ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Anwar ​Ibrahim ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ក្រោយ​ពី​រង់​ចាំ​ដ៏​យូរ​


នាយករដ្ឋមន្ត្រី​ជ្រើសតាំង​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​គឺ​លោក Anwar Ibrahim ធ្វើ​ការ​សូត្រ​ធម៌​ក្រោយ​ពី​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ព្រះបរមរាជវាំង​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
នាយករដ្ឋមន្ត្រី​ជ្រើសតាំង​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​គឺ​លោក Anwar Ibrahim ធ្វើ​ការ​សូត្រ​ធម៌​ក្រោយ​ពី​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ព្រះបរមរាជវាំង​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

មេ​ដឹកនាំ​ប្រឆាំង​ដ៏​យូរ​លង់​របស់​ម៉ាឡេស៊ី​គឺ​លោក​ Anwar Ibrahim ​ត្រូវ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ជា​ព្រឹត្តិកាណ៍​បញ្ចប់​នូវ​ដំណើរ​ជីវិត​នយោបាយ​រយៈ​ពេល​៣​ទសវត្សរ៍ ​ពី​អ្នក​ជំនួយ​ការ​របស់​មេដឹកនាំ​ជើង​ចាស់​លោក ​Mahathir Mohamad ជា​មេ​ដឹកនាំ​បាតុកម្ម ​ ​មក​ជា​អ្នក​ជាប់​ពន្ធនាគារ​ពី​បទ​រួម​ភេទ​ជាមួយ​មនុស្ស​មាន​ភេទ​ដូច​គ្នា ​និង​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ Reuters។

ការ​តែងតាំង​របស់​គាត់​បាន​បញ្ចប់​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៃ​វិបត្តិ​ក្រោយ​ការ​បោះឆ្នោត​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ប៉ុន្តែ​អាច​នាំ​ឱ្យ​មាន​អស្ថិរភាព​ថ្មី​ជាមួយ​គូ​ប្រជែង​របស់​គាត់​គឺ​អតីត​នាយក​រដ្ឋមន្ត្រី ​Muhyiddin Yassin ​ដែល​ជំរុញ​ឱ្យ​គាត់​បង្ហាញ​សំឡេង​ភាគ​ច្រើន​របស់​គាត់​នៅ​ក្នុង​សភា។​ អ្នក​ទាំង​ពីរ​មិន​បាន​ឈ្នះ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​ ប៉ុន្តែ​ព្រះ​មហា​ក្សត្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ គឺ​ព្រះមហាក្សត្រ Al-Sultan Abdullah ​បាន​តែងតាំង​លោក​ Anwar ​បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​សមាជិក​សភា​ជា​ច្រើន​រូប។

លោក ​Anwar​ ចូល​កាន់​តំណែង​ក្នុង​ពេល​ដ៏​លំបាក​មួយ៖​ សេដ្ឋ​កិច្ច​កំពុង​ធ្លាក់​ចុះ​ ហើយ​ប្រទេស​នេះ​ត្រូវ​បែកបាក់​ បន្ទាប់​ពី​ការ​បោះឆ្នោត​ដ៏​តឹងតែង​មួយ ដែល​បាន​ធ្វើ​ឱ្យ​សម្ពន្ធភាព​ចម្រើន​និយម​របស់​លោក​ Anwar ​ទល់​នឹង​សម្ពន្ធភាព​មូស្លីម​របស់​លោក ​Muhyiddin ​ដែល​មាន​ជនជាតិ​ម៉ាឡេ​អភិរក្ស​និយម​ភាគច្រើន។​

ទីផ្សារ​បាន​កើន​ឡើង​នៅ​ពេល​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ។ ​រូបិយបណ្ណ​រីងហ្គីត​ (ringgit) បាន​ប្រកាស​ថ្ងៃ​ល្អ​បំផុត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ ហើយ​ភាគហ៊ុន​បាន​កើន​ឡើង​៣%។​

ព្រះមហាក្សត្រស៊ុលតង់ Abdullah Sultan Ahmad Shah នៃ​ប្រទេស​ម៉ាឡេស៊ី និង​លោក Anwar Ibrahim នាយករដ្ឋមន្ត្រី​ទើប​តែងតាំង​ថ្មី ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ព្រះបរមរាជវាំង​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
ព្រះមហាក្សត្រស៊ុលតង់ Abdullah Sultan Ahmad Shah នៃ​ប្រទេស​ម៉ាឡេស៊ី និង​លោក Anwar Ibrahim នាយករដ្ឋមន្ត្រី​ទើប​តែងតាំង​ថ្មី ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ព្រះបរមរាជវាំង​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

លោក​ Anwar ​អាយុ​៧៥​ ឆ្នាំ​ត្រូវ​បាន​បដិសេធ​ហើយ​ម្តង​ហើយ​ម្តង​ទៀត​ មិន​ឱ្យ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ បើ​ទោះបី​ជា​លោក​ទទួល​បាន​សំឡេង​អាច​ទទួល​បាន​តំណែង​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ​ គឺ​គាត់​ធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រី​ក្នុង​ទសវត្សរ៍​១៩៩០ និង​ជានាយករដ្ឋមន្ត្រីរង់​ចាំ​ផ្លូវការ​នៅ​ឆ្នាំ​២០១៨។​

នៅ​អំឡុង​ពេល​នោះ ​គាត់​បាន​ជាប់​គុក​ជិត​មួយ​ទស​វត្សរ៍​ពី​បទ​សេព​សន្ថវៈ​ជាមួយ​អ្នក​មាន​ភេទ​ដូច​គ្នា ​និង​អំពើ​ពុក​រលួយ​ដែល​គាត់​និយាយ​ថា​ ជា​ការ​ចោទ​ប្រកាន់​មកពី​ហេតុផល​នយោបាយ​ក្នុង​គោល​បំណង​បញ្ចប់​អាជីព​របស់​គាត់។​

ភាព​មិន​ច្បាស់​លាស់​នៃ​ការ​បោះឆ្នោត​បាន​គំរាម​កំហែង​អូស​បន្លាយ​អស្ថិរភាពន​យោបាយ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​បី​នាក់​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ និង​នាំ​ឱ្យ​មាន​ហានិភ័យ​ដែល​ពន្យារ​ពេល​ការ​សម្រេច​ចិត្ត​ផ្នែក​គោល​នយោបាយ​ដែល​ត្រូវ​ការ​ដើម្បី​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច៕​

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG