ប្រធានាធិបតីប្រទេសកូសូវ៉ូ លោក Hashim Thaci បានបញ្ជាក់ថា លោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោក Thaci បានថ្លែងបា្រប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហ្បតិ៍ថា ដោយសារតែដីកាចោទប្រកាន់នេះ លោកមានគម្រោងធ្វើតាមការសន្យា ដោយចុះចេញពីមុខតំណែងរបស់លោក។
លោក Thaci ធ្លាប់ធ្វើជាមេបញ្ជាការកងទ័ពរំដោះកូសូវ៉ូ ដែលជាក្រុមឧទ្ទាមទ័ពព្រៃជាតិសាសន៍អាល់បានី ដែលបានប្រយុទ្ធប្រឆាំងនឹងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលស៊ែប ក្នុងអំឡុងឆ្នាំ១៩៩៨ – ១៩៩៩ នោះ។
បើតាមការិយាល័យព្រះរាជអាជ្ញា ជនរងគ្រោះនៃអំពើឧក្រិដ្ឋរបស់ប្រធានាធិបតីរូបនេះរួមមានជនជាតិអាល់បានីនៅកូសូវ៉ូ ជនជាតិ Serb ជនជាតិ Roma ជនជាតិភាគតិចដទៃទៀត និងគូប្រឆាំងនយោបាយផងដែរ។
អ្នកឯកទេសនៃការិយាល័យព្រះរាជអាជ្ញាធរ បានចោទប្រកាន់លោក Thaci និងជនសង្ស័យមួយចំនួនទៀត ថាជាអ្នកទទួលខុសត្រូវដល់ការសម្លាប់ជីវិតមនុស្សជិត១០០នាក់ ក៏ដូចជាការនៅពីក្រោយនៃការបាត់ខ្លួនទាំងបង្ខំនៃមនុស្សមួយចំនួន ការធ្វើទុក្ខបុកម្នេញ និងការធ្វើទារុណ្ឌកម្មជាដើម។
ប្រធានាធិបតី Thaci បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ៕