សហរដ្ឋអាមេរិកចូលរួមក្នុងទីភ្នាក់ងារអប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិឡើងវិញ
ស្ត្រីទី ១ សហរដ្ឋអាមេរិក អ្នកស្រី Jill Biden បានប្រកាសពីការចូលរួមឡើងវិញរបស់សហរដ្ឋអាមេរិកក្នុងទីភ្នាក់ងារអប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬយូណេស្កូ នៅទីស្នាក់ការកណ្ដាលរបស់អង្គការនេះក្នុងទីក្រុងប៉ារីស ដែលជាទីក្រុងល្បីល្បាញជាយូរមកហើយសម្រាប់ការរួមចំណែកផ្នែកវប្បធម៌។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍រឿងនេះពីសេតវិមាន សហរដ្ឋអាមេរិក។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល៕