ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បាន​រុលចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​ជិត ៤.០០០ គីឡូម៉ែត្រ​ការ៉េ​នៅ​ឆ្នាំ២០២៤


រូបឯកសារ៖ នៅក្នុងរូបភាពពីវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ទាហានរុស្ស៊ីម្នាក់បានបាញ់កាំភ្លើងឆ្ពោះទៅកាន់ទីតាំងអ៊ុយក្រែននៅតំបន់ព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន ក្នុងតំបន់ Kursk ប្រទេសរុស្សី។
រូបឯកសារ៖ នៅក្នុងរូបភាពពីវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ទាហានរុស្ស៊ីម្នាក់បានបាញ់កាំភ្លើងឆ្ពោះទៅកាន់ទីតាំងអ៊ុយក្រែននៅតំបន់ព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន ក្នុងតំបន់ Kursk ប្រទេសរុស្សី។

កងទ័ព​រុស្ស៊ី​បាន​រុល​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​ផ្ទៃដី​ទំហំ ៣.៩៨៥ គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​ឆ្នាំ ២០២៤ ដែល​មាន​ចំនួន ៧ ដង​ច្រើន​ជាង​ឆ្នាំ ២០២៣។ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP លើ​ទិន្នន័យ​របស់​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សង្គ្រាម (ISW) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

ភាគច្រើន​នៃ​ការ​រុល​ចូល​របស់​រុស្ស៊ី​នេះ​បាន​ធ្វើឡើង​នៅ​សរទរដូវ ដោយ​បាន​កាន់កាប់​ផ្ទៃដី​ចំនួន ៦១០ គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​ខែ​តុលា​និង ៧២៥ គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​ខែ​វិច្ឆិកា។ ខែ​ទាំងពីរ​នេះ​គឺជា​ខែ​ដែល​កងទ័ព​រុស្ស៊ី​បាន​ដណ្តើម​បាន​ទឹកដី​ភាគ​ច្រើន​ចាប់​តាំងពី​ខែ​មីនា​ឆ្នាំ ២០២២ មក។

ការ​រុល​ទៅមុខ​របស់​រុស្ស៊ី​នេះ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ខែ​ធ្នូ ដោយ​រុស្ស៊ី​បាន​រុល​ចូល​ក្នុង​ទឹកដី​ទំហំ​តែ ៤៦៥ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​នៅ​ក្នុង​រយៈពេល ៣០ ដំបូង​នៃ​ខែ​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ ការ​រុល​ចូល​នេះ​គឺ​មាន​ទំហំ​ជិត ៤ ដង​ធំ​ជាង​ក្នុង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​និង ២ ដង​កន្លះ​ច្រើន​ជាង​ខែ​ធ្នូ ឆ្នាំ ២០២២។

ទឹកដី​ជិត ៣ ភាគ ៤ ដែល​រុស្ស៊ី​បាន​ដណ្ដើម​បាន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០២៤ គឺ​ស្ថិត​នៅ​តំបន់ Donetskភាគ​ខាងកើត​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួមមាន​ទាំង​ទីក្រុង Pokrovsk ដែល​ជា​មជ្ឈមណ្ឌល​ភស្តុភារ​របស់​អ៊ុយក្រែន​ផងដែរ។

ឥឡូវ​នេះ រុស្ស៊ី​ត្រួតត្រា​ឬ​ក៏​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​នោះ​ចំនួន ៧០% បើ​ប្រៀបធៀប​ទៅនឹង​ចុង​ឆ្នាំ ២០២៣ ដែល​មាន​តែ ៥៩% ប៉ុណ្ណោះ៕

XS
SM
MD
LG