លោក Biden រៀបចំកិច្ចប្រជុំកំពូលអង្គការអូតង់ដោយមានការព្រមានអំពីការគំរាមកំហែងសកល
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានទទួលស្វាគមន៍មេដឹកនាំអង្គការអូតង់និងបានប្រកាសខួបលើកទី ៧៥ របស់សម្ពន្ធភាពនេះ ខណៈពេលដែលលោកព្យាយាមធ្វើឱ្យមានសន្តិភាពតាមរយៈភាពរឹងមាំ ចំពេលមានបញ្ហាប្រឈមដ៏ធំបំផុតចំពោះសន្តិភាពដែលអឺរ៉ុបបានជួបប្រទះជាច្រើនទសវត្សរ៍កន្លងមកនេះ។ មន្ត្រីផ្សេងទៀតនៃរដ្ឋបាលរបស់លោកបានធ្វើអំណះអំណាងស្រដៀងគ្នាសម្រាប់ការពង្រឹងការការពារដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាសកល។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមានអ្នកស្រី Anita Powell រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕