វ៉ាស៊ីនតោន —
ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងក្រុងភ្នំពេញបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនានាដែលកំពុងតែមានយ៉ាងក្តៅគគុកនិងស្នើសុំឱ្យពួកគេធ្វើការសហការគ្នាជាមួយនឹងអង្គការសង្គមស៊ីវិលដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ។
នៅក្នុងសារចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃអង្គាទី១០ខែធ្នូ លោកវីលៀម ថុត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានសរសើររដ្ឋាភិបាលកម្ពុជាដែលបានធ្វើការងារជាច្រើនក្នុងការការពារសិទ្ធិពលរដ្ឋ។ ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថា៖
«ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជានៅតែមានការប្រឈមនៅក្នុងបញ្ហាជម្លោះដីធ្លីនិងការបណ្តេញប្រជាជនចេញពីផ្ទះសម្បែង អំពើពុករលួយនិងការរត់ពន្ធមនុស្ស»។
លោក វីលៀម ថុត បានបន្ថែមទៀតថា៖ «ខ្ញុំមានជំនឿថារាជរដ្ឋាភិបាលកម្ពុជានឹងអាចធ្វើឱ្យមានការរីកចម្រើនជាសំខាន់ចំពោះបញ្ហាដែលមានលក្ខណៈស្មុគស្មាញពិបាកដោះស្រាយរបស់ខ្លួនដោយធ្វើដៃគូជាមួយសង្គមស៊ីវិលក្នុងការស្វែងរកដំណោះស្រាយដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ»។
លោកឯកអគ្គរដ្ឋទូតក៏បានសរសើរដល់ភាពក្លាហានរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដើម្បីឱ្យប្រសើរឡើងនូវសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋកម្ពុជា ហើយលោកបានបញ្ជាក់ថាការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យគឺជាអាទិភាពមួយសម្រាប់សហរដ្ឋអាមេរិក។
ប្រទេសកម្ពុជាបានចូលរួមជាមួយនឹងសហគមន៍អន្តរជាតិនានានៅលើពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សខួបលើកទី ៦៥ ដោយមានការរៀបចំរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងនៅទីតាំងផ្សេងៗពីគ្នាក្នុងទីក្រុងភ្នំពេញ។
សមាគមខ្មែរ អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានចេញនូវសារមួយទទូចឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមសេចក្តីប្រកាសសាកលស្តីពីសិទ្ធិមនុស្សនិងអនុវត្តតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផងដែរដើម្បីសម្រេចបាននូវសន្តិភាពពិតប្រាកដ លទ្ធិប្រជាធិបតេយ្យនិងឯករាជ្យភាពក្នុងប្រទេសកម្ពុជា។
លោកយ័ប គឹមទុងប្រធានសមាគមបានបញ្ជាក់ថា៖ «ប្រទេសយើងមានបញ្ហាច្រើនប្រទេសយើងជឿនលឿនមែនប៉ុន្តែធ្វើឱ្យតែពួករដ្ឋមន្ត្រីក្រុមគ្រួសាររដ្ឋមន្ត្រីភាគតូចដែលបានចំណេញពីការជឿនលឿនហ្នឹងប៉ុន្តែប្រជាជនជាច្រើនមិនសូវបានចំណេញ។ ដល់ពេលអញ្ចឹងទៅធ្វើឱ្យប្រទេសយើងដើរឃ្លីងឃ្លោង។ ប្រទេសនេះអាចមានបញ្ហាទៅអនាគត»។
គណៈកម្មការសិទ្ធិមនុស្សអាស៊ីក៏បានចេញសេចក្តីថ្លែងការណ៍ស្តីពីរបាយការណ៍វាយតម្លៃមួយដែលបញ្ជាក់ថា ក្នុងតំបន់អាស៊ីនៅតែមានរដ្ឋប្រកាន់អំណាចផ្តាច់ការជ្រកក្រោមផ្លាកប្រជាធិបតេយ្យ ហើយនៅមានអ្នកធ្វើខុសមិនទាន់ចាប់យកមកដាក់ទោសនិងតែងតាំងឱ្យកាន់អំណាចនិងជំនួញផ្អែកលើបក្សពួកគ្រួសារនិយម។
គណៈកម្មការនេះក៏បានស្នើសុំឱ្យអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាដើម្បីប្រឈមនឹងរដ្ឋាភិបាលក្នុងតំបន់នេះនិងទាមទារកុំឱ្យគិតតែពីការអភិវឌ្ឍដោយមិនគិតពីពង្រឹងស្ថាប័នយុត្តិធម៌នោះ៕