ការព្រួយបារម្ភអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤
បាតុករដែលខឹងសម្បារចំពោះជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវក្នុងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន ហើយអ្នកខ្លះបានបង្អាក់ការឃោសនារកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី Joe Biden ផងដែរ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Anita Powell ពិនិត្យមើលអំពីរឿងនេះ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត។ អ្នកស្រី Carolyn Presutti រួមចំណែករាយការណ៍រឿងនេះពីទីក្រុង Nashua រដ្ឋ New Hampshire។ អ្នកស្រី Patsy Widakuswara រួមចំណែករាយពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល៕