លោក Biden និងលោក Trump ធ្វើទស្សនកិច្ចផ្សេងគ្នាទៅព្រំដែនអាមេរិកជាប់ម៉ិកស៊ិក
កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលជាគូប្រជែងចម្បងរបស់លោក បានធ្វើដំណើរផ្សេងគ្នាទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកនៅរដ្ឋ Texas ជាប់នឹងប្រទេសម៉ិកស៊ិក។ លោកទាំងពីរចង់ទាញចំណាប់អារម្មណ៍សាធារណជនទៅលើការកើនឡើងនៃជនចំណាកស្រុកដែលចង់ចូលក្នុងសហរដ្ឋអាមេរិក ប៉ុន្តែសាររបស់លោកទាំងពីរមានលក្ខណៈខុសគ្នាស្រឡះនិងបង្ហាញអំពីទស្សនៈផ្សេងគ្នារវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋលើបញ្ហាដ៏សំខាន់មួយនេះនៅក្នុងការបោះឆ្នោត។ អ្នកស្រី Anita Powell អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕