ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ស្វែងរក​ការ​ដោះ​លែង​ពលរដ្ឋអាមេរិកាំង​និងបញ្ជាក់ពីកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ នៅឯសាល​ East Room នៃ​សេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ នៅឯសាល​ East Room នៃ​សេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។

លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ស.រ.អា.​និយាយ​ថា ស.រ.អា.កំពុង​បន្ត​គាប​សង្កត់​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ដោះលែង​ពលរដ្ឋអាមេរិកាំង​៣នាក់​ ដែល​រដ្ឋាភិបាល​ក្រុង​ Tehran ​ឃុំឃាំង​ ដែលរួម​មាន​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​កាសែត Washington Post និង​ម្នាក់ទៀត​ដែល​គេជឿថា នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ប៉ុន្តែមិន​ដឹងថា​នៅទីណា។

អ្នកទិតៀន​ខ្លះ​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​និយាយ​ថា លោក​ប្រធានាធិបតី​មិនគួរ​យល់ព្រម​ក្នុងកិច្ច​ព្រមព្រៀង​នេះ ដោយ​អ្នក​ទាំង​បួន​មិន​ទាន់​បាន​វិលមក​ស.រ.អា.​វិញ​នោះ​ទេ។​

លោក​ប្រធានាធិបតី ​អូបាម៉ា ​បានឆ្លើយ​នឹង​សំណួរ​ខ្លះ​អំពី​បញ្ហា​កិច្ចការ​ទូត​របស់​ស.រ.អា. ហើយត្រង់​ចំណុច​មួយ លោក​បាន​សុំឲ្យ​អ្នកយក​ព័ត៌មាន​សួរ​សំណួរ​ថែមទៀត​អំពី​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ដោយលោកសង្ឃឹមថា នឹង​បកស្រាយ​ចំពោះការ​តវ៉ា​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​អស់​សេចក្តី។​ លោក​ប្រធានាធិបតីនិយាយ​ថា ប្រសិនបើ​លោកអ្នក​ស្តាប់​តែអ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេះ ​លោកអ្នក​នឹងគិតថា ប្រទេអ៊ីរ៉ង់​នឹង​កាន់​កាប់​ពិភពលោក។​ លោក​និយាយ​ថា តាម​ពិតវា​មិន​អញ្ចឹង​ទេ។

លោក​ប្រធានាធិបតី​និយាយ​ថា ទោះជា​ប្រទេសអ៊ីរ៉ង់​សម្រេច​ចិត្តជាចុង​ក្រោយថា ​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​ក្រោយពេល​ក្រុម​អធិការកិច្ចអន្តរ​ជាតិ​ពិនិត្យ​រយៈពេល​១០​ឬ១៥ឆ្នាំ​នោះ នោះ​ស.រ.អា.​នឹង​នៅតែ​អាច​មាន​លទ្ធភាព​ប្រមូល​ការគាំទ្រ​ពី​ប្រទេសនានា​ប្រឆាំង​នឹង​ការប្រឹងប្រែង​របស់​អ៊ីរ៉ង់​ក្នុង​ការ​ធ្វើអាវុធ​នុយក្លេអ៊ែរ។

លោក​និយាយថា អ្នករិះគន់មិនចាំបាច់​បារម្ភថា ប្រធានាធិបតី​ស.រ.អា.​ក្នុង​ពេលអនាគត​នឹងមាន​ការលំបាក​ក្នុង​ការ​ប្រឆាំង​នឹង​បំណង​របស់​ប្រទេស​អ៊ីរ៉ង់​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​ទេ​ បើ​អ៊ីរ៉ង់មិន​ធ្វើតាម​កិច្ចព្រមព្រៀង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG