បើទោះបីជាគណបក្សគ្រប់គ្រងអំណាចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មិនបានដាក់បេក្ខជនឈរឈ្មោះក្នុងតំបន់នេះក៏ដោយ ក៏គណបក្សនេះនិយាយថា ខ្លួនបានគាំទ្រគណបក្សសំខាន់ៗក្នុងតំបន់នោះជាការជំនួសវិញ។
លោក Lawrence Wong (ឡរិនស៍ វ៉ង់) ត្រូវបានជ្រើសរើសចេញពីក្រុមអ្នកនយោបាយជំនាន់ថ្មីមួយ នៃគណបក្សគ្រប់គ្រងអំណាច ក្នុងបំណងដើម្បីធានានូវនិរន្តរភាពនិងស្ថិរភាពនៅក្នុងប្រទេសដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មអាស៊ីមួយនេះ។
ការិយាល័យអង្គការសហប្រជាជាតិនេះបានអំពាវនាវឱ្យមានវិធានការផ្សេងៗ ដែលក្នុងនោះរួមមានទាំងវិធានការប្រឆាំងនឹងអំពើពុករលួយផងដែរ។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា ឆ្មាំសមុទ្រហ្វីលីពីនត្រូវធានាថា ខ្លួនអាចមានលទ្ធភាពដើម្បីរារាំង «ចិនមិនឱ្យកាន់កាប់តំបន់Sabina Shoal បានដោយជោគជ័យនោះឡើយ»។
វិនិយោគិនភាគហ៊ុនឯកជន និងអ្នកគ្រប់គ្រងទ្រព្យសកម្មនៅសកលលោក កំពុងត្រៀមខ្លួនសម្រាប់ ការរួមបញ្ចូលនិងទិញយកក្រុមហ៊ុន ការវិនិយោគតម្លៃរាប់ពាន់លានដុល្លារ
ប្រទេសថៃនិយាយថា ខ្លួននឹងដាក់កញ្ឆាទៅក្នុងបញ្ជីគ្រឿងញៀនណាកូទិកឡើងវិញនៅត្រឹមដំណាច់ឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅនេះ ដែលនេះជាការផ្លាស់ប្តូរទាំងស្រុងគួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទេសនេះក្លាយជាប្រទេសទី១ក្នុងទ្វីបអាស៊ីអស់រយៈពេល២ឆ្នាំកន្លងទៅ ដែលបានចាត់ទុកថា កញ្ឆាមិនត្រូវមានទោស ព្រហ្មទណ្ឌឡើយក្នុងការប្រើប្រាស់ជាគ្រឿងកម្សាន្តនោះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រហូតមកដល់ពេលនេះ អាមេរិកពេញចិត្តនឹងចំណាត់ការរបស់ឥណ្ឌាក្នុងការធ្វើឱ្យប្រាកដប្រជាអំពីភាពទទួលខុសត្រូវខ្ពស់ក្នុងផែនការធ្វើឃាតពួកសកម្មជន Sikh
ការវាយប្រហារដោយគ្រាប់មីស៊ីលមួយរបស់រុស្ស៊ីទៅលើក្រុង Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន បានធ្វើឱ្យរបួសមនុស្ស២នាក់ និងធ្វើឱ្យឆេះផ្ទះចំនួន៣ខ្នង នៅម៉ោងទាបភ្លឺនៅថ្ងៃសុក្រនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលស្គាល់ថា បរាជ័យដ៏ធ្ងន់ធ្ងរក្នុងការបោះឆ្នោតរបស់គណបក្សកាន់អំណាចរបស់លោកកាលពីខែមុន បានឆ្លុះបញ្ចាំងពីបរាជ័យរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពប្រជាជន ហើយបានសុំទោសចំពោះរឿងអាស្រូវពាក់ព័ន្ធនឹងភរិយារបស់លោក។
អាជ្ញាធរចិនកំពុងព្យាយាមលើកទឹកចិត្តបន្ថែមទៀតដល់ស្រ្តីកាន់តែច្រើនឱ្យមានកូន បន្ទាប់ពីចំនួនប្រជាជនចិនបានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នានៅឆ្នាំ ២០២៣ ហើយអត្រាកំណើតបានធ្លាក់ដល់កម្រិតទាបបំផុត។
ក្រុមហ៊ុនបច្ចេកវិទ្យាកំពូល FPT របស់វៀតណាមមួយនេះ មានបំណង ធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដើម្បីប្រែក្លាយប្រទេសវៀតណាម ឱ្យទៅជាមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិតAI។
ការណ៍នេះធ្វើឱ្យមានចម្ងល់អំពីស្ថិរភាពនយោបាយនៅក្នុងប្រទេសនេះ ប៉ុន្តែការវិនិយោគពីបរទេសមិនទាន់ទទួលរងការប៉ះពាល់ភ្លាមៗនោះទេ។
លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងថា គណៈកម្មាធិការមួយនឹងប្រជុំគ្នាដើម្បីស្ទង់ប៉ាន់មើលឧស្សាហកម្មណាខ្លះប្រុងប្រៀបខ្លួនសម្រាប់កំណើននេះ និងជំនួយអ្វីខ្លះដែលអាចផ្តល់បានដល់ឧស្សាហកម្មណាខ្លះ ដែលមិនទាន់បានប្រុងប្រៀបសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ។
មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់រូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងទ័ពរុស្ស៊ីមិនបានមកក្បែរកងទ័ពអាមេរិកនោះឡើយ ប៉ុន្តែបានប្រើប្រាស់ទីតាំងអគារដាក់យន្តហោះមួយផ្សេងទៀត នៅព្រលានយន្តហោះទ័ពអាកាស ១០១ ដែលនៅជាប់នឹងអាកាសយាន្តដ្ឋានអន្តរជាតិ Diori Hamani ក្នុងរដ្ឋធានីនីញ៉ាម៉េនៃប្រទេសនីហ្សេ។
នៅក្នុងការស្ទង់មតិរយៈពេល ២ ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅនេះ អ្នកចូលរួមឆ្លើយសំណួរប្រមាណ ៥៨% បានយល់ស្របជាមួយនឹងការលើកឡើងដែលថារដ្ឋាភិបាលចិនបានប្រើ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិន ដើម្បី «ជះឥទ្ធិពលលើទស្សនៈសាធារណជនអាមេរិកាំង»។
រដ្ឋាភិបាលថ្ងៃបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីលោកត្រូវបានគេដកចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃទី ២៣ ខែមេសាបានចេញវិធានការការពារប្រាក់ថែមម៉ោងសម្រាប់បុគ្គលិកធ្វើការងារប្រាក់បៀវត្សរ៍ចំនួនប្រមាណ ៤ លាននាក់។ វិធានការនេះគឺហួសពីវិធានការសម័យលោកអតីតប្រធានាធិបតី Barack Obama ដែលត្រូវបានតុលាការច្រានចោលទៅទៀត។
ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់កាលពីថ្ងៃទី ២១ ខែមេសាថាខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីថាតើត្រូវប្រើប្រាស់យ៉ាងដូចម្ដេចនូវថវិកាជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ដែលបានអនុម័តកាលពីពេលថ្មីៗនេះ។
បណ្តាញផ្សាយព័ត៌មាន NHK របស់ជប៉ុនបានបញ្ជាក់ថា មីស៊ីលនោះទំនងបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ រីឯទូរទស្សន៍របស់ជប៉ុន NTV បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់មកចុះផ្សាយថា គ្រាប់នោះជាមីស៊ីលបាលីស្ទិកវង់ប្រតិបត្តិការខ្លី។
ព័ត៌មានផ្សេងទៀត