មកត្រឹមថ្ងៃទី៣ ខែឧសភា ដែលជាទិវាសេរីភាពសារព័ត៌មានពិភពលោក លោក Evan Gershkovich អ្នកកាសែតអាមេរិករបស់សារព័ត៌មាន The Wall Street Journal ត្រូវបានឃុំខ្លួនអស់រយៈពេលប្រមាណ៤០០ថ្ងៃ ពីការចោទថាបានធ្វើចារកម្ម ហើយលោកទាន់ទទួលបានការជំនុំជម្រះអ្វីឡើយ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border)បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួននាថ្ងៃសុក្រនេះ ដោយចាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៥១ ក្នុងចំណោមប្រទេសចំនួន ១៨០ ដោយបន្តធ្លាក់ពី ១៤៧ កាលពីឆ្នាំ ២០២៣។
ក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ សមាគមការពារវិជ្ជាជីវៈសារព័ត៌មាន និងអ្នកកាសែតមួយចំនួនថា អាជីពមួយនេះនៅបន្តរងការយាយី និងការរឹតត្បិតដដែល។
នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣១ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេថា អ្នកសារព័ត៌មានក្នុងស្រុកនៅបន្តរងការយាយីទាំងលើរាងកាយ និងតាមផ្លូវច្បាប់ក៏ដូចជាការរឹតត្បិតផ្សេងទៀត។
លោក Abramowitz អតីតអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍នឹងដឹកនាំបណ្ដាញផ្សព្វផ្សាយនេះក្នុងនាមជានាយកអចិន្ត្រៃយ៍ដំបូងចាប់តាំងពីឆ្នាំ២០២១មក។
វិទ្យុអាស៊ីសេរីដែលបានបើកការិយាល័យរបស់ខ្លួន នៅទីក្រុងហុងកុងកាលពីឆ្នាំ១៩៩៦ បាននិយាយយោងជាពិសេសដល់មាត្រា ២៣ ថាជាហេតុផលមួយនាំឱ្យខ្លួនចាកចេញពីក្រុងនេះ។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី ប្រាប់វីអូអេថា នៅពេលដែលមានការយាយីទៅលើអ្នកសារព័ត៌មាន វាបានបង្កជាផលប៉ះពាល់ជាច្រើនទៅលើការអនុវត្តការងាររបស់ពួកគេ និងការសរសេរអត្ថបទសម្រាប់បោះពុម្ពដែលជាផ្នែកមួយសំខាន់ដល់ការរួមចំណែកការអភិវឌ្ឍ និងតម្លាភាពសង្គម។
លោក ណុប វី នាយកប្រតិបត្តិសមាគមខេមបូចា ប្រាប់វីអូអេថា គេហទំព័រនេះជាវេទិកាមួយដែលផ្តល់នូវព័ត៌មានថ្មីៗ និងចុងក្រោយពីករណីដែលកើតមានឡើងលើអ្នកសារព័ត៌មាន។
រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃអង្គារ ទី ២០ ខែកុម្ភៈ បានចាត់ទុកវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពRFE/RL ដែលជាសម្ព័ន្ធនឹងវីអូអេជា «អង្គការមិនគួរស្វាគមន៍» ក្នុងចំណាត់ការដែលបង្ហាញពីការគាបសង្កត់យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង។
ក្រុមអ្នកកាសែតនិយាយថា ការយកព័ត៌មានក្នុងតំបន់ West Bank តែងមានការប្រឈមជានិច្ច។ ប៉ុន្តែចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស់មក អ្នកកាសែតមានការរឹតបន្តឹងកាន់តែខ្លាំងឡើង។
អង្គការឃ្លាំមើលបណ្តាញព័ត៌មាននិយាយថា មានអ្នកកាសែតយ៉ាងហោចណាស់៣២០នាក់បានជាប់ឃុំឃាំងក្នុងពន្ធនាគារលើពិភពលោក ដោយប្រទេសចិននិងមីយ៉ាន់ម៉ាស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេ។
ព័ត៌មានផ្សេងទៀត
No media source currently available