ជាថ្មីម្តងទៀត អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយឡើងនូវការអះអាងមិនពិត ថា លោកបានឈ្នះការបោះឆ្នោតឆ្នាំ២០២០។
អូតង់នឹងបង្កើនចំនួនកងទ័ពជាង៧ដងសម្រាប់ត្រៀមកម្រិតខ្ពស់គឺឡើងដល់ជាង ៣០ម៉ឺននាក់ខណៈលោកចាត់ទុកពេលនេះមាន«វិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុត» ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
ចាប់តាំងពីលោកប្រធានាធិបតី Bidenចូលកាន់អំណាចកាលពីដើមឆ្នាំមុនមក ចិនបានធ្វើឱ្យមានគម្លាតពាណិជ្ជកម្មកាន់តែធំជាមួយអាមេរិក ហើយបានងាកទៅរកប្រទេសជាច្រើននៅក្នុងតំបន់អាមេរិកឡាទីន។
អ៊ុយក្រែនបានសន្យាថា កងទ័ព របស់ខ្លួន នឹងមិនប្រើអាវុធរ៉ុក្កែតទាំងនោះដើម្បីបាញ់ទៅលើទឹកដីប្រទេសរុស្ស៊ីនោះទេ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះមានប្រសាសន៍ទៀតថា លោកបានទទួលសារអបអរសាទរផ្លូវការមួយច្បាប់ពីនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក៏ប៉ុន្តែនៅមិនទាន់បាននិយាយជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីលោកបានជាប់ឆ្នោតកាលពី៣ថ្ងៃកន្លងទៅនេះទេ។
សភាអាមេរិក បានអនុម័តជាឯកច្ឆ័ននូវសេចក្តីព្រាងច្បាប់ដើម្បីលបុចោលឧបសគ្គដែលរារាំងដល់ការពន្យារពេលនៃការផ្តល់ជំនួយយោធាអាមេរិកទៅឱ្យអ៊ុយក្រែន។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានផ្តល់បញ្ជាក់កាលពីថ្ងៃអង្គារថា ពួកគេកំពុងចាត់វិធានការដ៏រហ័សនិងខ្លាំងដើម្បីគាំទ្រកងកម្លាំងរបស់អ៊ុយក្រែនហើយនឹងបង្កើនការដាក់សម្ពាធលើសេដ្ឋកិច្ចរបស់រុស្ស៊ី។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អាវុធថ្មីទាំងនោះ រួមមានកាំជ្រួចមីស៊ីល Javelin ចំនួន៥០០ដើម យន្តហោះដ្រូន Switchblade ចំនួន៣០០គ្រឿង រថពាសដែក៣០០ គ្រឿង ឧទ្ធម្ភាគចក្រ១១គ្រឿង។
មេដឹកនាំសិង្ហបុរី បានថ្លែងថា នេះជាការប្រយុទ្ធដើម្បីសណ្ដាប់ធ្នាប់សាកលផ្អែកលើច្បាប់ទម្លាប់។
សប្តាហ៍នេះ គឺជាសប្ដាហ៍ដ៏សំខាន់សម្រាប់ផ្នែកការទូត នៅពេលដែលលោក Joe Biden ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ ក្នុងគោលបំណងដោះស្រាយបញ្ហាឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ ក្នុងគោលបំណងដោះស្រាយបញ្ហាឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។
បើទោះបីជាយ៉ាងនេះក្តី អភិបាលទីក្រុង Lviv លោកAndriy Sadovy បាននិយាយថា ព្រលានយន្តហោះ មិនទទួលរងការវាយប្រហារទេ។
ទោះបីជាយ៉ាងនេះក្តី ការឆ្លើយតបនេះ មិនអាចធ្វើបានសម្រាប់តំបន់គ្មានការហោះហើរដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ស្វះស្វែងរកទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានសម្រេចហាមឃាត់រាល់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នរុស្ស៊ី ដែលជាវិធានការលោកថា «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនធ្វើសង្គ្រាមរបស់លោក Putin» ខណៈកងទ័ពរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន។
សុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីដែលជាប្រពៃណីរបស់អាមេរិកនេះ ត្រូវបានធ្វើឡើងនៅចំពេលវេលាដ៏លំបាកមួយនៅក្នុងប្រវត្តិសាស្ត្រ។
សហរដ្ឋអាមេរិករួមជាមួយនឹងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចូលរួមកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការអូតង់ តាមប្រព័ន្ធអនឡាញ ដែលក្រុមសម្ព័ន្ធមិត្តរបស់អង្គការអូតង់បានយល់ព្រមឲ្យមានបេសកកម្មឆ្លើយតបរបស់អង្គការអូតង់ធ្វើប្រតិបត្តិការ ដោយបញ្ជូនកងកម្លាំងបន្ថែមទៀតចូលតំបន់ភាគខាងកើតនៃដែនដីប្រទេសជាសមាជិកអង្គការអូតង់។ អ្នកស្រី Patsy Widakuswara អ្នកយកព័ត៌មានឲ្យ VOA ប្រចាំសេតវិមាន រាយការណ៍លម្អិតជុំវិញរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕
ការដាក់ទណុ្ឌកម្មរបស់អូស្ត្រាលី ដៅលើសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ខណៈដែលជប៉ុន នឹងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលជនជាតិរុស្ស៊ីមួយចំនួននិងដាក់បម្រាមដល់ការចេញមូលប័ត្របំណុលរបស់រុស្ស៊ីក្នុងប្រទេសជប៉ុនផងដែរ។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់ទណ្ឌកម្មតំបន់ Donetsk និង Luhansk ដែលត្រួតត្រាដោយប្រទេសរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលស្គាល់តំបន់ទាំងនោះថាជារដ្ឋឯករាជ្យ។
អង្គការអូតង់មិនបានឃើញរុស្ស៊ីដកកងទ័ពចេញពិតប្រាកដនោះទេ ប៉ុន្តែឃើញរុស្ស៊ីកំពុងបន្តបង្កើនកម្លាំងយោធារបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃព្រហស្សតិ៍ថា លោកនឹងធ្វើតាមការសន្យារបស់លោកក្នុងយុទ្ធនាការរកសំឡេងឆ្នោត ដោយនឹងតែងតាំងចៅក្រមម្នាក់ដែលជាស្ត្រីស្បែកខ្មៅឲ្យឡើងកាន់តំណែងជាចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីចៅក្រមតុលាការកំពូលដែលមាននិន្នាការ
ព័ត៌មានផ្សេងទៀត