ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បោះ​ឆ្នោត​អនុម័ត​លើ​កិច្ចព្រមព្រៀង​ នៅ​អង្គការសហប្រជាជាតិ​ ក្នុងបុរីញូវយ៉ក​ កាលពីថ្ងៃទី២០ ខែ​កក្ដដា ឆ្នាំ២០១៥។
ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បោះ​ឆ្នោត​អនុម័ត​លើ​កិច្ចព្រមព្រៀង​ នៅ​អង្គការសហប្រជាជាតិ​ ក្នុងបុរីញូវយ៉ក​ កាលពីថ្ងៃទី២០ ខែ​កក្ដដា ឆ្នាំ២០១៥។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​អនុម័ត​កិច្ចព្រម​ព្រៀង​បរមាណូអ៊ីរ៉ង់ ដែល​បើក​ផ្លូវ​ឱ្យ​មាន​ការ​លប់ចោល​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ (Teheran) នៅ​ពេល​ដែល​មានការ​ដាក់​កម្រិត​លើ​កម្មវិធី​អភិវឌ្ឍន៍​បរមាណូ​របស់​រដ្ឋាភិបាល​នេះ។

ក្រុម​អ្នកតំណាង​នៃ​ប្រទេស​ទាំង​អស់១៥​ដែល​ជា​សមាជិក​នៃក្រុម​ប្រឹក្សា​នេះ​បាន​បោះឆ្នោត​គាំទ្រកិច្ចព្រមព្រៀង​កាល​ពី​សប្តាហ៍​មុន​ ដែល​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​នៃ​ក្រុម​ប្រឹក្សា​នេះ​គឺស.រ.អា. ប្រទេស​អង់គ្លេស​ បារាំង​ រុស្សី​ ចិន​និង​ប្រទេស​អាល្លឺម៉ង់​បាន​ធ្វើការ​ចរចា​ជាមួយប្រទេស​អ៊ីរ៉ង់។

ដោយ​សន្មត​ថា​ ប្រទេស​អ៊ីរ៉ង់​ធ្វើតាម​កិច្ច​ព្រម​ព្រៀង​នេះ សេចក្តី​សម្រេច​ចិត្ត​អ.ស.ប.​ដែលត្រូវ​បាន​អនុម័ត ​អំពាវ​នាវ​ឱ្យមាន​ការ​បញ្ចប់​ជាយថាហេតុ​នូវ​ការ​ដាក់​ទណ្ឌកម្ម​៧ឈុត​ដែល​ត្រូវ​បាន​អនុម័ត​ចាប់​តាំង​ពី​ឆ្នាំ២០០៦​ ដើម្បី​បង្ខិតបង្ខំ​ប្រទេស​អ៊ីរ៉ង់​ឱ្យ​បញ្ឈប់​អ្វី​ដែល​អ.ស.ប.​និង​ពួក​បស្ចឹម​ប្រទេសយល់​ថា​ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​ប្រទេស​អ៊ីរ៉ង់​ ក្នុង​ការ​អភិវឌ្ឍន៍​អាវុធ​បរមាណូ។រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​ តែង​តែ​និយាយ​ជា​និច្ចថា​ កម្មវិធី​បរ​មាណូ​របស់​ខ្លួន​មាន​គោលដៅ​សន្តិភាព។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ប្រគល់​ភារៈ​ឱ្យ​អង្គការ​ឃ្លាំមើល​ខាង​បរមាណូ​របស់​ខ្លួន​គឺ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា IAEA ឱ្យ​«ធ្វើការ​ផ្ទៀង​ផ្ទាត់​ជា​ចាំបាច់​និង​ឃ្លាំ​មើល​អំពី​ការប្តេជ្ញា​ខាង​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់»​ ហើយ​អំពាវនាវ​ដល់​អ៊ីរ៉ង់​ឱ្យ​«ធ្វើ​កិច្ចសហប្រតិបត្តិការ​ពេញ​លេញ»​ជាមួយ​ទីភ្នាក់ងារ​ IAEA​ ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG