​មួយ​គឺ ​ពួក​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​ ហើយ​និង​សេតវិមាន​ដែល​បាន​សន្យា​បង្កើន​និន្នាការ​កាល​ពីពេល​ថ្មីៗ​នេះ​ឆ្ពោះ​ទៅ​កាន់ ការ​រឹតត្បិត​ច្បាប់រំលូត​កូន​កាន់​តែ​ខ្លាំង​ឡើង។

លោក​ Mike Pence អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា៖ «​ពីព្រោះ​តែ​អស់​លោក​អ្នក​ ហើយ​និង​មនុស្ស​រាប់​ពាន់​នាក់នៅ​ក្នុង​ការ​ដង្ហែ​ក្បួន​ដូច​នេះ​នៅ​ទូទាំង​ប្រទេស ​ជីវិត​កំពុង​ឈ្នះ​ម្តងទៀត​នៅ​ក្នុង​ប្រទេស​អាមេរិក‍»។

សុន្ទរកថា​របស់លោក​អនុប្រធានា​ធិបតី ​Pence ​កត់​សម្គាល់​ជា​លើក​ទី​មួយ​ដែល​អនុ ប្រធានា​ធិបតី​កំពុង​កាន់​អំណាច​បាន​ធ្វើ​សុន្ទរកថា​ទៅ​កាន់​បាតុកម្ម​ ដែល​ការណ៍​នេះ​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​បាតុករ​ដែល​បានដើរ​ដង្ហែ​ក្បួន​អស់​រាប់​ទសវត្សរ៍​មក​ហើយ។

លោក Kevin Morrissey បាន​ថ្លែងថា៖ «វា​ជាការ​លើក​ទឹក​ចិត្ត​មួយ​ហើយ​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​លោកអ្នកពិនិត្យ​មើលអាយុ​របស់​មនុស្ស​នោះ បុព្វ​ហេតុ​នេះ​មិន​រលាយ​បាត់​ទេ‍»។

ការ​ដង្ហែ​ក្បួន​ដើម្បី​ជី​វិត ​ជានិច្ច​កាល​បាន​ទាក់​ទាញ​ក្រុម​និស្សិត​មកពី​ទូទាំង​ប្រ​ទេស​ហើយ​និស្សិត​ម្នាក់​នៃ​និស្សិត​ទាំង​នោះ​បាន​និយាយ​ថា ​លោក​អនុប្រធានា​ធិបតី Pence ​បាន​ធ្វើឲ្យ​ការ​ដង្ហែ​ក្បួន​នេះ​ខុស​ពីមុន​ ទោះ​បី ​នាង​មិន​គាំទ្រប្រធា​នា​ធិបតី​ត្រាំ​ក៏ ដោយ។ នាង​ Khloe Smith ​បាន​និយាយ​ថា៖ «​ខ្ញុំ​គិតថា ​លោក​អនុប្រធានា​ធិបតី ​នៅ​ទី នេះ​បាន​ជួយ ​ខ្ញុំ​គិត​ថា​ លោក​អនុប្រធានា​ធិបតី​មាន​បំណង​ល្អ​បំផុត​ដើម្បី​ជួយ​ ហើយ​ខ្ញុំ​គិតថា​ទាំង​អស់​នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន‍»។

ការ​ដើរ​ហែ​ក្បួន​របស់​ស្រ្តី​នៅ​វ៉ាស៊ីន​តោនកាល​ពី​សប្តាហ៍​មុន ​បាន​ផ្តាស់​ប្តូរ​វោហា​សាស្រ្ត​របស់​ស្រ្តី​នេះ​ដែល​បាន​ចូលរួម​ពិធី​នេះ​ជា​លើក​ទី​មួយ។ នាង Thelma Shelton ​បាន​និយាយ​ថា៖ «​កាល​ពី​មុន​គេ​ប្រាប់​ខ្ញុំ​ថា ​ខ្ញុំ​មិន​បាន​ទទួល​ការ​ស្វាគមន៍​ទេ ​ពី​ព្រោះ​ខ្ញុំ​ជា​អ្នក​ប្រ​ឆាំង​ការ​ពន្លូត​កូន ​បន្ទាប់​មក​ខ្ញុំ​បាន​ដឹងថា ​វាមិន​មែន​ជា​ការ​ដង្ហែ​ក្បួន​សម្រាប់​ស្រ្តី​ទេ ​វា​ជា​ការ​ដង្ហែ​ក្បួន​គាំទ្រ​លោកស្រី ​Hillary ​ការ​ដង្ហែ​ក្បួន​ប្រឆាំង​ការ​រំលូតកូន ​ជា​ការ​បិទ​បាំង​ការ​ដង្ហែក្បួន​ដើម្បី​គាំទ្រ​ស្រ្តី‍»។

នៅ​ពេល​ដែល​ការ​ដង្ហែ​ក្បួន​ប្រចាំ​ឆ្នាំ​បានដើរ​ឆ្ពោះ​ទៅ​កាន់​តុលាការ​កំពូល ​បាតុករ​បាន​និយាយ​ថា ​មាន​មធ្យោបាយ​ដើម្បីផ្លាស់​ប្តូរ​ការ​ជជែក​ដ៏​ឈ្លោះ​ប្រកែក​គ្នា​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​អាមេរិក​នេះ។​

អ្នកស្រី Vickie Kraeger បាន​និយាយថា៖ «​យើង​ត្រូវ​តែ​បង្ហាញ​នូវក្តី​ស្រឡាញ់។ខ្ញុំ​គិតថា ​វាជា​ផ្នែក​មួយដែល​យើងត្រូវបង្ហាញថា ​យើង​ប្រាកដ​គិតគូ​ស្រ្តី​ហើយ​នឹងទារក​និង​ទារក​បន្ទាប់​ពី​ចាប់​កំណើត‍»។ ភាគីម្ខាង​ទៀត​នៃ​ការ​ជជែក​ដេញ​ដោល​បាន​រង់​ចាំ​បាតុករ​ប្រឆាំង​នៅ​ឯ​តុលាការ​កំពូលដែល​មិន​សប្បាយ​ចិត្តរដ្ឋបាល​របស់​លោក​ត្រាំ​ ដែលអាច​លប់​ចោល​សិទ្ធិរំលូតកូន​នេះ។

អ្នកស្រី Polly Stanatoeulosនិយាយ​ថា៖ «ទោះ​បី​វា​ជា​ច្បាប់​របស់​ផែន​ដី​ក៏ដោយ ​ខ្ញុំ​យល់​ថា​ការណ៍​នេះ​ជា​ការធ្វើ​ឲ្យ​ខ្សោយ​សិទ្ធិ​នៃ​ការ​រំលូត​កូន។ ការណ៍​នេះ​កំពុង​បន្ត វាយ​ប្រហារ​ទៅ​លើ​សេរីភាព​ខាង​ផ្លូវ​ភេទ​របស់​ស្រ្តី‍»។

​ក៏ប៉ុន្តែ ​ចំពោះ​អ្នកដង្ហែ​ក្បួន​ជា​ច្រើន ​ព័ត៌មាន​ដ៏​ល្អ​បំផុត​មិន​ទាន់​មក​ដល់​ទេ។ លោក​ប្រធានា​ធិបតី​ ត្រាំ ​ត្រូវ​គេ​រំពឹង​នឹង​ប្រកាស​បេក្ខជន​ចៅ​ក្រម​តុលាការ​កំពូល​ដើម្បី​បំពេញ​ដំណែង​ដែល​នៅ​ទំនេរ​នៅ​សប្តាហ៍​ក្រោយ​ ដោយ​លោក​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍ ​CBN Newsនៅ​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ «ខ្ញុំគិត​ថា ពួក​អ្នក​កាន់​គ្រិស្ត​សាសនា​និកាយ​ Evangelical​ អ្នក​កាន់​គ្រិស្ត​សាសនា ​នឹង​ស្រឡាញ់​ចៅ​ក្រម​ដែល​ខ្ញុំ​ជ្រើស​រើស​ ហើយ​លោក​នឹងធ្វើ​ជា​តំណាង​ដ៏​ត្រឹម​ត្រូវ‍»។

ការ​តែង​តាំង​នោះ​សង្ឃឹមថា​នឹង​មាន​ការ​ជជែក​ដេញ​ដោល​ខ្លាំង​នៅ​ក្នុង​សភា​ ហើយ​ការ​ជជែក​ដេញ​ដោល​ថ្នាក់​ជាតិ​អំពី​ការ​រំលូតកូនចេញ​កើត​មាន​ឡើង​បន្ទាប់​ពី​ពួក​អ្នក​ដង្ហែ​ក្បួន​បាន​ទៅ​ផ្ទះ​វិញ៕

ប្រែ​សម្រួល​ដោយលោក ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG