ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដីធ្លី មាន​សេរីភាព​តែ​ខ្វះ​យុត្តិធម៌

ពីឆ្វេងទៅស្តាំ៖ អ្នកស្រី​ទេព វន្នី អ្នកស្រី​យ៉ោម បុប្ផា និង​លោក អំ សំអាត ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​រាត្រី​ថ្ងៃច័ន្ទ​ទី២៥ ខែវិច្ឆិកា ពិភាក្សា​អំពី​ករណី​អ្នកស្រី យ៉ោម បុប្ផា​និង​ការតស៊ូ​ទាមទារ​របស់​សហគមន៍​ក្រីក្រ​ដើម្បី​សិទ្ធិ​លំនៅដ្ឋាន។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ លោក​ស្រី​យ៉ោម បុប្ផាសកម្ម​ជន​ដី​ធ្លី ​នៅ ​តំបន់​បឹង​កក់​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​៤៤៤​ថ្ងៃ​ដោយ​សារ​បទល្មើស​មួយ​ដែល​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​និង​អង្គការ​អន្តរជាតិ​ចាត់​ទុក​ថា​ទាក់​ទង​នឹង​សកម្មភាព​ការពារ​ដីធ្លី។

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​លោក​ស្រី​ឱ្យ​នៅ​ក្រៅ​ ឃុំ​បណ្តោះ​អាសន្ន​ ប៉ុន្តែ​បាន​បង្វិល​សំណុំ​រឿង​ឱ្យ​ទៅ​សាលា​ឧទ្ធរណ៍​ពិនិត្យ​ស៊ើប​អង្កេត​ម្តងទៀត។

លោក​ស្រី យ៉ោម បុប្ផា ​បាន​ចូលរួម​ជាមួយ​នឹង​ លោក​ស្រី​ទេព វន្នី ​សកម្មដីធ្លី​និង​ជា​ជ័យ​លាភី​រង្វាន់​ភាព​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices ​និង​លោក​អំ សំអាត ​អ្នក​គ្រប់​គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ដើម្បី​ពិភាក្សា​ពី​ករណី​របស់​អ្នក​ស្រី​នៅ​ក្នុង​កម្មវិធី​ហេឡូ​ វីអូអេ៕
XS
SM
MD
LG