វ៉ាស៊ីនតោន៖ នៅមុនតែប៉ុន្មានថ្ងៃដែលពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សជាសកលថ្ងៃទី១០ធ្នូ នោះ អ្នកវិភាគឯករាជ្យគឺលោកបណ្ឌិតឡៅ ម៉ុងហៃ បានរិះគន់ថាប្រទេសនានា រួមទាំងកម្ពុជាផងនៅរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅឡើយ ទោះជាមានការប្តេជ្ញា ជាច្រើនឆ្នាំមកហើយថា ត្រូវធ្វើតាមសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សជាសកលរបស់អ.ស.បក្តី។ លោកថ្លែងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍។
លោកថ្លែងយ៉ាងដូច្នេះគឺយោងទៅលើការរំលោភបំពានដីធ្លី ប្រជាពលរដ្ឋគ្មាន សិទ្ធិទទួលបានយុត្តិធម៌ពីតុលាការ ការបង្ក្រាប ការរឹតត្បិតសេរីភាពជួបប្រជុំនិង សិទ្ធិបញ្ចេញមតិជាដើម។
លោកថ្លែងថា ទោះជាគ្មានការសម្លាប់រង្គាលដូចសម័យកុម្មុយនីស្តមែនតែការប្រើ អំពើហិង្សានៅតែកើតមានឡើង ដែលធ្វើឲ្យមនុស្សស្លាប់និងរបួស។
លោកបាន បន្ថែមថាប្រវត្តិនៃការគោរពសិទ្ធិមនុស្សកើតឡើងក្រោយពេលមានសង្គ្រាម លោកលើកទី២ដែលមានការសម្លាប់រង្គាលនិងការរំលោភបំពានផ្សេងៗច្រើន ពេកបានជាធ្វើឲ្យប្រទេសជាច្រើនដែលជាសមាជិកអ.ស.បតាក់តែងសេចក្តីថ្លែង ការណ៍សិទ្ធិមនុស្ស៕