ក្រុមមន្ត្រីបាននិយាយថាគោលបំណងចម្បងនៃទស្សនកិច្ចនេះគឺដើម្បីបញ្ជាក់ថា សម័ន្ធមិត្តបស្ចិមប្រទេស យល់ស្របគ្នា ហើយផ្ញើសារយ៉ាងច្បាស់លាស់មួយប្រាប់រុស្ស៊ីអំពីមាគ៌ាឆ្ពោះទៅមុខ។
អង្គការអូតង់មិនបានឃើញរុស្ស៊ីដកកងទ័ពចេញពិតប្រាកដនោះទេ ប៉ុន្តែឃើញរុស្ស៊ីកំពុងបន្តបង្កើនកម្លាំងយោធារបស់ខ្លួន។
លោក Navalny ត្រូវបានរងការចោទប្រកាន់ពីបទគេងបន្លំប្រាក់និងមើលងាយតុលាការ។ លោកអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំឡើងទៅ ប្រសិនបើត្រូវបានកាត់ទោសថាមានកំហុសមែននោះ។
ករណីផ្ទុះឡើងថ្មីៗនៃការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសចិន បានបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងទៅលើសង្វាក់ផ្គត់ផ្គង់ដែលយ៉ាប់យ៉ឺនស្រាប់ទៅហើយ និងនាំឲ្យមានការពន្យារពេលដឹកជញ្ជូនទំនិញប្រចាំថ្ងៃទៅកាន់សហរដ្ឋអាមេរិក។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍អំពីកិច្ចប្រឹងប្រែងរបស់អាជីវកម្មមួយ ដើម្បីសម្រាលបញ្ហានេះ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕
មជ្ឈមណ្ឌល Carter ដែលមានមូលដ្ឋាននៅទីក្រុង Atlanta កំពុងឈានទៅរកការលុបបំបាត់ជំងឺឆ្លងដែលបង្កឡើងដោយដង្កូវហ្គីណេ។
លោក Seksakol បានថ្លែងក្នុងសម្ដីដើមជាភាសាថៃថា៖ «អង្គការ [Amnesty International] នេះពាក់ព័ន្ធនឹងការសហការជាមួយនឹងក្រុមបាតុករ ហើយក្រុមបាតុករនេះគឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ក្រោមរបបរាជាធិបតេយ្យ»។
នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ប្រទេសចិន កំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីរក្សាសុវត្ថិភាពរបស់កីឡាករ និងអ្នកមកទស្សនា ដែលជាផ្នែកមួយនៃការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
កងយោធាអ៊ុយក្រែនឲ្យដឹងថា ករណីបាញ់កាំភ្លើងធំនៅតំបន់ Donetsk និង Luhansk នៅតំបន់ព្រំដែនអ៊ុយក្រែន ដែលរុស្ស៊ីត្រួតត្រា បានថយចុះ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបន្តបញ្ជូនទាហានកាន់តែច្រើននាក់ទៀត ទៅកាន់ទល់ដែនរបស់រុស្ស៊ី។
អ្នកគង្វាលសត្វនៅកេនយ៉ាស្ថិតក្នុងចំណោមជនរងគ្រោះដែលរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះរាំងស្ងួតជាប់ៗគ្នាច្រើនឆ្នាំ ដែលបានសម្លាប់បសុសត្វដែលជាប្រភពចំណូលរបស់ពួកគេ។
ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់តំបនប៉ាស៊ីហ្វិកនេះបានធ្វើឡើង នៅចំពេលដែលប្រទេសចិនកំពុងស្វះស្វែងពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយនឹងតំបន់ប៉ាស៊ីហ្វិកនេះផងដែរ។
លោកប្រធានាធិបតី Joe Biden បានធ្វើដំណើរទៅកាន់ទីក្រុង New York កាលពីថ្ងៃព្រហស្សតិ៍ ទី៣ខែកុម្ភៈ ដើម្បីជំរុញវិធានការប្រឆាំងនឹងអំពើហិង្សានិងឧក្រិដ្ឋកម្មបង្កឡើងដោយកាំភ្លើង ដែលមានរួមទាំងការបង្ក្រាបអាវុធផ្គុំតាមផ្ទះដែលគ្មានលេខកូដ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះ។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល។
បច្ចេកវិទ្យាជំនួយដោយប្រើសំឡេង និងអ៊ីនធឺណិតដូចជា Siri និង Alexa កំពុងតែមានភាពពេញនិយមកាន់តែខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែនៅអាហ្វ្រិក ដោយសារតែទ្វីបនេះមានភាសាច្រើន មនុស្សភាគច្រើនទទួលរងគុណវិបត្តិផ្នែកបច្ចេកវិទ្យា។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវអាហ្វ្រិកមួយចំនួនកំពុងបង្កើតឧបករណ៍បកប្រែ ដើម្បីអាចស្គាល់ និងលើកស្ទួយភាសាជនជាតិដើមដូចជាភាសា Yoruba។ លោក Timothy Obiezu នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
អ្នកវិទ្យាសាស្ត្រកុំព្យូទ័រពីររូបនៃសាកលវិទ្យាល័យ Maryland បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីមួយ ដែលអាចជួយបញ្ចៀសពីការរាំងខ្ទប់លើបណ្តាញអ៊ីនធឺណិតបាននៅក្នុងបណ្តាប្រទេសដែលរងការរឹតត្បិត៕
កិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ឆ្នាំ ២០១៤ និង ២០១៥ បានប៉ុនប៉ងបញ្ចប់សង្គ្រាមនៅក្នុងតំបន់ Donbass នៃភាគខាងកើតនៃប្រទេសអ៊ុយក្រែន រវាងអ៊ុយក្រែន និងពួកទាមទារបំបែករដ្ឋដែលនិយាយភាសារុស្ស៊ីនៅក្នុងតំបន់ Donetsk និង Luthansk ដែលមានជម្លោះ។
ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអូស្ត្រាលីជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បន្ទាប់ពីភាពជាដៃគូសន្តិសុខត្រីភាគីដែលហៅថា AUKUS ដែលរួមមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំទៅ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ដំណោះស្រាយដ៏ល្អបំផុតសម្រាប់វិបត្តិរុស្ស៊ីនិងអ៊ុយក្រែន គឺដំណោះស្រាយខាងការទូត។
នៅក្នុងប្រទេសតួកគី ពួកជនភៀសខ្លួន Uyghur ដែលបានរត់គេចពី មជ្ឈមណ្ឌលឃុំឃាំងរបស់ចិននិងជនភៀសខ្លួនផ្សេងទៀតដែលបានចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និយាយថា ពួកគេភ័យខ្លាចថា រដ្ឋាភិបាលតួកគីស្ថិតនៅក្រោមគំនាបកាន់តែខ្លាំងឡើងដើម្បីកាត់ទោសឬបញ្ជូនពួកសកម្មជនត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ក៏ប៉ុន្តែ អ្នកស្រី Heather Murdock នៃ VOA បានរកឃើញនៅសាលារៀនមួយក្នុងទីក្រុងIstanbul ថាកុមារជនជាតិ Uyghurខ្លះ និយាយថា ឪពុកម្តាយរបស់ពួកគេបានបញ្ជូនពួកគេមកទីនេះដើម្បីស្វែងរកទីសុវត្ថិភាព នៅពេលដែលគ្មាននរណាម្នាក់មើលថែទាំពួកគេនៅឯផ្ទះរបស់ខ្លួន។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
មូលនិធិយុត្តិធម៌បរិស្ថាន និយាយថាការល្បាតឆ្នេរសមុទ្រ និងការចូលរួមរបស់សហគមន៍ ជួយកាត់បន្ថយការលួចចាប់កន្ធាយនិងបង្កើនសម្បុកសត្វនេះ។
ជារៀងរាល់ឆ្នាំ ក្នុងកម្មវិធីមហោស្រពភាពយន្ត Sundance Film Festival ពិព័រណ៍ New Frontier បានប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ ដើម្បីរៀបរាប់ពីរឿងរ៉ាវដ៏ទាក់ទាញអារម្មណ៍ជាច្រើន។ នេះ ជាឆ្នាំទីពីរដែលកម្មវិធីមហោស្រពភាពយន្ត និងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធឌីជីថល ដោយសារតែវិបត្តិជំងឺកូវីដ១៩។ អ្នកស្រី Penelope Poulou នៃវីអូអេ និយាយជាមួយគទានុរក្ស អ្នកស្រី Shari Frilot អំពីការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិតតាមប្រព័ន្ធឌីជីថលនៅក្នុងពិព័រណ៍ New Frontier សម្រាប់សិល្បៈ ភាពយន្ត និងការសម្តែង។ លោក ណឹម សុភ័ក្ត្របញ្ញា ជូនសេចក្តីប្រែសម្រួល៕
ការបិទសាលារៀននៅក្នុងប្រទេសឥណ្ឌាដែលមានរយៈពេលជិត២ឆ្នាំមកហើយ បានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់កូនចៅនៃគ្រួសារដែលមានប្រាក់ចំណូលទាប នៅក្នុងប្រទេសនេះ ដែលបានសង្ឃឹមថា ការសិក្សាល្អមួយនឹងជួយលើកកម្ពស់កូនចៅរបស់គេឲ្យរួចផុតពីភាពក្រីក្រនោះ។
ព័ត៌មានផ្សេងទៀត