លោក Blinken បាននិយាយថា ពលរដ្ឋអ៊ុយក្រែនប្រមាណពី ៩០ ម៉ឺនទៅ ១ លាន ៦ សែននាក់ រួមទាំងកុមារ ២៦ ម៉ឺននាក់ ត្រូវបានសួរចម្លើយ ឃាត់ខ្លួន និងនិរទេសពីផ្ទះរបស់ពួកគេ ទៅកាន់ប្រទេសរុស្ស៊ី រួមទាំងទៅកាន់តំបន់ដាច់ស្រយាលនៅចុងបូព៌ា តាមរយៈប្រតិបត្តិការចម្រោះ។
សហភាពអឺរ៉ុប បានយល់ព្រមពង្រីកការដាក់ទណ្ឌកម្មជុំទី៣របស់ខ្លួនដោយភាគច្រើនសំដៅលើពួកអភិជននិងមន្ត្រីរុស្ស៊ីដែលជិតស្និទ្ធនឹងប្រធានាធិបតី Vladimir Putin ដោយសារការឈ្លានពានដែលមិនមានការបង្កហេតុជាមុនរបស់រដ្ឋាភិបាលក្រុងមូស្គូលើប្រទេសអ៊ុយក្រែន។
គណបក្ស United Russia ជាគណបក្សកាន់អំណាចគាំទ្រដោយរដ្ឋាភិបាលវិមានក្រឹមឡាំង បានត្រៀមខ្លួនឈ្នះយ៉ាងស្រួលក្នុងការបោះឆ្នោតសភាថ្នាក់រដ្ឋរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតរយៈពេល៣ថ្ងៃដែលមានភាពមិនប្រក្រតី និងការចោទប្រកាន់ពីការអុកឡុកការបោះឆ្នោតដែលបានបញ្ចប់កាលពីថ្ងៃទី១៩ ខែកញ្ញា។
បើតាមការិយាល័យព្រះរាជអាជ្ញា ជនរងគ្រោះនៃអំពើឧក្រិដ្ឋរបស់ប្រធានាធិបតីរូបនេះរួមមានជនជាតិអាល់បានីនៅកូសូវ៉ូ ជនជាតិ Serb ជនជាតិ Roma ជនជាតិភាគតិចដទៃទៀត និងគូប្រឆាំងនយោបាយផងដែរ។