កម្រងរូបភាព៖ សន្តិសុខត្រូវបានរឹតបន្តឹង ខណៈបាតុករនិងអ្នកគាំទ្រប្រមូលផ្តុំគ្នា មុនការបង្ហាញខ្លួនរបស់លោក Trump
សន្តិសុខត្រូវបានរឹតបន្តឹងនៅកណ្តលរដ្ឋធានីវ៉ាស៊ីនតោន ខណៈក្រុមបាតុករប្រឆាំងនិងក្រុមអ្នកគាំទ្រលោក Donald Trump ប្រមូលផ្តុំគ្នា នៅក្បែរតុលាការសហព័ន្ធមួយ មុនពេលលោក Trump បង្ហាញខ្លួននៅមុខតុលាការ ដើម្បីប្រឈមនឹងបទចោទពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងរបស់លោក ដើម្បីកែប្រែលទ្ធផលឆ្នោតកាលពីឆ្នាំ ២០២០ ដែលលោកបានចាញ់។ ដំណើរការចោទប្រកាន់នេះ នឹងចាប់ផ្តើមឡើងនៅម៉ោង ៤រសៀល នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយគេរំពឹងថា លោក Trump នឹងធ្វើដំណើរទៅដល់តុលាការក្នុងអំឡុងម៉ោង ៣រសៀល។ មហាគណៈវិនិច្ឆ័យមួយ បានចោទប្រកាន់លោក Trump ក្នុងបទឧក្រិដ្ឋចំនួន ៤ ដែលរួមមានការឃុបឃិតដើម្បីបន្លំសហរដ្ឋអាមេរិក រារាំងដំណើរការផ្លូវការមួយ និង ឃុបឃិតដើម្បីបំបាត់សិទ្ធិរបស់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតដោយយុត្តិធម៌៕

១
មនុស្សតម្រង់ជួរដើម្បីចូលស្តាប់ដំណើរការចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅតុលាការសហព័ន្ធ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

២
ប៉ូលិសដើរកាត់មុខតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

៣
ក្រុមបាតុករប្រឆាំងកាន់បដានៅមុខតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

៤
អ្នកគាំទ្រអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាន់បដា ខណៈជិះក្នុងរថយន្តបរកាត់តុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

៥
ប៉ូលិសចតរថយន្តបិទផ្លូវមួយ នៅបរិវេណខាងក្រៅតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

៦
បាតុករម្នាក់កាន់បដា នៅក្បែរបរិវេណតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

៧
អ្នកគាំទ្រអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាន់ទង់ នៅក្បែរបរិវេណតុលាការសហព័ន្ធ E. Barrett Prettyman នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការចូលបង្ហាញខ្លនរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។