សេតវិមានថា ខ្លួនមិនស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ចំពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden ប្តេជ្ញាឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ្រូន ដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅហ្ស៊កដានី។
បាតុករដែលខឹងសម្បារចំពោះជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវក្នុងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន ហើយអ្នកខ្លះបានបង្អាក់ការឃោសនារកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី Joe Biden ផងដែរ។
សម្ពាធមានកាន់តែខ្លាំងទៅលើអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន ខណៈក្រុមមន្ត្រីមនុស្សធម៌ថ្លែងថា ប្រព័ន្ធសុខាភិបាលហ្កាហ្សាកំពុងដួលរលំ ក្រោមទម្ងន់នៃចំនួនអ្នកដែលស្លាប់និងរងរបួសរាប់មនុស្សម៉ឺននាក់ ហើយសភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចឱ្យមានបទឈប់បាញ់គ្នា។
រឿងរ៉ាវឆាកល្ខោនខ្វែងគំនិតភាគច្រើនជុំវិញជម្លោះនេះកើតឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ ដែលនៅទីនោះក្រុមសាធារណរដ្ឋស្ទាក់ស្ទើរក្នុងការអនុម័តលើសំណើបន្ទាន់ខ្លាំងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការផ្តល់មូលនិធិរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ពណ៌នាការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ថាជាសមរភូមិសម្រាប់«ដួងព្រលឹង»របស់ប្រទេសអាមេរិក។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកបានធ្វើដំណើរជុំវិញប្រទេស ដោយលើកឡើងពីច្បាប់ ដែលបង្កើតការងារដល់ពលរដ្ឋអាមេរិកាំង លើកកម្ពស់កិច្ចការពារសិទ្ធិរំលូតកូន និងធ្វើឱ្យប្រសើរឡើងពីសុវត្ថិភាពនៃការប្រើកាំភ្លើង និងជាញឹកញាប់លោកបានលើកឡើងពីការងាររបស់លោក ក្នុងការការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកផងដែរ
ការវាយប្រហារដោយមីស៊ីលរុស្ស៊ីយករដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនជាទីដៅនាំឱ្យ មនុស្សយ៉ាងតិចណាស់៤៥នាក់ត្រូវរបួសនៅថ្ងៃពុធនេះ នៅពេលលោកប្រធានាធិបតី Volodymyr Zelenskyy សុំឱ្យពួកមន្ត្រីអាមេរិកយល់ព្រមផ្តល់ជំនួយថ្មីចំនួន៦១ពាន់លានដុល្លារដើម្បីជួយប្រទេសលោកប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។
សេតវិមានបាននិយាយនៅក្នុងសប្តាហ៍ចុងក្រោយបង្អស់នៃខែវិច្ឆិកាថាលោកស្រីអនុប្រធានាធិបតី Kamala Harris នឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកទៅកាន់សន្និសីទកំពូលអាកាសធាតុសំខាន់បំផុតនៃពិភពលោក
លោក Biden បាននិយាយទៀតថា លោកលើកឡើងដោយ «ឥតលាក់លាម» លើបញ្ហាលំបាកៗទាំងនោះដែលបានធ្វើឱ្យប្រទេសទាំងពីរមានការខ្វែងគំនិតគ្នា
ការស្ទង់មតិនយោបាយថ្មីមួយនៅសហរដ្ឋអាមេរិកបានបង្ហាញថា លោកអតីតប្រធានាធិបតី Donald Trump នាំមុខលោកប្រធានាធិបតី Joe Biden នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន។
មេដឹកនាំទាំងពីរក៏បាននិយាយយោងដល់ការប្រឹងប្រែងរបស់ពួកគេក្នុងការទប់ទល់នឹងសត្រូវរួមគ្នាគឺប្រទេសចិន ដោយលោក Biden បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំងអំពីការយាយីកាលពីពេលថ្មីៗនេះរបស់ខ្លួនដល់នាវាហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា «យើងគាំទ្រអ៊ីស្រាអែល» បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ រួមទាំងជនជាតិអាមេរិកយ៉ាងតិច ១៤ នាក់។
អាជ្ញាធរគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានរាប់ឃើញជនចំណាកស្រុក ២៣២.៩៧២នាក់ នៅតាមព្រំដែននិរតីកាលពីខែសីហា ដែលជាតួលេខមាននៅពេលនោះ។
ក្រុមកម្មករផលិតរថយន្តក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក កំពុងធ្វើយុទ្ធនាការឱ្យបង្កើនប្រាក់បៀវត្សរ៍ចំនួន ៤០ ភាគរយ ដល់ពួកគេ និងធ្វើការចំនួន ៣២ ម៉ោង ក្នុងមួយសប្តាហ៍វិញ។
លោកប្រធានាធិបតី Zelenskyyនិងនាយករដ្ឋមន្ត្រីកាណាដា លោកTrudeau ក៏មានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងដើម្បីពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។
សេតវិមានបានសរសើរកិច្ចប្រជុំក្រុមប្រទេស G-20 នៅឆ្នាំនេះថា ទទួលបាន ជោគជ័យ ដោយនិយាយថា សេចក្ដីថ្លែងការណ៍រួមចុងក្រោយមានបញ្ចូលនូវ «កថាខណ្ឌសំខាន់ៗ» អំពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
ការពិភាក្សានៅថ្ងៃចន្ទនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។
លោក Joe Biden នឹងធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះ ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌាដែលប្រព្រឹត្តឡើងនៅចុងសប្តាហ៍ ដោយមានគោលដៅធំនិងក្តីសង្ឃឹមខ្ពស់ថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងកំពុងអភិវឌ្ឍបំផុតទាំង២០ ឬ G20 អាចធ្វើការរួមគ្នាលើបញ្ហាសាកលធំៗបាន។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បន្តនាំមុខគេក្នុងចំណោមបេក្ខជនគណបក្សសាធារណរដ្ឋឯទៀត ដែលប្រណាំងប្រជែងគ្នាដើម្បីក្លាយខ្លួនជាបេក្ខជនប្រធានាធិបតី ទោះជាលោកកំពុងប្រឈមជាមួយការចោទប្រកាន់ជាច្រើនក៏ដោយ។
ស្ត្រីទី ១ សហរដ្ឋអាមេរិក អ្នកស្រី Jill Biden បានប្រកាសពីការចូលរួមឡើងវិញរបស់សហរដ្ឋអាមេរិកក្នុងទីភ្នាក់ងារអប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬយូណេស្កូ នៅទីស្នាក់ការកណ្ដាលរបស់អង្គការនេះក្នុងទីក្រុងប៉ារីស។
ព័ត៌មានផ្សេងទៀត