ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter នឹង​ប្រារព្ធ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


គ្រួសារ​ត្រកូល Carter គោរព​វិញ្ញាណក្ខន្ធ​​អតីត​ប្រធានាធិបតីលោក Jimmy Carter ក្នុង​ពិធី​មួយ​ដោយ​ដាក់​ដៃ​លើ​មឈូស​របស់​លោក Jimmy Carter ដែល​គ្រប​ដោយ​ទង់ជាតិ​អាមេរិក​នៅ​វិមាន​សភា​អាមេរិក កាលពីថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០២៥ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
គ្រួសារ​ត្រកូល Carter គោរព​វិញ្ញាណក្ខន្ធ​​អតីត​ប្រធានាធិបតីលោក Jimmy Carter ក្នុង​ពិធី​មួយ​ដោយ​ដាក់​ដៃ​លើ​មឈូស​របស់​លោក Jimmy Carter ដែល​គ្រប​ដោយ​ទង់ជាតិ​អាមេរិក​នៅ​វិមាន​សភា​អាមេរិក កាលពីថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០២៥ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter គ្រោង​នឹងប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ព្រះវិហារ Washington National Cathedral មុន​នឹងយក​ទៅ​បញ្ចុះ​ទៅ​ឯ​ស្រុក​កំណើត​របស់​លោក​ក្នុង​រដ្ឋ Georgia។

ប្រធានាធិបតី​បន្ត​វេន​ពី​លោក Carter ដែល​នៅ​រស់ មាន​លោក Bill Clinton លោក George W. Bush លោក Barack Obama លោក Donald Trump និង​លោក Joe Biden គ្រោង​នឹង​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​នេះ​ ហើយ​លោក Biden នឹង​អាន​វិយោគកថា​នៅ​ក្នុង​ពិធី​នោះ។

សាធារណជន​ដែល​កាន់​ទុក្ខ​សព​លោក Carter អាច​ចូល​គោរព​សព​ជា​លើក​ចុងក្រោយ​នៅ​វិមាន​សភា​ដែល​សព​របស់​លោក​ត្រូវ​បាន​តម្កល់​ក្នុង​ក្ដារមឈូស​នៅ​ទីនោះ​តាំង​ពី​យប់​ថ្ងៃ​អង្គារ។

លោក David Smith សាស្ត្រាចារ្យ​នៅ​សាលា Carter School for Peace and Conflict Resolution នៃ​សាកលវិទ្យាល័យ George Mason ថ្លែង​ថា លោក​អតីត​ប្រធានាធិបតី​ពិត​ជា​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ការងារ​របស់​លោក។ លោក​បាន​ប្រាប់ VOA ថា លោក​បាន​អញ្ជើញ​ទៅ​កាន់​វិមាន​សភា​ដើម្បី​គោរព​សព​របស់​លោក Carter ​និង​ដើម្បី​ផ្ដល់​កិត្តិ​យស​សល់​កេរ្តិ៍ដំណែល​របស់​លោក​ផង​ដែរ។

មាន​ពលរដ្ឋ​អាមេរិកាំង​ចំនួន​ត្រឹម​តែ ៥០ នាក់​ប៉ុណ្ណោះ​ដែលធ្លាប់​ត្រូវ​បាន​ផ្ដល់​កិត្តិយស​កម្រិត​ខ្ពស់​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៨៥២​មក។ មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​លោក Jon Thune ថ្លែង​ពណ៌នា​លោក Carter នៅ​ក្នុង​ពិធី​បុណ្យ​សព​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា៖«ជា​អតីត​ទាហាន​ជើង​ទឹក កសិករ​ដាំ​សណ្ដែក​ដី អភិបាល​រដ្ឋ Georgia ជា​ប្រ ធានាធិបតី​សហរដ្ឋ​អាមេរិក ជា​គ្រូបង្រៀន​នៅ​សាលា​ថ្ងៃ​អាទិត្យ ជា​ជ័យលាភី​ពាន រង្វាន់​ណូបែល ជា​អ្នក​តស៊ូ​មតិ​ដើម្បី​សន្ដិភាព​និង​សិទ្ធិមនុស្ស និង​ជា​អ្នក​ស្មោះស្ម័គ្រ​នឹង​ជនរួមជាតិ​របស់​លោក‍»៕

XS
SM
MD
LG