កិច្ច​ប្រជុំ​ក្នុង​វាំង​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​​អត់​លទ្ធផល

Your browser doesn’t support HTML5

កិច្ច​ប្រជុំ​លើក​ដំបូង​ក្រោម​អធិបតី​ភាព​ព្រះ​មហាក្សត្រ​ដើម្បី​ទម្លុះ​ទម្លាយ​​វិបត្តិ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទេ។​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​មាន​រយៈ​ពេល​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ​ហើយ​បាន​បិទ​បញ្ចប់​ទៅ​វិញ​យ៉ាង​ឆាប់។​ ភាគី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក​​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ជិត​ផុត​អាណត្តិ​ និង​សហការី​របស់​លោក​ពីរ​នាក់​ផ្សេង​ទៀត​គឺ​លោក​ស ខេង​ និង​លោក​​សាយ ឈុំ។ ​ចំណែក​ឯខាង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​ និង​លោក​កួយ ប៊ុនរឿន។ លោក​ហេង រស្មី​រាយ​ការណ៍​ពីភ្នំពេញ៕