លោក Blinken បានថ្លែងថា៖ «យើងក៏បានពិភាក្សាគ្នាអំពីសារៈសំខាន់នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយជាពិសេស ក្នុងការធានាថា ការបោះឆ្នោតដែលនឹងកើតឡើងនៅឆ្នាំក្រោយនេះ នឹងធ្វើឡើងដោយការចូលរួមពីតំណាងគ្រប់ភាគីនិងផ្តល់ឳកាសស្មើភាពគ្នាយ៉ាងពិតប្រាកដ»។
សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចនិងប្រកាន់លទ្ធិប្រជាធិបតេយ្យ ចង់បានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គម្រោងនេះដែលមានឈ្មោះថា Harvest III ជាផ្នែកមួយនៃគម្រោងសន្តិសុខស្បៀងអាហាររយៈពេល ១២ ឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយទីភ្នាក់ងារ USAID ដោយធ្វើការសហការជាមួយកសិករខ្មែរ និងភាគីជាដៃគូក្នុងវិស័យស្បៀងអាហារ ដើម្បីពង្រីកទីផ្សារកសិកម្មកម្ពុជា។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន (ASEAN) បានបង្ហាញក្ដីបារម្ភនៅថ្ងៃពុធនេះអំពីភាពតានតឹងកើនឡើងទាក់ទិននឹងរឿងតៃវ៉ាន់។
ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់ផ្សេងទៀតនៅថ្ងៃពុធនេះ ក្នុងដំណើរទស្សនកិច្ចមួយដែលធ្វើឡើងដើម្បីបង្ហាញពីការគាំទ្ររបស់អាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់។
សេតវិមានបានបន្ថែមថា លោក Biden កំពុងទទួលថ្នាំ Paxlovid ហើយនឹងត្រូវធ្វើចត្តាឡីស័កឬស្ថិតនៅដាច់ដោយឡែកពីគេនៅសេតវិមាន ប៉ុន្តែលោកនឹងបន្តការងារប្រចាំថ្ងៃរបស់លោកទាំងអស់តាមអនឡាញ។
សហរដ្ឋអាមេរិកនិងចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១និងលេខ២លើពិភពលោកបច្ចុប្បន្ននេះ បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញទាំងខាងសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ ដើម្បីដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសមេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ និងបានចេញដីកាឱ្យចាប់ខ្លួនអ្នកច្បាប់រូបនេះ ភ្លាមៗក្រោយការប្រកាសសាលក្រម។ តទៅនេះជាសេចក្តីរាយការណ៍របស់វីអូអខ្មែរ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិចិនក៏បានរិះគន់ដោយផ្ទាល់ទៅសមភាគីអាមេរិករបស់លោក អំពីការណ៍ដែលអាមេរិកបានលក់អាវុធឱ្យតៃវ៉ាន់។
សមាជិកនៃគណៈកម្មការពិសេសនេះបានសន្យាថា នឹងបង្ហាញព័ត៌មានថ្មីដែលសាធារណជនមិនដែលធ្លាប់បានឃើញពីមុន និងលាតត្រដាងពីផែនការសវនាការដែលមាននៅពេលលើកក្រោយទៀត។
គណៈកម្មាធិការពិសេសរបស់រដ្ឋសភាបានសន្យាថា នឹងមានព័ត៌មានថ្មីៗជាច្រើនបន្ថែមទៀតដែលនឹងត្រូវបង្ហាញជូននៅក្នុងសវនាការផ្តល់សក្ខីកម្មនោះដែលអាចដាក់កំហុសទៅលើលោក Trump និងសម្ពន្ធមិត្តរបស់លោក។
នៅពេលសួរជុំវិញបញ្ហានេះ ស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថា ខ្លួន«បដិសេធយ៉ាងខ្លាំងជុំវិញខ្លឹមសារនិងអត្ថន័យនៃសេចក្តីរាយការណ៍នេះ ដោយថា វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
សមាជិកព្រឹទ្ធសភាអាមេរិក៤រូប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាម«ការសន្យាខាងលទ្ធិប្រជាធិបតេយ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ខណៈលោក ហ៊ុន សែន កំពុងលេចមុខលេចមាត់ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក។
លោក ហ៊ុន ណេង បានបម្រើការងាររាជការក្នុងនាមជាតំណាងរាស្ត្រម្នាក់ប្រចាំខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភាជាតិកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ របស់លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីបានសរសេរថា៖ «តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ»។
កាសែត POLITICO បានរាយការណ៍បន្ថែមថា ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong នៅថ្ងៃអង្គារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃចន្ទកន្លងទៅថា ពេលសហរដ្ឋអាមេរិកប្រកាសកំណត់ថ្ងៃប្រជុំដំបូង បណ្ដារដ្ឋជាសមាជិកអាស៊ាននៅមិនទាន់បានឯកភាពជាមួយសេតវិមាននៅឡើយលើកាលបរិច្ឆេទនេះ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (L.D.P.) បានប្រកាសមិនចូលរួមការបោះឆ្នោតនេះទេ ដោយបានលើកឡើងអំពីការ«រឹតត្បិតយ៉ាងខ្លាំង»ពីសំណាក់គ.ជ.ប.។
ព័ត៌មានផ្សេងទៀត