កម្រងរូបភាព៖ មហោស្រពតន្រ្តីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest
- VOA Khmer
មហោស្រពតន្រ្តីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest បានប្រារព្ធឡើងនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ មហោស្រពនេះត្រូវបានប្រារព្ធឡើងនៅទីក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា ដោយមានការប្រគុំតន្ត្រី ការសម្តែងសិល្បៈប្រពៃណីរបស់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងការតាំងពិព័រណ៍វប្បធម៌ និងស្តង់ម្ហូបអាហារដែលបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសកម្ពុជា ថៃ និងឡាវជាដើម។ តារាចម្រៀងរ៉េបនិងហ៊ីបហប់កម្ពុជា គឺលោក វណ្ណដា និងវណ្ណថាន បានមកសម្តែងលើកទី១នៅសហរដ្ឋអាមេរិក។ នេះជាកម្រងរូបភាពខ្លះៗនៃមហោស្រព Sabaidee Fest។

១
មនុស្សម្នាកំពុងឈរទស្សនាការសម្តែងនៅក្នុងមហោស្រពតន្រ្តីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest នៅទីក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

២
លោក វណ្ណដា តារាចម្រៀងរ៉េបនិងហ៊ីបហប់កម្ពុជាបង្ហាញខ្លួននៅក្នុងក្នុងមហោស្រព Sabaidee Fest នៅក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

៣
លោក វណ្ណថាន បង្ហាញខ្លួននៅក្នុងមហោស្រព Sabaidee Fest ក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

៤
លោក វណ្ណដានិងលោក វណ្ណថាន សម្តែងក្នុងមហោស្រព Sabaidee Fest រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

៥
លោក វណ្ណដាសម្តែងក្នុងមហោស្រព Sabaidee Fest ក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

៦
លោកវណ្ណដា លោកវណ្ណថាន ថតរូបជុំគ្នាក្នុងមហោស្រព Sabaidee Fest រដ្ឋកាលីហ្វ័រញ៉ាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

៧
មនុស្សម្នាកំពុងឈរទស្សនាការសម្តែងនៅក្នុងមហោស្រព Sabaidee Fest នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ នៅទីក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា។(ចាប ចិត្រា/VOA Khmer)

៨
មនុស្សមួយក្រុមកំពុងថតរូបជាមួយពាក្យ«Unity» ក្នុងមហោស្រព Sabaidee Fest នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ ទីក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា។(ចាប ចិត្រា/VOA Khmer)

៩
ស្តង់លក់ម្ហូបមួយមានដាក់ទង់ជាតិខ្មែរនៅ ក្នុងមហោស្រព Sabaidee Fest នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ ក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា។(ចាប ចិត្រា/VOA Khmer)

១០
មនុស្សម្នាថតរូបលេងនៅក្នុងមហោស្រព Sabaidee Fest នៅក្រុង Chino រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)

១១
អ្នកនាង Laura Mam និងលោក Andrew Mam បង្ហាញខ្លួនក្នុងមហោស្រព Sabaidee Fest រដ្ឋកាលីហ្វ័រញ៉ាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤។(ចាប ចិត្រា/VOA Khmer)