ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ធារា​សាស្ត្រ​នៅ​តែ​ខ្វះខាត​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ ខណៈ​ពេល​ដែល​អង្គការ​សហ​ប្រជាតិ​ព្រមាន​ពី​គ្រោះ​រាំង​ស្ងួត​​


លោក Patrick Kormawa អ្នក​សម្រប​សម្រួល​​ប្រចាំ​អនុតំបន់​អាហ្វ្រិក​ខាង​ត្បូង​របស់​អង្គការ​ម្ហូប​អារហារ​និង​កសិកម្ម​ (FAO) ស្ថិត​​ក្នុង​ក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

អង្គការ​កសិកម្ម​និង​ស្បៀង​អាហារ​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត​ដែល​អាច​កើត​មាន​តាម​ការ​រំពឹងទុក​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​ត្បូង​អាច​​កាត់​បន្ថយ​បាន​ ប្រសិន​បើ​បណ្តា​ប្រទេស​នានា​វិនិយោគ​លើ​ប្រព័ន្ធ​ធារា​សាស្ត្រ។ ​

រដូវ​វស្សា​ឆ្នាំ​២០១៨-២០១៩ត្រូវ​បានគេ​រំពឹង​ថា ​ភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​នៅ​គ្រប់​ពេល​វេលា​ទាំងអស់​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ ប៉ុន្តែ​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​របស់អង្គការ​សហ​ប្រជាជាតិ​ព្រមាន​ថា​ ដំណាំ​ទាំង​ឡាយ​នឹង​មិន​អាច​ទទួល​បាន​ទឹក​តាម​តម្រូវ​ការ​នោះ​ទេ។​

លោក​ An El Niño ​អ្នក​ព្យាករណ៍​អាកាស​ធាតុ​នៅ​តំបន់​ប៉ាស៊ីហ្វិក​បាន​ទស្សន៍​ទាយ​ជា​ញឹកញាប់​ហើយថា ​មាន​ភ្លៀង​ធ្លាក់ ​ជា​មធ្យម ​តិច​ជាងនៅ​អាហ្វ្រិក​ភាគ​ខាង​ត្បូង។​

ការ​រៀបចំ​សម្រាប់​ការ​ដាំ​ដំណាំ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កសិដ្ឋាន​ Magutu​ ដែល​មាន​ចម្ងាយប្រហែល​៤០​ ​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ Harare។

ប៉ុន្តែ​កសិករ​ម្នាក់​គឺ​លោក​ស្រី​ Tsitsi ​Marjorie​ Makaya​ អាយុ៥៩ឆ្នាំ​និយាយ​ថា​ កសិដ្ឋាន​ដែល​នៅ​ក្បែរ​កសិដ្ឋាន​លោកស្រី​មិន​ទាន់​ត្រៀម​រួច​រាល់​នោះ​ឡើយ​ទេ។

លោកស្រី​គឺ​ជា​អ្នក​ទទួល​ផល​ពី​កម្មវិធី​កែ​ទម្រង់​ដីធ្លី​របស់​ប្រទេស​ស៊ីមបាវ៉េ​ ដែល​បាន​ផ្លាស់​ប្តូរ​ជីវភាព​កសិករ​ភាគ​ច្រើន​ចាប់​តាំងពី​ឆ្នាំ​២០០០។​

ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ខ្វះខាត​គ្រឿង​ឧបករណ៍​ប្រើប្រាស់​ រួមទាំង​បំពង់​ទឹក​សម្រាប់​ស្រោច​ស្រព​លើផ្ទៃ​ដី​២៦,៩ហិកតា។​

លោក​ស្រី​ Makaya​ បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​ក៏​ត្រូវ​ការ​អគ្គិសនី​ប្រើប្រាស់​នៅទី​នេះ​ផង​ដែរ​ ​ហើយ​ខ្ញុំ​មិន​មាន​ធនធាន​ដើម្បី​បំពាក់ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​លើ​កសិដ្ឋាន​នោះ​ទេ​ ព្រោះវាថ្លៃ​ពេក»។​

យោង​តាម​លោក​ Patrick Kormawa​ អ្នក​សម្រប​សម្រួលប្រចាំ​អនុតំបន់​អាហ្វ្រិក​ខាង​ត្បូង​របស់​អង្គការ​ម្ហូប​អារហារ​និង​កសិកម្ម​ (FAO) ​ដែល​ភ្នាក់ងារ​នេះ​បាន​ស្តារ​ឡើង​វិញ​នូវ​គម្រោង​ធារា​សាស្ត្រ​ជាច្រើន​នៅ​ប្រទេស​ស៊ីមបាវ៉េ។ មាន​កសិដ្ឋាន​ភាគ​ច្រើន​នៅតែត្រូវ​ការ​ទឹក​ភ្លៀង។​

លោក​ Patrick ​បាន​និយាយ​ថា៖​

«យើង​មាន​ដី​តិច​ជាង​១១ភាគ​រយ​នៃ​ផ្ទៃដី​ទាំងអស់​ដែល​ត្រូវ​បាន​ដាំដុះ​នៅ​ទ្វីប​អាហ្វ្រិក​ស្ថិត​នៅ​ក្រោម​គំរោង​ប្រព័ន្ធ​ធារា​សាស្ត្រ។​ មាន​ប្រទេស​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ភ្លៀង​ធ្លាក់​ ធ្វើ​កសិកម្ម​អាស្រ័យ​លើ​ទឹក​ភ្លៀង។​ នៅ​ពេល​ដែល​គ្មាន​ភ្លៀង​ធ្លាក់​ ដំណាំត្រូវ​ខូចខាត...​ នេះ​មាន​ផលវិបាក​ជា​ច្រើន​ទៅ​លើ​សន្តិសុខ​ស្បៀង​ក៏ដូច​ជា​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ»។​

បេសក​ជន​របស់​អង្គការ ​FAO​ បាន​និយាយ​ថា ​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ចាំបាច់​ត្រូវ​វិនិយោគ​លើ​ប្រព័ន្ធ​ធារា​សាស្ត្រ ​ដូច្នេះ​សន្តិសុខ​ស្បៀង​និង​ប្រាក់​ចំណូល​កសិកម្ម​មិន​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​នោះ​ទេ។​

លោក​ Kormawa​ និយាយ​ថា​ សូម្បី​តែ​ផែនការ​ខ្នាត​តូច​របស់​ប្រព័ន្ធ​ធារា​សាស្ដ្រ​ដើម្បី​លើក​កម្ពស់​សន្តិសុខ​ស្បៀង​និង​ប្រាក់​ចំណូល​នៅក្នុង​ប្រទេស​ដែល​ធ្វើ​កសិកម្ម​ក៏ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ដែរ។​

លោក ​El Niño ​បាន​ឲ្យ​ដឹង​ថា​ ​គ្រោះ​រាំងស្ងួត​ចុងក្រោយ​បង្អស់​ដែល​បាន​កើត​ឡើង​ពី​ឆ្នាំ​២០១៤ដល់២០១៦​ បានធ្វើ​ឲ្យ​មនុស្ស​ចំនួន៤០​លាននាក់​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​ត្បូង៕

ប្រែសម្រួល​ដោយ ​ហេង រស្មី

XS
SM
MD
LG