រដ្ឋាភិបាលនានានៅជុំវិញពិភពលោកកំពុងប្រើវិបត្តិជំងឺកូវីដ ១៩ ដើម្បីបន្តឹងក្បួនច្បាប់នានារបស់ប្រព័ន្ធផ្សព្វផ្សាយ និងបំបិទមាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្ស និងអង្គការសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនានា។
ប៉ូលិសនៅក្នុងរដ្ឋ Rakhine ជាទីកន្លែងដែលរឿងក្តីនោះបានកើតឡើង មិនបានធ្វើការបញ្ជាក់ពីការដកពាក្យបណ្តឹងនេះទេ ។
តុលាការមួយក្នុងក្រុងហាណូយ បានកាត់ទោសអ្នកសរសេរប្លុក (blogger) និងជាអ្នកកាសែតដ៏ល្បីល្បាញរបស់វៀតណាមគឺលោក Truong Duy Nhat អោយជាប់ពន្ធនាគារ១០ឆ្នាំពីបទបន្លំសាធារណជនក្នុងពេលបំពេញការងារអោយកាសែតមួយរបស់រដ្ឋក្នុងទីក្រុង Danang ស្ថិតចំកណ្តាលប្រទេសកាលពីឆ្នាំ២០០៤។
កាសែត the Wall Street Journal បានបដិសេធមិនសុំទោសចំពោះបទវិចារណកថាកាលពី៣ ខែកុម្ភៈ ដែលមានចំណងជើងជាភាសាអង់គ្លេសថា China is the Real Sick Man of Asia ដែលប្រែថា «ចិនជាអ្នកជំងឺពិតប្រាកដរបស់ទ្វីបអាស៊ី»។
សមាជិកសភាត្រូវដាក់ឱ្យទទួលខុសត្រូវចំពោះសេចក្តីសម្រេចរបស់ពួកគេ ដោយសារព័ត៌មានសេរី ដែលសួរសំណួរពិបាកៗអំពីទង្វើរបស់សមាជិកសភាទាំងនោះ។
លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីមួយរូបដែលកំពុងជាប់ចោទនេះជឿថា ការបន្តអូសបន្លាយស៊ើបអង្កេតលើសំណុំរឿងរបស់លោក និងលោក អ៊ួន ឈិន គឺជាចេតនារបស់ចៅក្រមសាលាដំបូងក្នុងការដាក់បន្ទុកលើអ្នកទាំងពីរ។
អ្នកស្រី Veby Mega Indah កំពុងប្តឹងប៉ូលិសទីក្រុងហុងកុង ដើម្បីរកយុត្តិធម៌ មិនត្រឹមសម្រាប់អ្នកស្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជនរងគ្រោះនៃការបង្ក្រាបហិង្សាដទៃទៀតផង។
ការប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវបានអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយបារម្ភថា អាចត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡេងក្រុមអ្នករិះគន់។
សាលាដំបូងខេត្តរតនគិរីបានកំណត់យកថ្ងៃទី២៥ ខែធ្នូនេះ ដើម្បីបើកសវនាការជំនុំជម្រះក្ដីលើអតីតអ្នកសារព័ត៌មានទាំងពីររូបពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយការចោទប្រកាន់អស់រយៈពេលជាងពីរឆ្នាំ។
លោក អូន ភាព និងលោក Zsombor Peter ត្រូវបានអាជ្ញាធរខេត្តរតនគីរី ចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» ក្រោយពីអ្នកកាសែតទាំងពីរ បានចុះទៅយកព័ត៌មាននៅខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧ ដើម្បីធ្វើសេចក្ដីរាយការណ៍ព័ត៌មាន មុនការបោះឆ្នោតឃុំសង្កាត់។
អង្គជំនុំជម្រះសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាសម្រេចនៅថ្ងៃទី៣០ខែធ្នូនេះ។ នេះបើយោងតាមមេធាវីរបស់ពួកគេ។
ព័ត៌មានផ្សេងទៀត
No media source currently available