វ៉ាស៊ីនតោន —
ក្រុមមេដឹកនាំគណបក្សនយោបាយទាំងពីរគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៉ីគ្រោងនឹងជួបប្រជុំគ្នាដើម្បីព្យាយាមបន្តដោះស្រាយបញ្ហាជាប់គាំងនយោបាយក្រោយការបោះឆ្នោត។ លោកសុខ ខេមរានៃវីអូអេពីរដ្ឋ ធានីវ៉ាស៊ីនតោន បានរាយការណ៍មកថា លទ្ធផលនៃជំនួបរវាងមន្ត្រីគណបក្ស ទាំងពីរនិងការបន្តកិច្ចចរចាទៅមុខទៀតទំនងជាអាចធ្វើឲ្យគណបក្សទាំងពីរ មានលទ្ធភាពទម្លុះទម្លាយភាពទល់ច្រកក្នុងការបង្កើតសភាថ្មីនិងរដ្ឋាភិបាលថ្មីនៅពេលខាងមុខបាន។
ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៉ី និងក្រុមមេដឹក នាំរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងជួបប្រជុំគ្នាលើកទី៣បន្តទៀតនៅព្រឹកថ្ងៃអង្គារនេះ នៅឯវិមានរដ្ឋសភាក្នុងបំណងព្យាយាមស្វែងរកដំណោះស្រាយបញ្ចប់ការជាប់គាំងនយោបាយ។ នេះជាការអះអាងរបស់លោកសម រង្ស៉ីប្រាប់កម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃច័ន្ទ។
«អ្នកសារព័ត៌មានមិនទាន់បានដឹងឮទេ តែយើងទើបបានសម្រេចអម្បាញមិញ ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា យើងនឹងជួបគ្នាទៀត»។
ក្រុមមន្ត្រីកំពូលនៃគណបក្សទាំងពីរបានជួបគ្នាពីរលើកហើយ តែមានលទ្ធផល តិចតួចកើតចេញពីជំនួបទាំងនោះ គឺការបញ្ឈប់អំពើហិង្សា ជាពិសេសរវាង បាតុករនិងអាជ្ញាធរ បញ្ហាជួបគ្នាគ្រប់កម្រិត និងបញ្ហាកែទម្រង់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។
គេពុំទាន់ដឹងថា នឹងមានរបៀបវារៈយ៉ាងណាខ្លះត្រូវបន្តជជែកគ្នាទេក្នុងកិច្ចប្រជុំកំពូលលើកទី៣ តែបញ្ហាផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោតនៅតែជាប្រធានបទសំខាន់មួយដដែលបើតាមការអះអាងរបស់លោកសម រង្ស៉ី។
«ត្រូវតែរករូបមន្តណាមួយដើម្បីទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិគឺឈ្នះ ឆ្នោតគឺទទួលបានសំឡេងច្រើន ហើយមិនត្រូវធ្វើឲ្យគណបក្សសង្គ្រោះជាតិ បាត់បង់សំឡេង ហើយទៅប្រកាសថា គណបក្សសង្គ្រោះជាតិចាញ់ឆ្នោតទៅ វិញទេ»។
គណបក្សប្រជាជនកម្ពុជាបានប្រកាសហើយថា ខ្លួនមិនមានសិទ្ធិ ឬមិនអាចយល់ព្រមជាមួយគណបក្សសង្គ្រោះជាតិក្នុងការសើរើលទ្ធផលបោះឆ្នោតឬបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីទៀតទេដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលចប់ហើយ។
ទោះជាគណបក្សទាំងពីរនៅមានការប្រទាញប្រទង់គ្នាក៏ដោយ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាខ្លះបានសាទរនឹងការជួបគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តាន តឹងផ្នែកនយោបាយ ហើយចាត់ទុកថា ក្រុមអ្នកនយោបាយហាក់ដូចជាកំពុងបង្វែររឿងបង្កើតគណៈកម្មការឯករាជ្យទៅជាការកែទម្រង់ការបោះឆ្នោតដែលពួកគេ ចាត់ទុកថា ជាចំណុចសំខាន់ ហើយអាចធ្វើឲ្យមានការជឿនលឿនទៅមុខរឿងការបញ្ចប់ការគាំងដំណើរនយោបាយ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា៖ «ចំណុចទី៣ដែលនិយាយគ្នាពីការព្រមព្រៀងកែទម្រង់ការបោះឆ្នោតទៅអាណត្តិ ក្រោយ អញ្ចឹងវាឆ្លុះបញ្ចាំងពីការដូរឥរិយាបទទាមទារ ពីការទាមទារការស៊ើបអង្កេតទៅការទាមទារផ្នែកកំណែទម្រង់វិញ។ រឿងនេះជាគន្លឹៈមួយដ៏សំខាន់។ សម្រាប់ខ្ញុំគឺខ្ញុំចាប់អារម្មណ៍មែនទែន ហើយខ្ញុំស្វាគមន៍។ ខ្ញុំថា អាចជារឿងមួយល្អក្នុងការឈានទៅរកដំណោះស្រាយមួយដើម្បីបញ្ចប់ភាពជាប់គាំងនេះ»។
លោកធន សារាយ នាយកអង្គការសិទ្ធិមនុស្សអាហុក និងជានាយកក្រុមប្រឹក្សា ភិបាលនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល បានអះអាងថា ជារឿង ប្រសើរដែលភាគីទាំងពីរបន្តជជែកគ្នា ទោះជាមិនបានលទ្ធផលដែលគណបក្ស សង្គ្រោះជាតិបានទាមទារក្តី។
«រឿងមួយទៀត ការដែលឈានទៅរកការជជែកគ្នាពីរឿងកែទម្រង់បញ្ហាដំណើរការបោះឆ្នោតជាចំណុចមួយសំខាន់ដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្តថា នៅពេលគណបក្សប្រជាជនកម្ពុជា មិនព្រមថយមួយជំហ៊ាន រឿងបញ្ហាបង្កើតគណៈកម្មការនោះនៅតែជារឿងធ្វើឲ្យមានការតវ៉ាទៅមុខដោយហ្វូងបាតុករគណបក្សជំទាស់ផង បញ្ហាមិនចូលរួមប្រជុំសភាដំបូងដើម្បីបង្កើតសភាថ្មី និងរដ្ឋាភិបាលថ្មីស្របច្បាប់និងទទួលស្គាល់ជាអន្តរជាតិផង។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិច បានអះអាងថា ជំនួបរវាងអ្នកនយោបាយកំពូលនិងជំនួបបន្តគឺជាចំណុចវិជ្ជមាននៃការទប់ស្កាត់អំពើហិង្សា និងជាចំណុចឆ្ពោះទៅរកការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាបញ្ហាក្តៅដែរ ទោះជាបញ្ហាផ្សេងទៀត ដូចជារឿងបង្កើតគណៈកម្មការឯករាជ្យនៅមិនទាន់យល់ព្រមក្តី។
«ភាពប្រទាំងប្រទើសនៃការបង្កើតគណៈកម្មការនេះគឺខ្ញុំថា គណបក្យទាំងពីរ លោកនៅតែបន្តការពិភាក្សា។ ប៉ុន្តែក្នុងនាមអ្នកសង្កេតការណ៍ ខ្ញុំថា កុំឲ្យអ្នក នយោបាយយកជីវិតប្រជាពលរដ្ឋទៅជាល្បែងនយោបាយរបស់ខ្លួន ធ្វើអ្វី ក៏ដោយ កុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។
លោកពុទ្ធា ហង្សបានបន្តថា បញ្ហាបង្កើតគណៈកម្មការឯករាជ្យទំនងជាអាចប្តូរ គ្នាបានទៅនឹងរឿងកែទម្រង់ហើយ បើគណបក្សសង្គ្រោះជាតិទទួលយកបានតាមអ្វីដែលព្រមព្រៀងក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃច័ន្ទ។
លោកនិយាយថា៖ «បើភាគីខាងគណបក្សប្រជាជនកម្ពុជាលោកយល់ព្រមក្នុងការកែទម្រង់ ក្នុងការបោះឆ្នោត ប្រហែលជាខាងគណបក្សសង្គ្រោះជាតិហ្នឹងអាចទទួលបានដើម្បីពិចារណាទៅជំហ៊ានបន្ទាប់។ តែខាងគណបក្សប្រជាជនលោកបានលើកឡើងថា ទាល់តែខាងគណបក្សសង្គ្រោះជាតិហ្នឹងចូលរួមក្នុងសម័យប្រជុំសភាលើកទី១សិន បានយកបញ្ហាហ្នឹងទៅធ្វើការពិភាក្សគ្នា»។
ព្រះមហាក្សត្រ តាមច្បាប់ ព្រះអង្គត្រូវកោះប្រជុំសភាដំបូង៦០ថ្ងៃយ៉ាងយូរបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ ព្រះអង្គបានកំណត់យកថ្ងៃទី២៣ខែកញ្ញាដើម្បីបើកកិច្ចប្រជុំសភាដំបូងដែលគេរំពឹងថា នឹងមានសភាជាប់ឆ្នោតចូលរួម។ គណបក្សជំទាស់បានអះអាង ហើយថា ខ្លួននឹងមិនចូលរួមប្រជុំសភាទេ ហើយនឹងបន្តធ្វើមហាបាតុកម្មអហិង្សា បើសិនការទាមទារយុត្តិធម៌របស់ខ្លួនទាក់ទងនឹងលទ្ធផលនៃការបោះឆោ្នតនោះមិនត្រូវគេផ្តល់យុត្តិធម៌អាចទទួលយកបាន។
លោកសម រង្ស៉ីវិញបានថ្លែងបន្ថែមថា លោកនឹងមិនឲ្យពលរដ្ឋខកចិត្តទេក្នុងការ ទាមទាររកយុត្តិធម៌នេះ។
«ខ្ញុំសុំប្តេជ្ញាចិត្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់មិនក្បត់ឆន្ទៈប្រជា រាស្ត្រទេ ពីព្រោះខ្ញុំរំភើបណាស់ឃើញប្រជារាស្ត្រលោកប្តូរផ្តាច់ លោកលះបង់ លោកផ្តល់សេចក្តីទុកចិត្តមកលើគណបក្សសង្គ្រោះជាតិ។ ដូច្នេះគណបក្ស សង្គ្រោះជាតិនឹងរក្សាជំហររបស់ខ្លួនមិនក្បត់ឆន្ទៈប្រជារាស្ត្រដូចអ្នកខ្លះ ដូច គណបក្សខ្លះក្នុងអតីតកាលនោះទេ»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់កាប់ អំណាចជាង៣០ឆ្នាំ ថ្វីត្បិតតែឈ្នះការបោះឆ្នោតមែនតែទទួលបានសំឡេងតែ៦៨អាសនៈ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០០៨ទទួលបាន៩០អាសនៈក្នុងសភា។
គណបក្សសង្គ្រោះជាតិទទួលបានអាសនៈ៥៥តាមការប្រកាសរបស់គ.ជ.ប.ដែលគណបក្សជំទាស់មិនទទួលស្គាល់លទ្ធផលនោះ។ គណបក្សប្រជាជនកម្ពុជាបានបំបែកឬផ្តួលដៃគូរបស់ខ្លួនជាច្រើន រួមទាំងគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិចផងដែរ៕