ប្រធានាធិបតីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) លោក Sooronbai Jeenbekov បានលាចេញពីតំណែងបន្ទាប់ពីមានការតវ៉ាប្រឆាំងដ៏ធំមួយប្រឆាំងនឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតសភាដែលបានផ្តល់ជ័យជម្នះដល់គណបក្សនយោបាយនានាដែលពាក់ព័ន្ធជាមួយលោកនិងរដ្ឋាភិបាលរបស់លោក។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ លោក Jeenbekov បានថ្លែងថា លោកបានសម្រេចចុះចេញពីតំណែង«ពីព្រោះសន្តិភាពនិងសាមគ្គីក្នុងប្រទេសរបស់យើងមានសារៈសំខាន់ជាងតំណែងប្រធានាធិបតីទៅទៀត»។
លោក បានថ្លែងទៀតថា៖ «ខ្ញុំនឹងមិនក្តាប់អំណាចទេ។ ខ្ញុំមិនចង់ឲ្យប្រវត្តិសាស្ត្ររបស់ប្រទេស Kyrgyzstan តត់ត្រាថាខ្ញុំជាប្រធានាធិបតីដែលបង្ហូរឈាមនិងបាញ់ប្រហារប្រជាពលរដ្ឋរបស់ខ្លួនទេ។ ដូច្នេះខ្ញុំបានសម្រេចលាចេញពីតំណែង»៕