មន្រ្តីសន្តិសុខឥណ្ឌូណេស៊ីបានព័ទ្ធជុំវិញលោកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានដែលមានសញ្ជាតិអាមេរិកាំងដើមកំណើតឥណ្ឌូណេស៊ី និងដែលបានធ្វើជាអ្នកយកព័ត៌មានសម្រាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងកាសែតអាមេរិកដែលទៅយកព័ត៌មាននៅកិច្ចប្រជុំកំពូលនោះ។
កាលពីពេលថ្មីៗនេះ មន្ត្រីវៀតណាមបានហាមការចាក់បញ្ចាំងខ្សែភាពយន្តនេះ ដោយសារវាបង្ហាញនូវផែនទីមួយដែលមានបញ្ចូលនូវការទាមទាររបស់ចិននូវដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
អស់រយៈពេលជាងមួយទសវត្សរ៍ ប្លុករបស់លោក Ruan Xiaohuan និយាយពីនយោបាយ និងបង្ហាញមនុស្សម្នាពីវិធីគេចពីកម្មវិធីបិទខ្ទប់ Great Firewall របស់ចិន។ ចិនបានឆ្លើយតបដោយការដាក់ពន្ធនាគារដ៏ធ្ងន់ធ្ងរលើរូបលោក។
ឧបករណ៍បញ្ញាសិប្បនិម្មិតទំនើប បានធ្វើឱ្យមានការបារម្ភអំពីសមត្ថភាពបច្ចេកវិទ្យា ដែលបង្កើតនិងចែកចាយព័ត៌មានប្រឌិត នៅក្នុងកម្រិតមួយដែលមិនធ្លាប់មានក្នុងពេលកន្លងមក។ ការបារម្ភទាំងនោះក៏សំដៅលើមនុស្សក្លែងក្លាយអានព័ត៌មានផងដែរ។