ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​​និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​ក្នុង​អ៊ុនតាក់​អាច​មាន​ឥទ្ធិពល​បញ្ចប់​​ជម្លោះ​នយោបាយ​កម្ពុជា


លោកឡៅ មុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​​នៅកម្ពុជា។ លោក​ជាវាគ្មឹន​កម្មវិធី​ហេឡូវីអូអេ​ ចូលរួម​ក្នុង​ស្ទូឌីយោ​វីអូអេ នៅភ្នំពេញ។​
លោកឡៅ មុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​​នៅកម្ពុជា។ លោក​ជាវាគ្មឹន​កម្មវិធី​ហេឡូវីអូអេ​ ចូលរួម​ក្នុង​ស្ទូឌីយោ​វីអូអេ នៅភ្នំពេញ។​
តួនាទី​អ.ស.ប.​​នៅ​កម្ពុជា​នៅ​មិន​ទាន់​ចប់
សូម​រង់ចាំ

No media source currently available

0:00 0:28:32 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន - អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​គឺ​បណ្ឌិត​ឡៅ ម៉ុងហៃ​មាន​ជំនឿ​ថា​ អ.ស.ប.និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​មាន​ឥទ្ធិពល​អាច​បញ្ចប់​បញ្ហា​ជម្លោះ​នយោបាយ​កម្ពុជា​ ព្រោះ​ថា​ កិច្ចព្រម​ព្រៀង​ជា​អចិន្ត្រៃយ៍​មួយ​កាល​ពី២២​ឆ្នាំ​មុន​បាន​សន្យា​ថា​ នឹងជួយ​ស្វែងរក​សន្តិភាព​ កសាង​សន្តិភាព​ និង​រក្សា​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។​

ថ្លែង​ក្នុង​ពេល​អញ្ជើញ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក​ឡៅ ម៉ុងហៃ​បាន​ចាត់​ទុក​ថា​ ជាសំណាង​របស់​កម្ពុជា​ដែល​អ.ស.ប.និង​ ប្រទេស​ទាំងអស់​បាន​ធានា​ដល់​កម្ពុជា​ដូច្នេះ​ដើម្បីឲ្យ​កម្ពុជា​បោះឆ្នោត​ដណ្តើម​ អំណាច​គ្នា​ផ្ទៃក្នុង​ដោយ​មិន​ចាំ​បាច់​ទៅ​ពឹង​បរទេស​ឬ​ប្រទេស​ជិតខាង​មក​ជួយ​ទៀត។​

ទោះ​ជា​រដ្ឋាភិបាល​មិន​សូវ​ពេញ​ចិត្ត​នឹង​មន្ត្រី​អ.ស.ប.​ខ្លះ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ក្តី​ លោក​ឡៅ ម៉ុងហៃ​ថ្លែង​ថា​ ភាគី​ណាមួយ​ដែល​គិត​ថា​ មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ដូចជា​រឿង​បោះឆ្នោត​ដែល​មាន​ការ​បិទ​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ក្នុង​ការ​ចូលរួម​ក្នុង​នយោបាយ​ជ្រើសរើស​អ្នកដឹកនាំ​ គឺ​ជា​រឿង​ធ្ងន់ធ្ងរ។ ​លោក​បន្ត​ថា ​បើ​មាន​ការ​បង្ក្រាប ​សម្លាប់​ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ នោះ​គេ​អាច​លើក​រឿង​នេះ​បាន​ដើម្បី​ឲ្យ​អ.ស.ប.បញ្ចប់។​

លោក​ថ្លែង​ថា ​អ.ស.ប.និង​ប្រទេស​ទាំង​១៨​បានជួយ​កម្ពុជា​ដើម្បី​ធានា​អធិបតេយ្យ​ភាព​ ​បូរណភាព​ដែនដី​និង​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍន៍​តាំងពី​ដំបូង​មក​ ដោយ​ជួយ​ពីឆ្នាំ​១៩៧៩​រហូត​ដល់​១៩៩១​គឺ​ស្វែងរក​សន្តិភាព។​ ហើយ​ពេល​បាន​សន្តិភាព ​ហើយ​គឺ១៩៩១​ដល់​១៩៩៣​គឺរក្សា​សន្តិភាព​ ហើយ​ក៏​បន្ត​រហូត​មក​ទល់​សព្វ​ថ្ងៃ​ ហ្នឹង​គឺ​ជួយ​រួម​ចំណែក​ក្នុង​ការ​កសាង​សន្តិភាព​តាម​រយៈ​ជំនួយ​ឧបត្ថម​ផ្សេងៗ។

​លោក​ថ្លែងថា ​នេះ​ជា​កិច្ចព្រម​ព្រៀង​ដែល​គ្មាន​កាល​កំណត់​នៃ​ទីបញ្ចប់។​

សូម​អញ្ជើញ​ស្តាប់​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ទី០៣​ខែ​តុលា​ឆ្នាំ​២០១៣ ​ស្តីអំពី​«តួនាទី​អ.ស.ប.ក្នុងការ​ស្វែងរក​ រក្សា ​និង​កសាង​សន្តិភាព​នៅ​កម្ពុជា»​ដូច​តទៅ៖

អត្ថបទ​ទាក់ទង

XS
SM
MD
LG