ភ្នំពេញ —
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានទទូចនៅថ្ងៃសុក្រនេះឲ្យក្រុមយុវជនចូលរួមចំណែកក្នុងចលនាដោះស្រាយបញ្ហាដីធ្លីក្នុងប្រទេសឲ្យបានច្រើន។
យុវជនពេញវ័យនៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជា៣៣ភាគរយឬស្មើនឹងប្រមាណជាង៤លាននាក់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាសរុបជាង១៤លាននាក់។
លោកប៉ែន សុមុនី នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គមថ្លែងនៅក្នុងវេទិកាយុវជនថ្នាក់ជាតិស្តីពីដីធ្លីនិងលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញថា ក្រុមយុវជនក៏ជាអ្នករងគ្រោះដោយសារបញ្ហាដីធ្លីនៅក្នុងប្រទេសដែរប៉ុន្តែយុវជនមិនទាន់បានសកម្មនៅក្នុងការចូលរួមដោះស្រាយបញ្ហានេះនៅឡើយ។
«បច្ចុប្បន្នក៏ដូចជាអនាគត យុវជនត្រូវការសុវត្ថិភាពដីធ្លី ដូច្នេះដើម្បីបានសុវត្ថិភាពដីធ្លីយុវជនខ្លួនឯងត្រូវតែចូលរួមដំណើរការដោះស្រាយបញ្ហាដីធ្លីទាំងនោះ»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុកទំនាស់ដីធ្លីបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់ចាប់តាំងពីឆ្នាំ២០០០មក។ ដោយឡែកបើយោងតាមរបាយការណ៍ដែលមានចំណងជើងថា «Access to Land Title in Cambodia» ប្រជាពលរដ្ឋក្រុងភ្នំពេញ១៤៦.៨០០នាក់បានរងគ្រោះដោយការបណ្តេញចេញពីទីក្រុងភ្នំពេញចន្លោះពីឆ្នាំ១៩៩០ដល់ឆ្នាំ២០១១។
លោកឈិត សំអាត នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជានិងលោកចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុកបានថ្លែងក្នុងវេទិកាយុវជនថ្នាក់ជាតិស្តីពីដីធ្លីនិងលំនៅដ្ឋានថា មូលហេតុចម្បងនៃជម្លោះដីធ្លីនៅកម្ពុជាបណ្តាលមកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលមានទំហំជាង២លានហិកតារហូតមកទល់ពេលនេះឬស្មើនឹងជាង៥៣ភាគរយនៃផ្ទៃដីដែលមានជីវជាតិក្នុងប្រទេស ដោយសារការវាតយកដីរបស់មន្ត្រីរាជការមានបុណ្យសក្តិធំ ដោយសារកំណើនប្រជាជន ដោយសារគ្មានគោលនយោបាយបម្រុងទុកដីរបស់រដ្ឋនិងដោយសារការធ្វើជំនួញដីធ្លី។
លោក ឈិត សំអាត មានប្រសាសន៍ថា បញ្ហាដីធ្លីនៅតែជាបញ្ហាស្មុគ្រស្មាញនិងក្តៅគគុកក្នុងប្រទេសកម្ពុជាដែលបន្តកើតមានរហូតដល់ឆ្នាំ២០១៣នេះស្របពេលដែលមានរបាយការណ៍ដែលបង្ហាញថាប្រជាជនជិត៥០ភាគរយនៃប្រជាជនសរុបមានដីត្រឹមតែកន្លះហិកតា។
ថ្លែងទៅកាន់វេទិការយុវជនដែលមានអ្នកចូលរួមប្រមាណ២០០នាក់ ភាគច្រើនគឺជាយុវជននិងប្រជាពលរដ្ឋអ្នករងគ្រោះដោយសារជម្លោះដីធ្លីមកខេត្តនិងរាជធានីចំនួនប្រាំពីរ លោកឈិត សំអាត បានសង្កត់ធ្ងន់លើការចូលរួមរបស់ក្រុមយុវជនក្នុងការជួយដោះស្រាយទំនាស់នេះ។
«ការចូលរួមរបស់យុវជនមានសារៈសំខាន់ណាស់ដើម្បីធានានូវការរៀបចំច្បាប់បានល្អ ធានានូវការអនុវត្តច្បាប់បានល្អ ធានានូវការគោរពសិទ្ធិនិងការការពារសិទ្ធិដីធ្លីរបស់ប្រជាជនជាពិសេសកសិករនិងប្រជាជនក្រីក្រ»។
ក្រុមយុវជនមួយចំនួនបានចែករំលែកបទពិសោធន៍ក្នុងការចូលរួមដោះស្រាយបញ្ហាដីធ្លីនៅក្នុងវេទិកាយុវជនថ្នាក់ជាតិស្តីពីដីធ្លីនិងលំនៅដ្ឋាននេះជាមួយគ្នានោះយុវជនដែលចូលរួមបានចោទជាសំណួរជាច្រើនទាក់ទងដំណោះស្រាយ ការប្រើប្រាស់សិទ្ធិរបស់យុវជនដើម្បីចូលរួមក្នុងសកម្មភាពសង្គមនេះ ដោយឡែកជនរងគ្រោះខ្លះបានលើកពីបញ្ហារបស់ពួកគេដែរ។
លោកស្រីវ៉ាន់ ហ៊ា លី តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលើកឡើងថាបញ្ហាដីធ្លីគឺជាបញ្ហាប្រឈមមួយផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រីបានគូសបញ្ជាក់ថា ការអនុវត្តច្បាប់បានត្រឹមត្រូវនឹងជួយដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជាបានមួយភាគធំហើយលោកស្រីក៏បានផ្តល់តម្លៃលើការចូលរួមចំណែករបស់ក្រុមយុវជនផងដែរ៕