អ្នកជំនាញមកពីប្រទេសផ្សេងៗបានលើកឡើងថា អ្នកសារព័ត៌មានឯករាជ្យរងការគាប សង្កត់ក្នុងប្រទេសនីមួយៗ ដែលតម្រូវឱ្យមានការបង្កើតយន្តការរួម ដើម្បីជួយគ្នាទៅវិញទៅមក។
កាលពីថ្ងៃអាទិត្យ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយករបស់ទូរទស្សន៍ PNN ដែលគ្រប់គ្រងដោយឧកញ៉ា លី យ៉ុងផាត់ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
អ្នកជំនាញខាងសារព័ត៌មានឯករាជ្យនៅកម្ពុជា លើកឡើងថា ការដោះស្រាយបញ្ហានិទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា ទាមទារឱ្យមានតុលាការនិងមន្ត្រីអនុវត្តច្បាប់ដែលឯករាជ្យហើយឈរលើគោលការណ៍យុត្តិធម៌ ដោយមិនពុករលួយឬបក្សពួកនិយម។
អ្នកសារព័ត៌មានមួយចំនួនបានលើកឡើងអំពីការរើសអើងពីសំណាក់មន្រ្តីអាជ្ញាធរ ហើយមួយចំនួនបានលើកឡើងថា អាជ្ញាធរបានហាមឃាត់ពួកគេមិនឱ្យថតរូប មិនឱ្យថតវីដេអូ និងហាមមិនឱ្យធ្វើបទសម្ភាសន៍ពលរដ្ឋក្នុងបរិវេណមណ្ឌល និងការិយាល័យបោះឆ្នោត។
របាយការណ៍ ដែលចេញផ្សាយជាសាធារណៈនៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រដ្ឋាភិបាលបានបង្កើតច្បាប់មួយចំនួនដែលមានលក្ខណៈរឹតត្បិតលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
ការសម្រេចមិនផ្តល់កាតសម្រាប់ចូលយកព័ត៌មានក្នុងសន្និសីទរបស់នាយករដ្ឋមន្រ្តីរងការរិះគន់ថា ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន ឬការផ្តល់សិទ្ធិសេរីភាពដល់អ្នកសារព័ត៌មានមិនស្មើគ្នា និងជាការរើសអើងលើស្ថាប័នសារព័ត៌មាន។
ទោះជាយ៉ាងណា តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋយកចិត្តទុកដាក់ក្នុងការអនុម័តច្បាប់នេះឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
បើតាមរបាយការណ៍របស់អង្គការ CIVICUS ស្ថានីយវិទ្យុនិងកាសែតជាច្រើនត្រូវបានគេបំបិទសំឡេង ខណៈអ្នកកាសែតបានរងនូវការយាយីជាច្រើន ក្នុងនោះមានអំពើហិង្សាផងដែរ។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ អ្នកសារព័ត៌មានវីអូឌី ៥ នាក់ និងយុវជនមួយក្រុមទៀត បានចុះទៅរាយការណ៍ព័ត៌មាន និងពិនិត្យមើលស្ថានភាពដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ ដែលរងការឈូសឆាយព្រៃ ហើយបានប្រឈមនឹងកម្លាំងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីនោះ។
អ្នកសារព័ត៌មាននៅកម្ពុជាកំពុងប្រឈមនឹងការកើនឡើងនៃការគំរាមកំហែងនិងត្រូវបានរារាំងមិនឲ្យធ្វើកិច្ចការរបស់ពួកគេ ខណៈមានការកើនឡើងនៃការរឹតត្បិតទៅលើសេរីភាពសារព័ត៌មាន សិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ។
របាយការណ៍ដែលចេញផ្សាយដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា អ្នកសារព័ត៌មានចំនួន ២៣នាក់បានប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬញុះញង់ ដែលផ្តើមចេញពីលទ្ធផលនៃការងាររបស់ពួកគេ។
នេះជាការសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍ ក្រោយមានបណ្តឹងទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ដែលបានសម្រេចទម្លាក់បទចោទប្រកាន់លើអ្នកកាសែតទាំងពីរ កាលពីចុងឆ្នាំ២០២០។
ព័ត៌មានផ្សេងទៀត
No media source currently available