ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើលោក សុខ គីន លើកឡើងថាយុត្តិធម៌ត្រូវតែផ្តល់ឲ្យជនរងគ្រោះ ដើម្បីជាការព្រមានដល់ម្ចាស់ការដ្ឋានសាងសង់អគារផ្សេងទៀត។
ឧបករណ៍ទំាងពីរត្រូវបានគេរំពឹងថា នឹងជួយដល់អ្នកស៊ើបអង្កេតកំណត់ពីមូលហេតុដែលធ្វើឲ្យយន្តហោះស៊េរី Boeing 737-500 ធ្លាក់ចូលក្នុងសមុទ្រជ្វា រយៈពេលបួននាទីបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានចម្បងរបស់ក្រុងហ្សាការតា។
ការណ៍នេះធ្វើឱ្យមានការបារម្ភកាន់តែខ្លាំងនៅក្នុងប្រទេសដែលមានអត្រាកំណើតទាបបំផុតមួយនៅក្នុងពិភពលោកនេះ។
ទោះបីជាមានការសាទរចំពោះចំណាត់ការនេះក្តី ក៏អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សនិយាយថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
នាវាយោធាមួយគ្រឿងចាប់បានសញ្ញារបស់យន្ដហោះនោះ ហើយក្រុមអ្នកមុជទឹកបានរកឃើញបំណែកបាក់បែកនៃយន្តហោះនោះពីផ្ទៃក្រោមទឹកជម្រៅប្រហែល ២៣ ម៉ែត្រ។
អ្នកឃ្លាំមើលនៅកម្ពុជា យល់ថាការបង្ក្រាបការជួញដូរ ឬប្រើប្រាស់គ្រឿងញៀននៅកម្ពុជា មិនប្រាកដប្រជា ដោយសារការអនុវត្តច្បាប់នៅមានលក្ខណៈធូររលុង ហើយឈ្មួញធំៗដែលពាក់ព័ន្ធនិងនៅពីក្រោយសកម្មភាពចរាចរណ៍គ្រឿងញៀន កម្រត្រូវបានសមត្ថកិច្ចចាប់ខ្លួន យកមកផ្តន្ទាទោស។
ក្រុមជនភៀសខ្លួន និងអ្នកធ្វើការមនុស្សធម៌ បាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយចំនួន ត្រូវបានគេបង្ខំឲ្យទទួលយកការទៅរស់នៅទីនោះ។
ក្រុមមន្ត្រីរុស្សីជឿជាក់ថា ទឹកកកដែលកកនៅលើនាវានោះ បាននាំឲ្យនាវានេសាទនេះលិចទឹក។
នៅក្នុងប្រទេសនេះ គេមានជំនឿថា ការបំផ្លាញភាពបរិសុទ្ធរបស់អនីតិជននាំមកនូវសំណាង ឬទ្រព្យសម្បត្តិ។
ហេតុការណ៍ផ្ទុះនោះបានធ្វើឲ្យមនុស្សចំនួន ៣ នាក់រងរបួសនៅចំថ្ងៃបុណ្យណូអែល នៅក្នុងទីក្រុង Nashville។
របាយការណ៍របស់ទីភ្នាក់ងារផ្សព្វផ្សាយអឺរ៉ុបនិយាយថា ក្នុងអំឡុងពេលមានការឆ្លងរាតត្បាត ការកើនឡើងនូវព័ត៌មានក្លែងក្លាយប្រហែលជាអ្វីមួយដែលមានល្បឿនលឿនដូចការឆ្លងជំងឺកូវីដ១៩នេះដែរ។
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកមានថវិកាគ្រប់គ្រាន់នៅពេលនេះ ដោយមិនបាច់យកមាសដែលតម្កល់បម្រុងទុកនៅស្វីស និងនៅទីក្រុងឡុងដ៍ មកជួយក្នុងគ្រាមានវិបត្តិកូវីដនេះទេ តែអ្នកវិភាគនយោបាយនៅកម្ពុជាថា រដ្ឋគួរមានវិធានការជួយដល់ពលរដ្ឋក្រីក្រភាគច្រើន ដែលប្រឈមនឹងបំណុលធនាគារ។
ព័ត៌មានផ្សេងទៀត