កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាសា្ថពរដោយបង្កើតបានប្រវត្តិសាស្ត្រថ្មី
កម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ប្រារព្ធពិធីបិទបញ្ចប់ជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដោយមានការសម្តែងដ៏មានទស្សនីយភាពនិងការចូលរួមទស្សនាអបអរសាទរដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅល្ងាចថ្ងៃពុធ ទី ១៧ ខែឧសភា ឆ្នាំ ២០២៣នេះ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល ៦៤ ឆ្នាំមកនេះ។ កីឡាករនិងកីឡាការិនីតំណាងឱ្យកម្ពុជា ក៏បានបង្កើតជាប្រវត្តិសាស្ត្រថ្មីមួយដល់កម្ពុជាផងដែរ ដោយបានប្រកួតឈ្នះបានមេដាយសរុបចំនួន ២៨២ ដោយដណ្តើមបានមេដាយមាសចំនួន ៨១ ហើយស្ថិតក្នុងលេខរៀងទី ៤ ក្នុងនាមជាប្រទេសដែលឈ្នះបានមេដាយមាសច្រើន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីឈរក្នុងលេខរៀងទី ៣ ដែលឈ្នះបានមេដាយមាសចំនួន ៨៧ ថៃក្នុងលេខរៀងទី ២ ដែលឈ្នះបានមេដាយមាសចំនួន ១០៨ និងវៀតណាមក្នុងលេខរៀងទី ១ នាំមុខគេ ដែលឈ្នះបានមេដាយមាសដល់ទៅ ១៣៦៕
![កាំជ្រួចដ៏ចម្រុះពណ៌ត្រូវបានបាញ់ឡើង ដើម្បីអបអរពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-b267-08db56d484fa_w1024_q10_s.jpg)
![កាំជ្រួចដ៏ចម្រុះពណ៌ត្រូវបានបាញ់ឡើង ដើម្បីអបអរពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-71ee-08db56d484fc_w1024_q10_s.jpg)
![ក្រុមកីឡាករ កីឡាការិនី ចូលរួមក្នុងពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-7a0f-08db56d74eb4_w1024_q10_s.jpg)
![ក្រុមកីឡាករ កីឡាការិនី ចូលរួមក្នុងពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-ca0b-08db56d74e9d_w1024_q10_s.jpg)
![ការសម្តែងក្បាច់គុណល្បុក្កតោ នៅក្នុងពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-e69b-08db56d72d1c_w1024_q10_s.jpg)
![ការសម្តែងក្បាច់គុណល្បុក្កតោ នៅក្នុងពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-edcf-08db56d494f3_w1024_q10_s.jpg)
![ក្រុមកីឡាករកីឡាការិនីចូលរួមក្នុងពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-5359-08db56d493e8_w1024_q10_s.jpg)
![ការសម្តែងនៅក្នុងពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-16b2-08db56d492ab_w1024_q10_s.jpg)
![ពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-c6fd-08db56d484f1_w1024_q10_s.jpg)
![ការសម្តែងនៅក្នុងពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-07b9-08db56d4a154_w1024_q10_s.jpg)
![ការសម្តែងនៅក្នុងពិធីបិទជាស្ថាពរនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។](https://gdb.voanews.com/01000000-0aff-0242-2b44-08db56d484fc_w1024_q10_s.jpg)