ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden សង្កត់ធ្ងន់លើបញ្ហាសេដ្ឋកិច្ច ការរំលូតកូននិងលទ្ធិប្រជាធិបតេយ្យក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ពណ៌នា​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​ថា​ ជាការប្រយុទ្ធ​មួយសម្រាប់​ «ដួង​ព្រលឹង»​ របស់សហរដ្ឋអាមេរិ។

ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកបាន​ផ្តោត​ទៅ​លើ​បញ្ហា​នេះ​ និងបាន​អះអាង​ថា​ លោក​ Biden បាន​ធ្វើឱ្យ​ជីវភាពពលរដ្ឋ​អាមេរិកាំង​មានភាព​ប្រសើរ​ឡើង​ តាម​រយៈសកម្មភាព​របស់​លោកលើ​វិស័យ​សេដ្ឋកិច្ច​ ការប្រើប្រាស់​បញ្ហា​រំលូតកូន​ និង​ការ​ប្រឆាំង​ការ​គំរាមកំហែងទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ លោក​បានធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ ដោយ​លើក​ឡើង​ពី​ច្បាប់​ដែល​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិកាំង​ ​លើកកម្ពស់​កិច្ចការពារ​សិទ្ធិរំលូត​កូន​ និងធ្វើ​ឱ្យ​ប្រសើរ​ឡើង​ពី​សុវត្ថិភាព​នៃការប្រើកាំភ្លើង​ និង​ជា​ញឹកញាប់​លោក​បាន​លើក​ឡើងពី​ការងារ​របស់​លោក​ ក្នុង​ការ​ការពាររដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ផង​ដែរ។​ ​

ពី​សេតវិមាន​ លោក Biden ហាក់​ដូច​ជា​មាន​ការជឿជាក់​ខ្លាំង លើឱកាស​របស់​លោក​ ក្នុង​ការ​យក​ជ័យជម្នះ​ទៅ​លើ​គូប្រជែងរបស់​លោក​ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយ​ ដែល​ទំនង​អាច​ជា​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump៕

XS
SM
MD
LG