ភ្នំពេញ —
ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិបានដឹកនាំក្បួនបាតុកម្មតាមមុខព្រួញផ្សេងៗគ្នានៅព្រឹកថ្ងៃអាទិត្យនេះដោយធ្វើដំណើរតាមផ្លូវឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ ក្រុងភ្នំពេញ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិជាមួយនឹងអ្នកគាំទ្រជាច្រើនពាន់នាក់ បានធ្វើដំណើរដោយថ្មើរជើងពីទីស្នាក់ការគណបក្សជំទាស់ដែលស្ថិតនៅសង្កាត់ចាក់អង្រែ ជាយរាជធានីភ្នំពេញដោយឆ្លងកាត់មហាវិថីព្រះមុនីវង្ស។ រីឯលោកកឹម សុខា អនុប្រធានគណបក្សនេះបានចេញដំណើរជាមួយនឹងហ្វូងបាតុករមួយក្រុមទៀតដែលមានអ្នកចួលរួមប្រហាក់ប្រហែលនឹងក្បួនរបស់លោកសម រង្ស៊ីដែរ។ លោកកឹម សុខាបានចេញដំណើរពីទីស្នាក់ការគណបក្សនៅខណ្ឌទួលគោក ដោយកាត់តាមមហាវិថីកម្ពុជាក្រោម។ រីឯលោកគង់ គាំ និងលោកសុន ឆ័យ ដឹកនាំបាតុករពីទិសដៅផ្សេងទៀត។
បាតុករ ដែលរួមមានព្រះសង្ឃ និងក្រុមយុវជនផងដែរ បានដើរតាមដងផ្លូវលើកបដារជាផ្ទាំងអក្សរលើផ្លាស្ទីក និងផ្ទាំងក្រដាសកាតុងដែលមានសរសេរអក្សរថា«សន្លឹកឆ្នោតខ្ញុំ ជាតិខ្ញុំ» «យើងត្រូវការគណៈកម្មការឯករាជ្យ» «សន្លឹកឆ្នោតខ្ញុំ ជីវិតខ្ញុំ» ឬ«មានយុត្តិធម៌មានសន្តិភាពជាដើម»។ បាតុករខ្លះកាន់ទង់ជាតិប្រទេសកម្ពុជា និងទង់គណបក្សសង្គ្រោះជាតិជាផ្ទាំងក្រដាសតូចៗ។ ខ្លះដើរនិងខ្លះទៀតជិះលើម៉ូតូឬរ៉ឺម៉កកង់បី។
ពួកគេបានកាន់កាប់ផ្លូវមួយចំហៀងយ៉ាងណែនណាន់តាន់តាប់ដោយធ្វើដំណើរផងស្រែកអំពាវនាវឲ្យមានការគាំទ្របាតុកម្មរបស់ពួកខ្លួននិងស្រែកប្រាប់សាធារណជនពីគោលបំណងនៃមហាបាតុកម្មរបស់ខ្លួន។
ប្រជាពលរដ្ឋនៅតាមដងផ្លូវមួយចំនួនបាននាំយកទឹកសុទ្ធមកចែកជូនបាតុករក្នុងពេលនោះដែរ។
មេដឹកនាំទាំងពីរបានមកជួបគ្នានៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោម ត្រង់ភ្លើងស្តុបឆ្ពោះទៅកាន់ផ្សារធំថ្មី។ រួចក៏បានដើរប្រកៀកគ្នាឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យដែលនៅទីនោះបាតុករនឹងស្ថិតនៅទាំងយប់ទាំងថ្ងៃដើម្បីធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតចំនួនបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃអាទិត្យនេះទៅ។ រោងធ្វើជាជម្រកសម្រាប់បាតុករត្រូវបានដំឡើងរួចជាស្រេចដែលមានរាងជារោងគ្មានជញ្ជាំងនិងមានរាងជាអក្សរអ៊ុយ ជាភាសាបារាំងឬជាអក្សរយូជាភាសាអង់គ្លេស។
ថ្លែងពីលើវេទិកាបែរមុខទៅទិសខាងកើតទៅកាន់បាតុករជាច្រើនម៉ឺននាក់ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសទាមទារការបោះឆ្នោតមួយត្រឹមត្រូវដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោកប្រកាសថា៖ «យើងជួបជុំគ្នាថ្ងៃនេះដើម្បីប្រកាសជូនសាធារណមតិជាតិនិងអន្តរជាតិថា ប្រជារាស្ដ្រខ្មែរដែលមានចំនួនច្រើនលើសលប់ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ យើងមិនសុខចិត្ត យើងមិនអាចទទួលយកបានទេ យើងត្រូវតែប្រឆាំង។ អត់សុខចិត្តទេ ទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោតឲ្យទាល់តែបាន»។
ដោយឡែកលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថាការធ្វើបាតុកម្មនឹងបន្តរហូតទាល់តែមានដំណោះស្រាយ។ ហើយបើគ្មានដំណោះស្រាយណាមួយនោះទេក្រុមតំណាងរាស្ដ្រគណបក្សជំទាស់នឹងមិនចូលប្រជុំសភាជាលើកដំបូងតាមការកោះរបស់ព្រះមហាក្សត្រនៅថ្ងៃទី២៣ខែកញ្ញានេះនោះទេ។
«បើអត់មានការដោះស្រាយរកយុត្តិធម៌សមស្របណាមួយនោះទេ បេក្ខជនតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិទាំង៥៥នាក់កាលពីម្សិលមិញបានប្តេជ្ញាចិត្តម្តងម្នាក់ៗថា បើអត់មានយុត្តិធម៌ជូនបងប្អូន អត់ចូលប្រជុំថ្ងៃទី២៣ជាដាច់ខាត»។
គណបក្សជំទាស់បានតវ៉ាច្រានចោលលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រថ្ងៃទី២៨ខែកក្កដា ដោយលើកឡើងថា ការបោះឆ្នោតនោះមានភាពមិនប្រក្រតីជាច្រើនដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតដែលខ្លួនទំនងជាឈ្នះលើគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចអស់រយៈពេលជាងបីទសវត្សមកហើយ។
យោងតាមការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាឈ្នះបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិឈ្នះបានចំនួន៥៥អាសនៈក្នុងរដ្ឋសភាដែលមានអាសនៈសរុប១២៣។
ការសម្រេចចិត្តដឹកនាំមហាបាតុកម្មរបស់គណបក្សជំទាស់ធ្វើឡើងក្រោយពី គណបក្សនេះបរាជ័យក្នុងការទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតី។
កាលពីថ្ងៃសៅរ៍មេដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីចាំផ្ទះហ៊ុន សែន និងមេដឹកនាំគណបក្សជំទាស់គឺមានលោកសម រង្ស៊ី និងលោកកឹម សុខា បានជួបប្រជុំគ្នាជាលើកដំបូងក្រោមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ ប៉ុន្តែកិច្ចប្រជុំនោះមិនបានទទួលផលអ្វីនោះទេ ក្រៅអំពីគណបក្សទាំងពីរសន្យាជួបប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ឡើងវិញនៅថ្ងៃច័ន្ទស្អែកនេះ។
មានសេចក្តីរាយការណ៍ពីមន្ត្រីគណបក្សជំទាស់និងក្រុមមន្ត្រីសិទ្ធិមនុស្សដែលតាមឃ្លាំមើលការធ្វើបាតុកម្មថា អាជ្ញាធរបានរារាំងក្រុមប្រជាពលរដ្ឋពីបណ្តាខេត្តចូលទីក្រុងភ្នំពេញដើម្បីធ្វើបាតុកម្មជាច្រើនកន្លែង ដូចជានៅតាមផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ២ លេខ៣ និងលេខ៤។ក៏ប៉ុន្តែក្រោយមកមានការសម្រួលខ្លះមកវិញនិងក្រុមប្រជាពលរដ្ឋបានចុះដើរនៅតាមកន្លែងខ្លះ។
លោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិការងាររបស់អង្គការអប់រំច្បាប់សម្រាប់សហគមន៍ដែលបានតាមពិនិត្យដំណើរការបាតុកម្មនៅថ្ងៃនេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋបានចូលរួមធ្វើបាតុកម្មដោយសារទឹកចិត្តពុះកញ្ជ្រោលផ្ទាល់ខ្លួនភាគច្រើន។ ហើយការធ្វើបាតុកម្មប្រព្រឹត្តទៅដោយពុំមានអំពើហិង្សាទេ។
«ទោះបីជាមានការរារាំងផ្លូវនៅតាមច្រកសំខាន់ៗចូលរាជធានីភ្នំពេញក៏ដោយ ក៏ អាជ្ញាធរក្នុងក្រុងភ្នំពេញតែម្តងហាក់ដូចជាមិនមានចិត្តរារាំងបាតុករទេ។ នេះជាទឹកចិត្តរបស់ប៉ូលិស ទោះបីជាមានបញ្ជារបស់មេពួកគាត់ក៏ដោយ ក៏គាត់ហាក់ដូចជាស្ទាក់ស្ទើរក្នុងការទប់បាតុករ»។
មានការបិទផ្លូវដោយរបងលួសនិងដោយរនាំងនៅតាមច្រកសំខាន់ៗមួយចំនួនដូចជាកន្លែងឆ្លងកាត់ទីស្តីការគណៈរដ្ឋមន្ត្រី បរិវេណជុំវិញព្រះបរមរាជវាំង ផ្លូវជុំវិញវិមានឯករាជ្យ ស្ពានអាកាស កំណាត់មហាវិថីព្រះនរោត្តម ជាដើម។
ក្រុមអាជ្ញាធរស្ថិតក្នុងស្ថានភាពប្រុងជើងព្រួលដោយបំពាក់ខែល រថយន្តបាញ់ទឹក ដំបងការពារនិងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
មានការប៉ះទង្គិចគ្នាមួយឈុតនៅវេលាម៉ោងប្រមាណជា៤កន្លះល្ងាចនេះរវាងក្រុមសមត្ថកិច្ចប្រដាប់អាវុធ និងក្រុមបាតុករ ខណៈដែលក្រុមបាតុករបានប៉ុនប៉ងយករនាំងបន្លាលួសចេញពីផ្លូវនៅមុខវត្តឧណ្ណាឡោម ក្បែរព្រះបរមរាជវាំង។
កងសមត្ថកិច្ចបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកលើហ្វូងបាតុករ ហើយស្ថានភាពមិនទាន់បានធូរស្រាលនៅឡើយមកទល់នឹងម៉ោង៦ល្ងាចនេះ។
លោកសម រង្ស៊ី និងលោកកឹម សុខា រួមជាមួយនឹងក្រុមបាតុករមួយក្រុមត្រូវរារាំងមិនឲ្យចូលទៅធ្វើការបួងសួងនៅព្រះអង្គដងកើទេ។ ប៉ុន្តែក្រោយមក ក្រុមបាតុករនិងមេដឹកនាំគណបក្សជំទាស់ទាំងពីរបានបុកទម្លុះរនាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ថា តើក្រសួងមានផែនការបង្រ្កាបក្រុមបាតុករ ឬយ៉ាងណានោះទេ រហូតមកទល់នឹងល្ងាចថ្ងៃអាទិត្យនេះ។ ខណៈដែលក្រសួងអនុញ្ញាតឲ្យធ្វើបាតុកម្មតែមួយថ្ងៃប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍សង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញហើយ ដូច្នេះលោកសង្ឃឹមថា នឹងមានការវិលត្រឡប់មកកាន់ភាពប្រក្រតីវិញឆាប់ៗនេះ។
សូមបញ្ជាក់ថា ហាងអាជីវកម្មមួយចំនួនតូចបានបិទទ្វារនៅចំថ្ងៃបាតុកម្មរបស់គណបក្សជំទាស់នេះ៕