ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​ដំឡើង​ ៤​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​២០២៤


រូបឯកសារ៖ កម្មករ​នៅ​រោងចក្រ​មួយ​កំពុង​ដេរ​សម្លៀកបំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M កម្ពុជា​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​នៅ​រោងចក្រ​មួយ​កំពុង​ដេរ​សម្លៀកបំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M កម្ពុជា​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។

ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​និង​វាយនភណ្ឌ​ត្រូវ​បាន​ដំឡើង​ចំនួន​ ៤ ​ដុល្លារ​អាមេរិក ដែល​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ ២០៤ ​ដុល្លារ​ក្នុង​មួយ​ខែ ​ចាប់​ពី​ដើម​ឆ្នាំ​ ២០២៤។​ នេះបើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្ត្រី។​

បើតាម​ការ​ បង្ហោះ​នេះ​ តួលេខ​ ២០២​ ដុល្លារ​ជា​លទ្ធផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​ខ្ពស់​ជាង​គេ។​

លោក ​ហ៊ុន ម៉ាណែត ​បាន​បន្ថែម​ ២ ​ដុល្លារ​លើ​តួ​លេខ​នេះ​ ដើម្បី​ប្រាក់​ឈ្នួល​ឡើង​ដល់​ ២០៤​ដុល្លារ។​

លោក ​ហ៊ុន ម៉ាណែត ​បន្ថែម​ថា៖ ​«ការ​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ រួម​ទាំង​បង​ប្អូន​កម្មករ​និយោជិត​ គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​រាជ​រដ្ឋាភិបាល។​ ឈរ​លើ​មូលដ្ឋាន​នៃ​លទ្ធភាព​ជាក់ស្តែង ​ដែល​រាជ​រដ្ឋាភិបាល​អាច​សម្រួល​ជូន​ទៅ​ភាគី​និយោជក​ ខ្ញុំ​បាន​សម្រេច​បន្ថែម​ ២​ ដុល្លារ​ទៅ​លើ​តួលេខ​ ២០២ ​ដុល្លារ​ ដែល​ជា​លទ្ធផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ខាង​លើ»។​

លោក ​ហ៊ុន ម៉ាណែត ​បញ្ជាក់ទៀត​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​បន្ត​ជំរុញ​ដល់​ក្រសួង​ស្ថាប័ន​ អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​តាម​ដាន​ និង​ដាក់​វិធាន​ការ​បន្ថែម​ ដើម្បី​ពិនិត្យ​លទ្ធភាព​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​កម្មករ។​

គួរ​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​ ២០២៣ ប្រាក់​ឈ្នួល​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​ចំនួន ​៦ ​ដុល្លារ​ ដែល​ស្មើ​នឹង​ ២០០ ​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ ​គឺ​ជា​ប្រាក់​ឈ្នួល​របស់​កម្មករ​បច្ចុប្បន្ន​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG