ទារកដ្ឋាននេះមានទីតាំងស្ថិតក្នុងក្រុមហ៊ុនអ៊ីលីថិច Ealytex Garment នៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ខ្មែរអ៊ិស្លាមដែលពឹងផ្អែកលើការនេសាទជាមុខរបរអះអាងថា បើទោះពួកគេមានសេរីភាពខាងសាសនាក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេកំពុងប្រឈមនឹងការរស់នៅលើទឹក មិនមានទីតាំងរស់នៅច្បាស់លាស់។
កាលពីថ្ងៃសៅរ៍ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ អាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរថៃក្នុងការបង្រ្កាបទីតាំងអគារមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេស ២៣០ នាក់ ដែលត្រូវបានរាយការណ៍ថាជាជនរងគ្រោះនៃអំពើឆបោក។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍និងសន្តិភាព សម្តែងការងឿងឆ្ងល់ចំពោះប៉ូលិសចរាចរណ៍ដែលជាញឹកញាប់បានបង្ករឿងឈ្លោះជាមួយប្រជាពលរដ្ឋ ព្រោះពួកគេគួរជាអ្នកអនុវត្តច្បាប់ ហើយចេះសម្របសម្រួលជាមួយពលរដ្ឋដោយពាក្យសម្តីបែបជាអ្នកមានវិជ្ជាជវៈ និងជាអ្នកដែលទទួលបានការបណ្តុះបណ្តាលជាមន្ត្រីអនុវត្តច្បាប់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា អង្គការលីកាដូធ្លាប់បានលើកឡើងម្តងរួចហើយអំពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនេះកាលពីឆ្នាំ ២០១០ ហើយខាងពន្ធនាគារក៏បានចូលរួមធ្វើកំណែទម្រង់ច្រើនដែរ ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកាន់តែយ៉ាប់យ៉ឺនខ្លាំង។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា អង្គការសមាគមនៅកម្ពុជានឹងមានក្តីសង្ឃឹមថា ក្នុងរយៈពេល ៩០ ថ្ងៃនេះ ការប្រែប្រួលអាចនឹងកើតមានឡើងចំពោះប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID ដែលជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃព្រហស្បតិ៍ បានចេញរបាយការណ៍ថ្មីមួយដោយលើកឡើងពីការបន្តកើនឡើងនៃការគាបសង្កត់សិទ្ធិមនុស្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកាន់តំណែងបានជាង១ឆ្នាំ។
សមាគមការពារសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃពុធបានចេញរបាយការណ៍ថ្មីមួយពាក់ព័ន្ធនឹងការឃ្លាំមើលសវនាការនៅក្នុងឆ្នាំ២០២៤។ របាយការណ៍បានរកឃើញភាពមិនប្រក្រតីមួយចំនួនរបស់តុលាការ ដោយជំរុញឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើល។
ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នៅលើផ្លូវ៦០ម៉ែត្រ អាជ្ញាធរពាក់ព័ន្ធកាលពីថ្ងៃអាទិត្យបានចុះត្រួតពិនិត្យ ហើយដាក់ចេញវិធានការបន្ថែម ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។ អ្នកតាមដានជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង។
អ្នកតាមដានបានជំរុញឱ្យរដ្ឋាភិបាលរិះរកមធ្យោបាយពង្រឹងយុត្តិធម៌សង្គម ខណៈដែលពួកគេអះអាងថា ប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដោយសារតែអំពើពុករលួយ បក្ខពួកនិយម ផ្នត់គំនិតសង្គម និងស្ថានភាពនយោបាយជាដើម។
ប្រធានាធិបតីបន្តវេនពីលោក Carter ដែលនៅរស់ មានលោក Bill Clinton លោក George W. Bush លោក Barack Obama លោក Donald Trump និងលោក Joe Biden គ្រោងនឹងចូលរួមក្នុងពិធីបុណ្យសពនេះ ហើយលោក Biden នឹងអានវិយោគកថានៅក្នុងពិធីនោះ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃពុធថា ករណីជនបរទេសទាំង ៥៧ នាក់ នៅកាស៊ីណូអូរស្មាច់រីសតនេះ គឺជាវិវាទការងារ ដូច្នេះជាសមត្ថកិច្ចរបស់ក្រសួងការងារ។
ព័ត៌មានផ្សេងទៀត
No media source currently available